
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 12587 នាក់
ម្សិលមិញ 9639 នាក់
សរុប 20702758 នាក់
ភ្នំពេញ ៖ កាលពី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្មការិនីម្នាកជិះម៉ូតូសៀតទូរសព្ទ័នៅហោប៉ៅខោក្រោយចោរឃើញទំនងឆក់វឹបយកបានសម្រេច តែ នាងបានជិះម៉ូតូដេញតាម ហើយបានស្រែកថា «ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើល ។សំណាងល្អ មានអ្នកដំណើរម្នាក់ជិះម៉ូតូបញ្ច្រាស់ទិសឃើញបែបនេះក៏បានបើកម៉ូតូបំបុកម៉ូតូចោរ បណ្ដាលឲ្យដួលទើបអ្នកភូមិនាំគ្នាជួយឃាត់ខ្លួនបានរួចដកហូតយកបានទូរស័ព្ទមកវិញ ។
ជនសង្ស័យជាចោរឈ្មោះ ហេង លីហ៊ាង អាយុ១៨ឆ្នាំ បានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទ១គ្រឿងម៉ាកIphone11 ពីនារីរងគ្រោះមានឈ្មោះ សយ ស៊ី ណេត អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។នារីរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1JR-4144 ធ្វើដំណើរក្នុងទិសដៅពី ត្បូងទៅជើង ដោយបានទុកទូរស័ព្ទនៅក្នុងហោប៉ៅខោក្រោយ ។ ខណៈនោះជនសង្ស័យបានជិះម៉ូតូម៉ាកហុងដាឃ្លីកពណ៍ស ពាក់ស្លាកលេខភ្នំពេញ1JS-0265 ក្នុងទិសដៅស្របគ្នាតាមពីក្រោយ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានឆក់យកទូរស័ព្ទរួចព្យាយាមជិះគេចខ្លួន ។ ភ្លាមៗនោះ ជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយនិងស្រែកថា «ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយបន្តិចក្រោយមកមានអ្នកដំណើរតាមផ្លូវម្នាក់ឃើញនារីរងគ្រោះដេញតាមផងស្រែកថាចោរៗផងបែបនេះ ក៏បានជិះម៉ូតូទៅបំបុកម៉ូតូចោរ បណ្ដាលឲ្យដួលទើបពួកគាត់ដែលជាអ្នកភូមិជួយចាប់ខ្លួនបាន ៕