» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4941 នាក់

ម្សិលមិញ 5544 នាក់

សរុប 13946038 នាក់

អ្នកកាសែត​៣​រូប​ត្រូវ​ថៅកែ​រណ្តៅ​ដី​ដល់​ក្បាល​ប្រែ​ត​នៅ​ស្រុក​អង្គស្នួល​ធើ​ស៊ី​!

 

​ខេត្តកណ្តាល​៖​អ្នក​សារ​ព័ត​មាន​ចំនួន​៣​រូប​ត្រូវបាន​ម្ចាស់​អាជីវកម្ម​រណ្តៅ​ដី​ដល់​ក្បាល​ប្រែ​តម្នាក់​ឈ្មោះ​តាក់​ជី​ឡៅ​ធើ​ស៊ី​ក្រោមលេស​ចោទថា​យក​ឡាន​ទៅ​បាំង​ឡាន​ដឹក​ដី​គោះ​លុយ​។​ថៅកែ​រណ្តៅ​ដី​ដេ​ល​គេ​ជឿថា​ត្រុ​វ​គ្នា​ជាមួយ​សម​ត្ត​កិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ដាក់ពាក្យ​ប្តឹង​សុំឱ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​ផ្តន្ទាទោស​អ្នកកាសែត​ទាំង​៣​និង​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​ចំ​នួ ន​១០​ម៉ឺន​ដុល្លារ ពីបទ​កំហែង​យក តាម​មាត្រា​៣៦៣-៣៦៤ នៃ​ក្រមព្រហ្មទណ្ឌ​។a car jour1

ជនសង្ស័យ​ជា​អ្នកកាសែត​ទាំង​៣​ដែល​រង​ការប្តឹង​គម្រាមពៅថៅកែរណ្តៅដី រូ​មមា​នទី​១ ឈ្មោះ អួន មិនា ភេទ​ប្រុស អាយុ​៣៧ ជា​អ្នកយក​ព័​ត៌​សារព័ត៌មាន​ខេ​មរ​អង្គរ ទី​២ ឈ្មោះ ទន់ ម៉ូ​វ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​តួនាទី​ជា​និពន្ធ​នាយក​សារព័ត៌មាន​ខ្មែ​រណូត និង​ទី​៣ ឈ្មោះ ធួ​ក សំណាង ភេទ​ប្រុ ស អាយុ​២៥​ឆ្នាំ នៅ​អង្គភាព​សារព័ត៌មាន​កំពត​ដេលី​។​

​យោងតាម​ពាក្យបណ្តឹង​របស់លោក តាក់ ជី​ឡៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បាន​រៀបរាប់ថា ជនសង្ស័យ​ទាំង​៣​នាក់​បានរៀបចំ​ផែនការ ចូលទៅក្នុង​ទីតាំង​ការដ្ឋាន​អាជីវកម្ម​រណ្តៅ​ដី​រប ស់លោក ក្នុងភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ហើយ​ពួកគេ​ក៏បាន​ចាប់​ផ្តើមធ្វើ​សកម្មភាព ដោយ​យក​រថយន្ត​របស់​ពួកគេ​ម៉ាក ហុងដា ស៊ី​អរ​វី ពណ៌ សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ 2AM.0457 មួយគ្រឿង ចត​ពាំង​ពីមុខ​ផ្លូវចេញចូល មិនឱ្យ​រថយន្ត​ដឹក​ដីរ ប​ស់លោក ចេញចូល​បាន ធ្វើឱ្យ​កកស្ទះ​ពេញ​ផ្លូវ​ហើយ​ក្រុម​ជនសង្ស័យ​បាន​និយាយ​បង្ខិតបង្ខំ​និង​គំរាម​គំហែង​កូនចៅ​របស់លោក​ឱ្យ​ប្រគល់​ប្រាក់​ចំនួន​៥០០០​ដុល្លារ ទៅឱ្យ​ពួកគេ​។ កូនចៅ​របស់លោក​ក៏​សម្រេចចិត្ត​ទូរ​សព្ទ័​ប្តឹង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​ឆក់​ឈើ​នាង និង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​ជួយ​អន្តរាគមន៍​។​

​លោក វរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាល​ស្រុក​អង្គស្នួល បានឱ្យដឹងថា កាលពី​រសៀល​ថ្ងៃទី​១២​កុម្ភៈ​២០១៩​នេះ​បន្ទាប់ពី​ទទួលបាន​បណ្តឹង​និង​មានការ ការអនុញ្ញាតិ​ពី​លោក​ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល ជនសង្ស័យ​ទាំង​៣​នាក់​(​អ្ន​កាសែត​)​ត្រូវបាន​សុំអោយ​សំរាក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​១​យប់​ដើម្បី​ធ្វើការ​សាកសួរ​ហើយករ​ណី​នេះ​សមត្ថកិច្ច​របស់លោក​កំពុងតែ​បន្តធ្វើ​ការស៊ើបអង្កេត​បន្ត ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៣ កុម្ភៈ ២០១៩​នេះ ជន​ស ង្ស័​យ​ទាំង​៣​នាក់ កំពុង​ស្ថិតនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​នៅឡើយ​។

​ពាក់ព័ន្ធ​ហ្នឹង​ការចោទប្រកាន់​នេះ ក្រុមអ្នកកាសែត​ទាំង​៣ បាន​បដិសេធន៍​ថា ពួកខ្លួន​មិ ន​បាន​យក​រថយន្ត​ចត​បាំង​ផ្លូវ​មិនឱ្យ​ឡាន​ដឹក​ដី​ចេញចូល​នោះទេ កម្មករ​ខាង​រណ្តៅ​ដី​ទេ​ដែល​យក​ម៉ូតូ មក​រាំងផ្លូវ​ពួកខ្លួន​។ ពួកគេ​មិនបាន​ទារលុយ​នោះឡើយ​គ្រាន់តែ​ទៅ​ថតរូប​រណ្ដៅ​ដី​ដែល​ជីក​ជ្រៅ​ដល់​ក្បាល​ប្រេត​រាប់ ឆ្នាំ​មកហើយ ។​

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​សព្វថ្ងៃ​លោក​តាក់ ជី​ឡៅ​បាន​នឹង​កំពុង​ជីក​យក​ដី​លក់​នៅ​ស្រុក​អង្គស្នួល​ទោះ​ប៉ះ​ពាន នៅ​ឃុំ​ឆក់​ឈើ​នាង​និង​ឃុំ​ក្រាំង​ម្នាក់​ឡាន​ដឹក​ដី​ដូច​ហែរ​កឋិន​ទោះ​ហុយ​ឬ​ខូច​ផ្លូវ​យ៉ាង​ណាក៍​អាជ្ញាធរ​មិន​ខ្វល់​ព្រោះ​លោក​តាក់ ជី​ឡៅ​ក៍​គណៈ​ពង្រឹង​នៅក្នុង​មូលដ្ឋាន​ឃុំ​ឆក់​ឈើ​នាង​នេះ​ផងដែរ​ដូច្នេះ​អាជ្ញាធរ​ក៍​មិន​ហ៊ាន​ជាមួយ​លោកតា​ក់​ជី​ឡៅ​ឡើយ ម្យ៉ាងទៀត​លោកតា​ក់​ជី​ឡៅ​បាន​បិទមាត់​អាជ្ញាធរ​រួចស្រេច​ហើយ​ដែរ ។

បើ​និយាយ​ពី​រណ្ដៅ​ដី​វិញ​នៅមុខ​វត្ត​អង្គ​ព​ពាយ​ដែល​ក្លាយជា​ស្រះ​រួម​របស់​វត្ត​ត្រូវបាន​គេ​ឲ្យ​សិទ្ធិ​លោកតា​ក់​ជី​ឡៅ​នេះ​ជីក​យក​ដី​លក់​យ៉ាង​រំភើយ​ជា​ថ្នូរ​នឹង​ការធ្វើ​ផ្លូវ​ខ្លះ​នៅ​បរិវេណ​នោះ ។ លោកតា​ក់​ជី​ឡៅ​ជីក​យក​ដី​លក់​ចំណេញ​កប់​ក្ដោង​ប្រើ​ឡាន​ដូច​ស្រមោច​គ្រាន់តែ​ជួសជុល​ធ្វើ​ផ្លូវ​បន្ដិចបន្ដួច​ជាការ​ស្រេច ពលរដ្ឋ​ខ្លះ​ថា​ពួកគាត់​មិន​ហ៊ាន​និយាយ​ទេ​ព្រោះ​រឿងនេះ​គេ​បាន​ស៊ិ ស៊ុះ​គ្នា​តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​ស្រុ និង​ឃុំ ចែកគ្នា​ស៊ី ហូរហែរ​តែម្ដង ។​

​ប្រភព​បន្ដថា​ចំពោះ​រណ្ដៅ​ដី​នៅឯ​ខាង​ឃុំ​ឆក់​ឈើ​នាង​វិញ​ក៍លោក​ជីក​យូរ​មកហើយ​ដែរ​រណ្ដៅ​ស្ទើរ​ក្លាយជា​សមុទ្រ​ទៅហើយ​ហើយ​ដឹក​ដី​ខូច​ផ្លូវ​និង​ហុយ​ទ្រលោម​ប៉ៈ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ពេញបន្ទុក​ក៍​ថៅកែ​ឡៅ​មិន​ខ្វល់​ដែរ ពោលគឺ​លោក​ឡៅ​ពង្រឹង​នៅ​មូលដ្ឋាន​នោះ​កើប​លុយ​យក​នៅ​ទីនោះ​។

ចំពោះ​ការចាប់ខ្លួន​អ្នកកាសែត​ក្នុងស្រុក​ចំនួន​៣​នាក់​នេះ​គ្រាន់តែ​លោក​ឡៅ​ស្រែក​វ៉ាស​នគរបាល​ចុះទៅ​ចាប់​គ្រឹប​ភ្លាម​តែម្ដង​ពោលគឺ​ពួកគេ​ហាក់​មាន​សេនារីយោ​ជាមួយគ្នា​ច្បាស់លាស់​ណាស់ ។ កន្លងមក​លោកតា​ក់ ជី​ឡៅ​ធ្លាប់​កាយ​យក​ដី​ផ្លូវ​រថភ្លើង​លក់​ម្ដង​ហើយ​ក្រោមលេស​ដាក់លូ​ប៉ុន្មាន​កង់​ឆ្លងកាត់​ផ្លូវ ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​តវ៉ា​ប្ដឹង​លោកតា​ក់​ជី​ឡៅ​ឲ្យ​ដឹក​ដី​មកចាក់​បំពេញ​តែ​ក្រោយពី​ការសម្របសម្រួល​លោក​ឡៅ​នៅតែ​ជីកដី​លក់​ដដែល ៕a car jour s a car jour s2 a car jour2 a car joura