» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10222 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700393 នាក់

ចាំអ៊ុតមើលថាតើកញ្ញាសេងធាំរីមានក្នុង​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ក្នុងឱកាស​ពិធីបុណ្យ​ជាតិ​ដែរអត់?

​ភ្នំពេញ​៖​នៅ ទីស្តីការក្រសួង​យុត្តិធម៌​៖​ព្រឹក​ថ្ងៃ​អង្គារ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣, លោក កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ជា​ប្រធាន​គណៈកម្មការ​ថ្នាក់ជាតិ ពិនិត្យ និង​វាយតម្លៃ បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់ជាតិ ដើម្បី​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​បាន​ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​សម្រាប់​ឱកាស​ពិធីបុណ្យ​ឯករាជ្យ​ជាតិ (០៩ វិច្ឆិកា​) និង​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក (២៦-២៧-២៨ វិច្ឆិកា​) ឆ្នាំ​២០២៣​។​កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​អនុប្រធាន និង​សមាជិក​គណៈកម្មការ​ថ្នាក់ជាតិ ដែលជា​តំណាង​មកពី​ក្រសួង ស្ថាប័ន​តុលាការ និង​ស្ថាប័ន​ផ្សេងទៀត​។a keut pri

ការពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ដែល​បានដាក់​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​របស់​គណៈកម្មកា​ថ្នាក់ជាតិ​នេះ​គឺ​ទទួល​បានមកពី​មណ្ឌល​អប់រំ​កែប្រែ​ចំនួន ៤ និង​ពន្ធនាគារ រាជធានី​-​ខេត្ត​ចំនួន ២៣​។ បើតាម​លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បាន​ឲ្យ​ដឹងថា​៖​ការ លើកលែងទោស​សម្រាប់​ឱកាស​នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ០៩ ខែវិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ខាងមុខនេះ ដែល​ក្នុងនោះ​គណៈកម្មការ​ជាតិ បានទទួល​សំណើរ​ពី​គណៈកម្មការ​រាជធានី​-​ខេត្ត​(​ពន្ធនាគារ​រាជធានី​-​ខេត្ត ចំនួន ២៣) និង​ពី​គណៈកម្មការ​ក្រសួងមហាផ្ទៃ​(​មណ្ឌល​អប់រំ​កែប្រែ​ទាំង​០៤) ស្នើសុំ​បន្ធូរ​បន្ថយទោស និង​លើកលែងទោស​ដល់​ទណ្ឌិត​នៃ​ពិធីបុណ្យ​ទាំងពីរ​នេះ​សរុប​ចំនួន ៩០២ នាក់ (​ស្រី ៦១ នាក់​) រួមមាន​ដូចខាងក្រោម​៖ ១~​ពិធីបុណ្យ​ឯករាជ្យ​ជាតិ (០៩ វិច្ឆិកា​) បញ្ជី​ទណ្ឌិត​ចំនួន ៤៦៤ នាក់ (​ស្រី ៣៤ នាក់​) រួមមាន​៖​ស្នើសុំ​បន្ធូរ​បន្ថយទោស ចំនួន ៤៣២ នាក់ (​ស្រី ២៩ នាក់​)​។​ស្នើសុំ​លើកលែងទោស ចំនួន ៣២ នាក់ (​ស្រី ០៥ នាក់​) ។​

២~​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក បញ្ជី​ទណ្ឌិត​ចំនួន ៤៣៨ នាក់ (​ស្រី ២៧ នាក់​) រួមមាន​៖​ស្នើសុំ​បន្ធូរ​បន្ថយទោស ចំនួន ៤១៨ នាក់ ( ស្រី ២៦ នាក់​)
ស្នើសុំ​លើកលែងទោស ចំនួន ២០ នាក់ ( ស្រី ០១ នាក់​) ៕​ទាក់ទង​ការលើកលែងទោស​នេះ​លោក កើត រិ​ទ្ធ ធ្លាប់បាន​ថ្លែង ក្នុង​កិច្ចប្រជុំ​ស្តីពី «​ការផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយទោស និង​ការលើកលែងទោស​» និង​ពង្រឹង​ការងារ​ស្នើសុំ​អនុគ្រោះ​ទោស កាល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១​ថា​៖ «​ការលើកលែងទោស និង​បន្ធូរ​បន្ថយទោស មិនមែនជា​សិទ្ធិ​របស់​ទណ្ឌិត​ទេ​, ប៉ុន្តែ​ជាការ​អនុគ្រោះ​មួយ ដែលជា​ព្រះរាជសិទ្ធិ​របស់​ព្រះមហាក្សត្រ​ឆ្លើយតប ទៅនឹង​លក្ខខណ្ឌ​អ្វីមួយ​។ ហើយ​លក្ខខណ្ឌ​នោះ គឺជា​ការទទួលខុសត្រូវ​ទាំងស្រុង របស់​គណៈកម្មាធិការ​យើង​»​។​

​បើតាម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​, ការសម្រេច​ថា​ទណ្ឌិត​ណា​ម្នាក់​អាច​ត្រូវបាន​លើកលែងទោស ឬ​បន្ធូរ​បន្ថយទោស គឺជា​ព្រះរាជសិទ្ធិ​របស់​ព្រះមហាក្សត្រ តាម​ការស្នើសុំ​ពី​នាយករដ្ឋមន្ត្រី បន្ទាប់ពី​មាន​បញ្ជី​ឈ្មោះ​ពី​គណៈកម្មការ​ថ្នាក់ជាតិ​ពិនិត្យ និង​វាយតម្លៃ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​បន្ធូរ​បន្ថយទោស និង​ការលើកលែងទោស​។​គេ​មិនដឹងថា​តើ​ការលើកលែងទោស​លើក​នេះ​មាន​អ្នកទោស​ជា​សកម្មជន​នយោបាយ​ដែរ​ឬ​អត់​នោះទេ​ពិសេស​កញ្ញា​សេង​ធា​រី​ជនជាតិខ្មែរ​អាមេរិកកាំង​ដែល​ត្រូវ​ដាក់គុក​ដោយសារតែ​ការតស៊ូ​មតិ​។​កញ្ញា​សេង​ធា​រី​ទើបនឹង​ត្រូវបាន​ផ្ទេរ​ចេញពី​គុក​ខេត្ត​ព្រះ​វិ​ហ៊ា​រម​ក​រាជធានី​ភ្នំពេញ​កាលពីពេល​ថ្មីៗ​នេះឯង​។​
​សូមបញ្ជាក់ថា កញ្ញា សេង ធា​រី ត្រូវបាន​ផ្ទេរ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ក្រោម​ហេតុផល​ធានា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ បន្ទាប់ពី​តុលាការ​ក្រុងភ្នំពេញ​បាន​កាត់ទោស​សកម្មជន​រូបនេះ ឲ្យ​ជាប់ពន្ធនាគារ ៦​ឆ្នាំ ពីបទ​ចោទ​រួមគំនិត​ក្បត់ ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩៕a keut pri1 a keut pri3 a seng theary1 


​