» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6874 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697045 នាក់

ពន្ធគយ​ទូទៅ​កើន​មែន​តែ​ការ​កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ​ព្រលានយន្តហោះ​ភ្នំពេញ​ក្រោម​ការដឹកនាំ​របស់លោក​លឹម​សម្បត្តិ​នៅតែមាន​!


​ភ្នំពេញ ៖​រាជរដ្ឋាភិបាល​ហាក់បី​ជា​សប្បាយចិត្ត​ចំពោះ​ចំណូល​ពន្ធគយ​ទូទាំងប្រទេស​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។​នេះ​បើ​យោងតាម​ច្បាប់​ស្តីពី​ថវិការ​ជាតិ​សម្រាប់​ឆ្នាំ​២០១៩​។​ក៏ប៉ុន្តែ​បើ​គេ​គិត​ឲ្យ​ដល់​ចំណូល​ពន្ធគយ​វា​អា​ដែល​តើ​ប្រសិនបើ​គិត​តាម​កំណើនសេដ្ឋកិច្ច​នោះ​។​ចឹ​ង​ហើយ​បាន​ជាមាន​សេចក្តីរាយការណ៍​ថា​មន្ត្រី​គយ​នៅតែ​អាចបង្កើត​និង​ក្បៀស​ចំណូល​ក្នុង​ការផ្តល់សេវា​ផ្សេងៗ​បាន​ទៀត​!​។​custom kun meeting one way 

ជាក់ស្តែង​ប្រភពពី​ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ​បាន​ទម្លាយ​ឱ្យដឹងថា ការិយាល័យ​គយ និង​រដ្ឋាករ អាកាស យានដ្ឋាន អន្តរជាតិ​ភ្នំពេញ ក្រោម​ការដឹកនាំ របស់លោក លឹម សម្បត្តិ ដែល​ទើប​ឡើងកាន់តំណែង​ជំនួស​លោក ហ៊ី​វ សុធា​រិ​ទ្ធ ថ្មីៗ​នេះ គឺ​ពោរពេញ​ដោយ​កម្មភាពប្រឆាំងច្បាប់អំពើពុករលួយ ដដែលៗ​ប្រព្រឹត្ត​ឡើងជា​លក្ខណៈ​ប្រព័ន្ធ គ្មានអ្វី​កែប្រែ​បន្តិច​នោះទេ​ហើយ​លោក​គន់​ញឺ​ម​ធើ​មិនដឹង​បើទោះជា​ធ្លាប់​ត្រូវបាន​សភាពាណិជ្ជកម្ម​ធ្លាប់​ស្នើសុំ​ក្នុងពេល​ជួព​ពិ​ភក្សា​គ្នា​ឲ្យ​លុបបំបាត់​ក៏ដោយ​។

​ប្រភព​បានឱ្យដឹង មិន​ខុសគ្នា​ពីកាល​ជំនាន់​លោក ហ៊ី​វ សុធា​រិ​ទ្ធ ទេ លោក លឹម សម្បត្តិ បាន​បន្ត​ចាត់តាំង​ឱ្យ​មន្ត្រី​ថ្នាក់ ក្រោម បង្គាប់​ឱ្យ​អ្នករត់​ការនាំ​ទំនិញ​ចូល​បង់ប្រាក់ សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង​មួយ​ឯកសារៗ ចាប់ពី ៣២​ដុល្លារ ៧០​ដិ​ល្លារ នេះ​គិត​សម្រាប់តែ​ឯកសារ ដែល​គ្មាន​កំហុស ហើយ​វា​ជា​បន្ទុក​របស់​រដ្ឋ​។ បើឯកសារ​នាំចូល នាំចេញ​មាន​កំហុស​បរិមាណ ជា​លេខ ឬ​អក្សរ​តិចតួច​នឹងត្រូវ​បង្គាប់​អោយ​បង់​ចាប់ពី ១០០ ដុល្លារ​រហូត ដល់​រាប់រយ​ដុល្លារ​ឯណោះ​។ នេះ​គេ​មិនទាន់​គិតដល់​ទំនិញ​ដែលមាន​តម្លៃ​បង់ពន្ធ​មិន​គ្រប់ ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​នេះ​និង​ព្យា​ល​ពេល​ឲ្យ​ហួស​ម៉ោង​រដ្ឋ​នោះ​ផង​។ ប្រភព​បន្ថែមថា​លោក លឹម សម្បត្តិ រក​វិធី​ប្រមូល​លុយ​ក្រោម​ទុក​យ៉ាង​តក់ក្រហល​ចាប់តាំងពី​ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​នៅ​អាកាស យានដ្ឋាន​ពោធិ៍ចិនតុង​នោះមក​។​

​ប្រភព​បាន​រៀបរាប់​បញ្ជាក់ថា អ្នករត់​ការនាំ​ទំនិញ​វិនិយោគ​ចូល ឯកសារ​គ្មាន​កំហុស យ៉ាងតិច​ក្នុង​មួយ​ឯកសារ ត្រូវ​បង់ប្រាក់​ចំនួន ៧៥​ដុល្លារ ក្រោម​តុ​ឱ្យ​មន្ត្រី​គយ ទទួល​ផ្នែក​នីមួយៗ មាន​៖ ទី​១-​ត្រូវ​បង់​ចំនួន ៥​ដុល្លារ សម្រាប់​មន្ត្រី​គយ ទទួល​ផែន​ផ្នែក​ចុះ​លេខ ។ ទី​២-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​គណនេយ្យ ។ ទី​៣-​បង់ប្រាក់​ចំនួន​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ និង​ចំនួន ១០​ដុល្លារ ទៀត​ផ្នែក​កូនចៅ មន្ត្រី​គយ​ខាង​ពិនិត្យ​។ ទី​៤-​បង់ប្រាក់​ចំនួន ២០​ដុល្លារ សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ ឯកសារ និង​ទី​៥ ត្រូវ​បង់​ឱ្យ អនុប្រធាន​ការិយាល័យ ជា​កិច្ច​បង្ហើយ​ឯកសារ ចំនួន ៥​ដុល្លារ ។ ដោយឡែក​ចំពោះ ទំនិញ​វិនិយោគ​នាំចេញ ក្នុង​មួយ​ឯកសារ ក៏ត្រូវ​បង់​ចំនួន ៣៥​ដុល្លារ បើ​ករណី​នាំចេញ​ទំនិញ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​លោក​គយ​គិត​អូ​ធី​(OT) ស្មើ​៧៥​ដុល្លារ ១​ឯកសារ ហើយ​បើ​ប្រញាប់​និង​មាន​កំហុស​ឯកសារ​តិច​តួច​អាស្រ័យ​លើ​ការចរចា​តម្លៃ​គ្នា​។ គេសង្កេតឃើញថា ក្នុង​មួយថ្ងៃៗ​មាន​ឯកសារ​រាប់រយ​ដែល​ត្រូវ​ឆ្លង​កត់​ប្រព័ន្ធ​ទារលុយ​នេះ​។​

​អំពើរំលោភច្បាប់ប្រឆាំងអំពើពុករលួយ​ដែល លោក លឹម សម្បត្តិបានធ្វើគឺ ចាត់តាំង​ឱ្យ​ប្រព្រឹត្ត​ជា​ប្រព័ន្ធ​នេះដោយ បានដាក់​ការគាបសង្កត់​ទាំង​ឯកសារ​ស្របច្បាប់ របស់​ផ្នែក​ទំនិញ​វិនិយោគ ឧស្សាហកម្ម វាយនភ័ណ្ឌ រោង​ច្រក​កាត់ដេរ ។ករណីខ្លះ លោក លឹម សម្បត្តិ ​មន្ត្រី​របស់លឹមសម្បត្តិ កេងប្រវ័ញ្ច​ទាញយក​ផលប្រយោជន៍​ពីលើ​ឯកសារ មាន​កំហុស​បច្ចេកទេស​តិចតួច ឬ​កិច្ចការងារ​ប្រញាប់ គឺ​កោសរូស​យកលុយ​លក្ខណៈ​ក្រោម​តុ​កាន់តែច្រើនបង្ក​ឱ្យ​ម្ចាស់​ទំនិញ និង​អ្នក​រត់ការ​ឈឺក្បាល​ធុញទ្រាន់​មិនសូវ​លោះ​ពេល​ទេ​។

ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​សូម​អំពាវនាវ​ឱ្យ​លោក គុណ ញឹម អគ្គ​នាយគយ ក៏ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច មេត្តាជួយ​លុបបំបាត់​ការគាប់សង្កត់​ទារលុយ​ក្រោម​តុ​នៅ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផងពិសេសបើយកលុយក៏ព្រមដែរតែសុំឲ្យរៀបចំចេញវិកយ័បត្រ័ផងកុំឲ្យថៅកែរករឿងគ្នាពេក! ។​a custom air a custom airport custom lim sambat 

​