» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5334 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695505 នាក់

ចិន​ដាក់ទុន​កសាង​ទីក្រុង​រណប​មួយ​តម្លៃ​៣៨០០​លាន​ដុល្លារ​អាមេរិក​នៅ​ស្រុក​គីរីសាគរ​!

 

​កោះកុង​៖ ចិន​កំពុងតែ​សាងសង់​កំពង់ផែ​មួយ អាកាសយានដ្ឋាន​មួយ និង​ទីក្រុង​រណប​មួយ​លើដី​កម្ពុជា​ទំហំ​៤៥០០០​ហិកតា នៅក្នុង​ស្រុក​គិរីសាគរ​ខេត្តកោះកុង​។​​សមាគម​សំណង់​កម្ពុជា​បាន​ប៉ាន់​ស្មានថា គម្រោង​ដែល​ហៅថា «​គម្រោង​សាកល្បង​» ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​៣៨០០​លាន​ដុល្លារ និង​អាកាសយានដ្ឋាន​ដែល​នឹង​ត្រូវបាន​សាងសង់ នឹងត្រូវ​ទទួល​ស្វាគមន៍​ភ្ញៀវ​ប្រមាណ​១០​លាន​នាក់​ក្នុង​មួយឆ្នាំ​។​

a_koh_kong_china


​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ស្រស់ត្រកាល​ដែល​គេ​ស្គាល់​ថា តារា​សាគរ គឺជា​គម្រោង​មួយ​នាំមក​នូវ​វត្តមាន​ប្រជាជន​ចិន​មក​ស្នាក់នៅ​ដែល​នឹង​ក្លាយជា​ទីក្រុង​ចិន​(China Town)​នៅ​ថ្ងៃ​ណាមួយ​។ កាលពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​អភិវឌ្ឍន៍ Tianjin Union របស់​ចិន ដែល​ហៅ​កាត់​ថា UDG ត្រូវ​បានផ្តល់​សម្បទាន​ចំនួន​៩៩​ឆ្នាំ​លើ​ផ្ទៃដី​ប្រមាណ​២០%​នៃ​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា​ក្នុង​ទឹកប្រាក់​ត្រឹមតែ​៣០​ដុល្លារ​ក្នុង​មួយ​ហិកតា​ប៉ុណ្ណោះ​។a_koh_kong_china1koh_kong_china

ដី​ដែល​ដាក់​ជួល​ឲ្យ​ចិន​មាន​ទំហំ​បី​ដង​ធំ​ជាង​ទំហំ​ដី​ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​សម្បទាន​ក្រោម​ច្បាប់​ភូមិបាល ដែល​កម្រិត​ត្រឹមតែ​១០០០០​ហិកតា​ប៉ុណ្ណោះ​?។ ដី​សម្បទាន​នេះ​ក៏​រួមបញ្ចូល​ទាំង​ដី​ដែល​កាលពីមុន​ត្រូវបាន​ការពារ​មិន​ឲ្យ​អភិវឌ្ឍ​ក្នុង​ឧទ្យាន​ជាតិ​បុ​ទ្ទម​សាគរ​ផងដែរ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​អនុញ្ញាត​ឲ្យ​ឯកជន​ទិញ​បាន​ដោយសារតែ​អនុក្រឹត្យ​មួយ​។

koh_kong_china1

​