» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5922 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696093 នាក់

សម្តេច​តេ​ជោ​បំផុសស្មារតី​ជាតិនិយម​ក្នុង​ទិវា​វប្ប​ធ​ម៍​ជាតិ​

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ ចំពោះ​ការយក​របាំ​ព្រះរាជ​ទ្រព្យ​របស់​ខ្មែរ ទៅ​សម្តែង​នៅ​ប្រទេស​សិង្ហ​បុរី ដែល​ធ្វើឱ្យ​ខុស​នឹង​វប្បធម៌ ប្រពៃណី​ខ្មែរ​(​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ រាំ​នៅ​ពីក្រោយ​គ្រូ​ហុង​ស៊ូ​យ​) ដោយ​ចាត់ទុកថា​ជាការ​ប្រមាថ​ដល់​វប្បធម៌​ខ្មែរ រាជវង្សានុវង្ស និង​អង្គ​ព្រះមហាក្សត្រ​។​a culture hun5 

ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ ក្រោម​ប្រធានបទ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នា​រសៀល​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២០​សម្តេច​បញ្ជាក់​ដូច្នេះ​ថា​៖ «​អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះ មនុស្ស​ម្នាក់នេះ ជា​ជនជាតិ​ម៉ាឡេស៊ី ហើយ​ទើបនឹង​ចូលសញ្ជាតិ​សាំង​ហ្គា​ព័រ បាន​បន្តុះបង្អាប់ វាយប្រហារ​ព្រះបរមរាជវាំង​យ៉ាងធ្ងន់ធ្ងរ​»​។​សម្តេច​បញ្ជាក់ថា​៖ «​ប្រសិនបើ​ធ្វើការ​បួងសួង​ឱ្យ ព្រះរាជាណាចក្រ​កម្ពុជា ក៏​ខ្លួនឯង​ត្រូវ​រក​ទីតាំង​ឱ្យបាន​សមរម្យ ហើយ​មិន​អាចឱ្យ​អ្នករបាំ​ខ្មែរ​មក​អង្គុយ និង​រាំ​ពីក្រោយ​បុគ្គល​ដែលជា​គ្រូ អោម​អាម​នោះទេ​»​។​

​សម្តេច​តេ​ជោ ក៏បាន​បញ្ជា​ឱ្យ​ហាមឃាត់​លោក Cheah Fah Loong គ្រូ​ហុងស៊ុយ​ជនជាតិ​ម៉ាឡេស៊ី សញ្ជាតិ​សង្ហ​បុរី ដែល​រៀបចំ​របាំ​ព្រះរាជ​ទ្រព្យ​ដោយ​ខុសឆ្គង​នេះ មិន​ចូលមក​ប្រទេស​កម្ពុជា​ផងដែរ ប៉ុន្តែ​បើសិនជា​ជននេះ​សុំទោស​ចំពោះ​ទោសកំហុស​ខ្លួន រាជរដ្ឋាភិបាល​នឹង​ពិចារណា ក្នុងការ​អនុញ្ញាត​ឱ្យចូល​មក​កម្ពុជា​វិញ​។​សម្តេច​បាន​បញ្ជាក់ថា នេះ​មិនមែនជា​ជម្លោះ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សិង្ហ​បុរី​នោះទេ គឺ​ផ្តោត​សំខាន់​តែ​លើ​ជនជាតិ​ម៉ាឡេស៊ី សញ្ជាតិ​សិង្ហ​បុរី​ម្នាក់នេះ ដោយមាន​ការរួម​គំនិត​ជាមួយ​បុគ្គល​ខ្មែរ​មួយចំនួន​ប៉ុណ្ណោះ​។​

​ទាក់ទង​និង​បុគ្គល​ខ្មែរ​ដែល​នាំ​របាំ​ទៅ​សម្តែង​នេះ​សម្តេច​បញ្ជាក់​បន្ត​៖ «​រាប់ទាំង​បុគ្គល​ម្នាក់​ដែល​ខ្ញុំ​ចេញ​អនុក្រឹត្យ​ដកចេញ​ពី​តំណែង ដែលជា​ជំនួយការ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ដែល​មិន​អនុញ្ញាត​ឱ្យគេ​ប្រមាថ​រាជវង្សានុវង្ស​ខ្មែរ​តាម Facebook ទេ​»​។​
​ក្នុងឋានៈ​ជា​អ្នកការពារ​រាជវង្ស ព្រះមហាក្សត្រ និង​វប្បធម៌ សម្តេច​បាន​ណែនាំ​ឱ្យ​ក្រសួង​វប្បធម៌ ណែនាំ​ពង្រឹង​វិស័យ​សិល្បៈ​ខ្មែរ​បន្ថែមទៀត​។ សម្តេច​គាំទ្រ​ឱ្យ​សិល្បៈ​ខ្មែរ​ទៅ​សម្តែង​នៅក្រៅ​ប្រទេស ប៉ុន្តែ​មិនមែន​ទៅធ្វើ​ឱ្យ​សិល្បៈ​ខ្មែរ​អាប់ឱន​កិត្តិយស​ក្នុង​កម្រិត​ណាមួយ​បានទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ៗ​ថា របាំ​ព្រះរាជ​ទ្រព្យ​ជា​របស់​ជាតិខ្មែរ​ទាំងមូល ដូច្នេះ​ត្រូវ​រកឱ្យឃើញ​បើទោះបី​អ្នក​ដែល​នាំ​របាំ​ព្រះរាជ​ទ្រព្យ ទៅ​សម្តែង​នៅ​សិង្ហ​បុរី ជា​ព្រះរាជវង្សានុវង្ស ក៏ត្រូវ​តែ​យាង​ព្រះរាជវង្សានុវង្ស​នោះ​ឱ្យ​ក្រសួង​វប្បធម៌ ដើម្បីឱ្យ​ក្រសួង​ធ្វើការ​ណែនាំ ហើយ​មិនអាច​តាំងខ្លួន​ជា​ព្រះរាជវង្សានុវង្ស នាំ​របាំង​សិល្បៈ​ខ្មែរ​ទៅ​បំផ្លាញ​នោះទេ សិល្បៈ​របស់​យើង គឺជា​របស់​ប្រជាជាតិ​កម្ពុជា មិនមែនជា​របស់​សែ​រាជវង្ស​អង្គ​ណាមួយ​នោះទេ ហើយ​អង្គ​ព្រះមហាក្សត្រ ទ្រង់​មិនដែល​ទុក​របាំ​ណាមួយ​ជា​របស់​ទ្រង់​ផ្តាច់មុខ​នោះដែរ​។​
​

សម្តេច​តេ​ជោ ក៏​ដាក់បទបញ្ជា​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឱ្យ​ពង្រឹង​វិន័យ​ដល់​អ្នកសិល្បៈ​ការគោរព​វិស័យ​សិល្បៈ​ជាតិខ្មែរ ឱ្យបាន​ហ្មត់ចត់ ហើយ​សម្តេច​គាំទ្រ​ឱ្យ​យក សិល្បៈ​កម្ពុជា ទៅ​សម្តែង​នៅក្រៅ​ប្រទេស ប៉ុន្តែ​មិនមែន​យកទៅ​ធ្វើឱ្យ​អាប់ឱន​នោះទេ​។​

​ទាក់ទង​និង​ការការពារ​កម្ម​សិទ្ធ​បញ្ញា​សម្តេច តេ ជោ នាយករដ្ឋមន្ត្រី បាន មានប្រសាសន៍ថា ៖« ខ្ញុំ សូម អំ ញ វ នាវ ដល់ ជនរួមជាតិ ទាំងអស់ ជាពិសេស បងប្អូន កូនក្មួយ សិល្បករ – សិល្បការិនី និង អ្នកនិពន្ធ ស្នាដៃ នានា ត្រូវ បញ្ឈប់ ជាបន្ទាន់ នូវ គ្រប់ ទម្រង់ នៃ ការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ លើ ច្បាប់ ស្តីពី សិទ្ធិ អ្នកនិពន្ធ និង សិទ្ធិ ប្រហាក់ប្រហែល​។​

​តាមរយៈ ការយក ស្នាដៃ ចម្រៀង ស្នាដៃ ភាពយន្ត ស្នាដៃ រូបភាព ស្នាដៃ អក្សរសាស្ត្រ ស្នាដៃ អក្សរ សិ ល្បិ៍ និង ស្នាដៃ វប្បធម៌ ដទៃៗ ទៀត ទាំង ស្នាដៃ ដែលមាន មរតកសាសន៍ និង គ្មាន មរតកសាសន៍ មក ផលិត ឡើងវិញ ដោយ ពុំបាន សុំ ការអនុញ្ញាត ពី ម្ចាស់ សិទ្ធិ ឬ ពី ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ » ​នៅក្នុង​នោះ​សម្តេច​បាន​សុំ​សិល្បករ​កុំ​ឲ្យ​ជេរ​គ្នា​តាម Facebook ។

សម្តេច​បាន​គួសបញ្ជាក់​ថា ការ​ជេរ​គ្នា​បែបនេះ ជា​រឿង​អកុសល​មួយ​។ សិល្បករ​ជា​បុគ្គល​សាធារណៈ​ដែល​មនុស្ស​រាប់ម៉ឺន​នាក់​គាំទ្រ ដូច្នេះ​ការ​ជេរ​គ្នា​តាម Facebook ក្នុង​ក្របខណ្ឌ​ណា​ក៍ដោយ គែ​មិន​ត្រូវបាន​មាន​ឡើយ​។ ​ស​ម្តេ​ចេ​ត​ជោ ហ៊ុន សែន ក៍បាន​ស្នើសុំ​ដល់​សិល្បករ​ទាំងអស់ ចូលរួម​រក្សា​តម្លៃ​សិល្បៈ វប្បធម៌​ជាតិ រក្សា​របៀបរបប​ទម្រ​ង់​សិល្ប​ខ្មែរ​។ សម្តេច​បាន​គូសបញ្ជាក់ថា​វប្បធម៌​គ្មាន​ការឈ្លានពាន​ទេ មានតែ​ការទទួល​ដោយ​ស្ម័គ្រចិត្ត​។​
​ជា​សំណូមពរ​ពិសេស ដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ​ពី​វីរុស​កូ​រ៉​ណា​នោះ សម្តេច​បាន​សំណូមពរ​ដល់​សិល្បករ​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ អប់រំ​វិធី​បង្ការ​វីរុស​កូ​រ៉ូ​ណា​នេះ ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង ផងដែរ​៕a culture hun2 a culture hun a culture hun1 a culture hun3 a culture hun4 

​