» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7023 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697194 នាក់

ក្រសួងបរិស្ថាន​បំភ្លឺ​ចំពោះ​ការ​ការ ចោទប្រកាន់​លើ​មន្ត្រី​ការិយាល័យ​ឧទ្យាន​ជាតិ​គិរី​រម្យ​រឿង​យកលុយ​មិន​លើកលែង

​
​ភ្នំពេញ​៖​ពេល​ថ្មីៗ​នេះ​មានការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​មួយចំនួន ដែល​បាន​បង្ហោះ​វី​ឌី​អូ និង​រូបភាព​ចោទប្រកាន់​មកលើ​មន្ត្រី​ការិយាល័យ​ឧទ្យាន​ជាតិ​គិរី​រម្យ​ថា​ចាំ​យកលុយ​ឡើង​ភ្នំ​គិរី​រម្យ មិន​លើកលែង​សូម្បី​ព្រះសង្ឃ ហើយ​ស្ពាន​ឆ្លងកាត់​ក៏​ទ្រុឌទ្រោម ខុសពី​ភ្នំ​បូកគោ និង​លក់​សំបុត្រ​មិនមាន​ថ្ងៃខែ​ឆ្នាំ​ចុះ​ត្រឹមត្រូវ ជា​រឿង​ធ្វើឱ្យ​សាធារណជន មានការ​ភាន់ច្រឡំ​លើ​ការអនុវត្ត​ភារកិច្ច របស់​មន្ត្រី​ប្រចាំការ​នៅ​តំបន់​នោះ​។​a kiryrom1 

​ករណី​យ៍​នេះ​លោក ខ្វៃ អាទិ​ត្យា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់​បណ្តាញ​ព័ត៌មាន នៅ​ថ្ងៃ​សុក្រ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤​នេះ​ថា មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បានទទួល​សិទ្ធិ​ឱ្យ​ប្រមូល​ចំណូល​បណ្តោះអាសន្ន លើ​ការលក់​សំបុត្រ​ចូល​ទស្សនា​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុស​មៈ «​គិរី​រម្យ​» តាម​ប្រកាស​អន្តរក្រសួង រវាង​ក្រសួងបរិស្ថាន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​សៀវភៅ​បន្ទុក ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២​។​

​លោក ខ្វៃ អាទិ​ត្យា បាន​បញ្ជាក់ថា ចំពោះ​ការប្រមូល​ចំណូល​ចូល​ទស្សនា​ឧទ្យាន​ជាតិ ព្រះ​សុរាម្រិត​-​កុស​មៈ «​គិរី​រម្យ​» ត្រង់ចំណុច​ប្រការ​១៧ ស្តីពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុស​មៈ «​គិរី​រម្យ​» ខេត្តកំពង់ស្ពឺ មន្ទីរ​បរិស្ថាន​ខេត្ត ត្រូវអនុវត្ត​ន៍​លើ​មុខសញ្ញា​ដូចជា​៖ ទេសចរ​ជាតិ និង​អន្តរជាតិ ទោចក្រយានយន្ត រថយន្ត ប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​សេវា​ការចូលទៅ​ទស្សនា រ​ម្មណី​យ​ដ្ឋា​ន​របស់ ក្រុមហ៊ុន​វិនិយោគ​លើ​ភ្នំ​នោះ ជាការ​ទទួលខុសត្រូវ​របស់​ក្រុមហ៊ុន មិនមែនជា​ការអនុវត្ត​របស់​មន្ត្រី​បរិស្ថាន​ឡើយ​។​​ចំពោះ​ស្ពាន​ដែល​មើលទៅ​ថា​មាន​ស្ថានភាព​ទ្រុឌទ្រោម​នោះ ជាក់ស្តែង ក្រសួងបរិស្ថាន​បានអនុញ្ញាត ឱ្យមាន​ការសាងសង់​ជា​ស្ពានថ្ម​ថ្មី ។ មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ បាននិងកំពុង​សិក្សា និង​សាងសង់​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានស្នើ​សុំឱ្យ​ផេ​ក​និង​បណ្តាញ​សង្គម ដែល​បាន​បង្ហោះ​នាពេល​កន្លងមក​ពាក់ព័ន្ធ​ករណី​របស់​មន្ត្រី​បរិស្ថាន យក​ថវិកា​ពី​ព្រះសង្ឃ ដើម្បី​ឡើងទៅ​លើ​ភ្នំ​គីរីរម្យ នោះ​ជា​រឿង​មិន​ពិត​។ អ្នកនាំពាក្យ​រូបនោះ សូមឱ្យ​សាធារណជន​មេត្តា​ជ្រាប​ពី​ការពិត កុំ​មានការ​ភាន់ច្រឡំ​។ ឯកឧត្តម ខ្វៃ អាទិ​ត្យា បានស្នើ​ដល់​សារព័ត៌មាន និង​បណ្តាញ​សង្គម​មួយចំនួន ដែល​បានធ្វើការ​ផ្សព្វផ្សាយ ធ្វើឱ្យមាន​ការភាន់ច្រឡំ លើ​ភារកិច្ច​របស់​មន្ត្រី​បរិស្ថាន​នៅ​ខេត្ត​កំពង់​ឬ​បញ្ឈប់​ការចុះផ្សាយ​របស់ខ្លួន​ជាបន្ទាន់ បើ​ពុំ​នោះទេ​នឹង​ចាត់វិធានការ​ច្បាប់​៕a kiryrom a kiryrom2 

​ ​
​