» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12072 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702243 នាក់

 បន្ទាប់ពីប៉ះរថយន្តព្រូស និងម៉ូតូមួយគ្រឿងទៀត រថយន្តហ្សីបមួយគ្រឿងបានឆេះខ្លួនឯងសល់តែគ្រោងឆ្អឹង

 

ភ្នំពេញ ៖ រថយន្តម៉ាក Jeep ស៊េរីទំនើបមួយគ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ សល់តែគ្រោងឆ្អឹងទោះមានរថយន្តពន្លត់ក៏ដោយបន្ទាប់ពី បានជ្រុលទៅបុករថយន្តព្រូស មួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត កាល​ពី​វេលា​ម៉ោង​២ និង៣០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​២៥​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ស្ថិតស្ថិតតាមបណ្ដោយផ្លូវណតប្រ៊ីដកែងនឹងផ្លូវ២០០៤ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​។a jeep 

រថយន្ដដែលត្រូវឆាបឆេះនោះ ម៉ាកJeep ពាក់​ផ្លាក​លេខ​កម្ពុជា​ RATHA.76  បានបើក​បុក​ជាមួយ​រថយន្ដ​ TOYOTA Prius ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2VE-3962 រួច​បន្ត​ទៅ​បុក​ម៉ូតូ​ HONDA VARIO ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1KM-7137 បណ្ដាលឲ្យ​រងការ​ខូចខាត​ រួចរថយន្ដម៉ាក Jeep ក៏មានការឆ្លងចរន្តភ្លើង បង្ក​ចេញ​ជា​អណ្ដាត​ភ្លើង​បណ្តាលឱ្យឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​។

 

ប្រភពព័ត៌មានកន្លែងកើតហេតុបានឱ្យដឹងថា​ មុនដំបូងគេឃើញរថយន្តម៉ាកព្រូសបើកដោយបុរសម្នាក់ រួមដំណើរជាមួយមិត្តភក្តិ តាមផ្លូវណតប្រ៊ីដ​ ទិសដៅពីជើងទៅត្បូង ចំណែករថយន្តម៉ាក Jeep ធ្វើដំណើរតាមផ្លូវ ២០០៤ ពីកើតទៅលិច ខណៈមកដល់ចំណុចស្តុបណតប្រ៊ីតដ៍ បានជ្រុលទៅបុកជាមួយរថយន្តព្រូសចំហៀងខាងស្តាំ រួចរថយន្តJeep បានប៊ួងចង្កូតរ៉េមកស្តាំដៃ បើកចេញពីកន្លែងកើតហេតុប្រមាណ ៥០ម៉ែត្រ ក៏រថយន្តចាប់ផ្តើម ឆ្លងចរន្តភ្លើង ចេញផ្សែងហ៊ុយ បង្កជាអណ្តាតភ្លើង ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរនោះក៏បានជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ជាច្រើនបំពង់យ៉ាងណា ក៏មិនរលត់ ។ ក្រោយមកក៏មានរថយន្ត ការិយាល័យពន្លត់អគ្គិភ័យ មកបាញ់អស់មួយឡានទើបរលត់ ។a jeep 1 a jeep fire a jeep fire1 a jeep2