» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9342 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699513 នាក់

ការ​បំផុស​ផែនការ​ចលាចល​របស់​ក្រុម​លោក​សមរង្ស៊ីដើម្បីផ្តួលរំលំ បរាជ័យ​ទាំង​ក្នុង និង​ក្រៅ​ស្រុក


​ភ្នំពេញ​៖ អំពើ​ប៉ុនប៉ង​របស់លោក​សមរ​ង្ស៊ី​(​ទណ្ឌិត​)​ដែល​ចង់​ឆ្លៀតឱកាស​យក​ថ្ងៃ​រៀបចំ​បុណ្យអុំទូក​ថ្ងៃ​១៧​សីហា ក្នុង​សហគមន៍​ខ្មែរ​ក្នុង​ក្រុង Lowell រដ្ឋ​ម៉ាសា​ឈូ​សិត សហរដ្ឋ​អាម​រិ​ក ដើម្បី​បំផុស​កំហឹង​មនុស្ស​បង្កឱ្យមាន​ការ​ថ្កោលទោស​ប្រឆាំងនឹង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា វៀតណាម និង​ឡាវ ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​បរាជ័យ​ទាំងស្រុង​។​a kheun sy 

​លោក​សម រង្ស៊ី​(​ណ្ឌិ​ត​) ជាមួយនិង​ភរិយា និង​មនុស្ស​ហែរ​ហម​បួនដប់​នាក់ រំពឹងថា​ថ្ងៃបុណ្យ​អុំទូក​ទី​១៧​សីហា ដែល​តែងមាន​ពលរដ្ឋ​ខ្មែរ​ច្រើន​ម៉ឺន​នាក់​មកពី​បណ្តា​រដ្ឋ​ផ្សេងៗ​ធ្វើដំណើរ​មក​ចូលរួម​នៅ​សហគមន៍​ខ្មែរ​ក្រុង​ឡូវ៉ែល ក្នុង​មួយឆ្នាំៗ នោះ បាន​ព្យាយាម​ចាប់​ឱកាស​ថ្ងៃនេះ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន ដែល​ពួកគេ​បាន​និយាយ​ប្រឌិត​ថា គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​ដែលមាន​ខេត្ត​ខ្មែរ​ចំនួន​បួន​គឺ​ខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្តមណ្ឌលគិរី គឺជា​គម្រោង​ដែល​រាជរដ្ឋាភិបាល​បាន​កាត់​ខេត្ត​ខ្មែរ​ទាំង​បួន​នោះ​ទៅឱ្យ​វៀតណាម ជា​ថ្នូរ​នៃ​ការកាន់កាប់​អំណាច​មិន​ទទ​យួ​ល​បាន​ជោគជ័យ​ឡើយ​។​
​សាក្សី​បាន​រាយការណ៍​ថា លោក​សម រង្ស៊ី បានរៀបចំ​ការជួបជុំ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​ច្រើនសិប​នាក់ នៅមុខ​ភោជនីយ៍ដ្ឋាន​ប៉ៃលិន ក្នុង​ក្រុង​ឡូវ៉ែល​។

សកម្មជន​ម្នាក់​ឈ្មោះ សុភ​ណ្ឌ ឡា​រី ត្រូវបាន​គេ​ឃើញ​ប្រឹងប្រែង​និយាយ​ប៉​បាច់​ប៉ប៉ោច ជាមួយ​ការប្រើ​សម្តី​ប្រមាថ​មាក់ងាយ រហូតដល់​ការប៉ុនប៉ង​ចង់​ផ្តួលរំលំ​ការដឹកនាំ​រាជរដ្ឋាភិបាល តាម​វិធី​ហិង្សា​ខុសពី​ដំណើរការ​ប្រជាធិបតេយ្យ​។​ក្រោយ​ការជួប​ជុំគ្នា​នៅមុខ​ភោជនីយ៍ដ្ឋាន​ប៉ៃលិន នោះ​រួចមក​ក្រុម​ធ្វើ​នយោបាយ​ប្រឆាំង បាន​បំបែក​គ្នា​យ៉ាងហោច​ចំនួន​បី​ក្រុម​។ ក្រុម​ទាំងបី​នោះ មួយក្រុម​ធ្វើដំណើរ​ជាមួយ សម រង្ស៊ី មួយក្រុម​ធ្វើដំណើរ​ជាមួយ​សង្ឃ ប៊ុត ប៊ុន​តិ​ញ និង សេង រតនា និង​មួយក្រុម​ទៀត ធ្វើដំណើរ​ជាមួយ​ឈ្មោះ អ៊ុង ឫទ្ធី និង​ឈ្មោះ វាសនា នួន ដែល​មុខព្រួញ គឺ​បម្រុង​បំបែក​ផ្លូវ​ផ្សេងៗ​គ្នា ចូល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ អំពី​ការ​កាត់​ទឹកដី​ខ្មែរ​នៃ​ខេត្ត​ទាំង​បួន​នោះ នៅក្នុង​ពិធីបុណ្យ​អុំទូក ដែលមាន​មនុស្ស​ចូលរួម​ច្រើន​កុះករ​។​

​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​ទណ្ឌិត សម រង្ស៊ី និង​ភរិយា ជាមួយ​អ្នក​ហែរ​ហម​រួមមាន​ឈ្មោះ អេង ឆៃអ៊ាង​, ឡុង រី​, និង នុត រំដួល ត្រូវគេ​ឃើញថា​បាន​ព្យាយាម​ទៅ​ក្រវែល នៅក្បែរ​បរិវេណ​ទីតាំង​ម៉ៃ​ក្រូ​ដែលមាន​ការរៀបចំ​ពិធី ដើម្បី​រង់ចាំ​ឱកាស ក្រែង​មានការ​អញ្ជើញ​ណាមួយ​ឱ្យ​ជន​ក្បត់ជាតិ​នេះ អាច​ឡើង​និយាយ​ចាប់អារម្មណ៍ ។​ប៉ុន្តែ​សាក្សី​បាន​និយាយថា បើទោះបីជា​គេ​ឃើញ សម រង្ស៊ី ដើរ​ក្រវែល ឬ ទៅ​អង្គុយ​លើ​វាលស្មៅ​ក្បែរ​នោះ ដើម្បី​ការរង់ចាំ​ឱកាស​ក៏ដោយ គេ​បាន​មិន​ឃើញថា​មាន​អ្នករៀបចំ​ណា​ម្នា​ក់បាន​ចាប់​អា​ម្មណ៍​ចំពោះ​វត្តមាន​ទណ្ឌិត​ក្បត់ជាតិ​បី​ជំនាន់​នេះឡើយ​។​សាក្សី​បាន​និយាយ​បន្តថា ក្រោយ​វត្តមាន សម រង្ស៊ី មិន​ទទួលបាន​ការស្វាគមន៍​នៅក្នុង​ពិធីបុណ្យ​អុំទូក​នោះ​ហើយ មនុស្ស​២​ក្រុម​ទៀត ក្នុងនោះ​រួមទាំង​សង្ឃ ប៊ុត ប៊ុន​តិ​ញ ផង​មិនបាន​បង្ហាញ​វត្តមាន​ក្នុង​ហ្វូងមនុស្ស​នៃ​ពិធីបុណ្យ​អុំទូក​នោះឡើយ ដោយ​ពួកគេ​បាននាំគ្នា​បង្ហួស​ទៅ​ជួបជុំ​នៅក្នុង​វត្ត​មួយ​វិញ​។​

​ការបរាជ័យ​នេះ គឺជា​ការ​បង្ហាញថា ពលរដ្ឋ​ខ្មែរ​ក្នុង​ទសវត្ស​ឆ្នាំ​២០២០ មិនមែនជា​ពលរដ្ឋ​ដែល សម រង្ស៊ី អាច​ធ្លាប់​និយាយ​បោកប្រាស់​កុហក​ដូច​ពី​អតីតកាល​បានឡើយ​។​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក​ជាពិសេស​អ្នក​ដែលមាន​បងប្អូន​របស់​គេ​រស់នៅក្នុង​តំបន់​ក្នុង​ខេត្ត​ទាំង​បួន សុទ្ធ​បានដឹង​ច្បាស់​ថា បើ​គ្មាន​ចក្ខុវិស័យ​នៃ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នោះទេ ម្ល៉េះ​ខេត្ត​ភាគ​ឦសាន​ប្រទេស​នាពេល​បច្ចុប្បន្ន និង​មិនមាន​ផ្លូវថ្នល់​ខ្វែងខ្វាត់ មាន​បណ្តាញអគ្គីសនី មាន​បណ្តាញ​ទឹកស្អាត និង​មានការ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះដែរ​។

​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​តំបន់ត្រីកោណ​ក្នុង​ខេត្ត​បួន​នា​ភាគ​ឦសាន​ប្រទេស មិនមែន​ទើបតែ​មាន​ក្នុង​ពេលនេះ​ទេ​។ ចក្ខុ​វិស័យនេះ បាន​កើតឡើង​ក្នុង​ឆ្នាំ​១៩៩៩ គឺ​ក្នុង​ឆ្នាំ​ដែល​កម្ពុជា បាន​ក្លាយជា​សមាជិករ​បស់​អាស៊ាន និង​ជាច្រើន​ខែ បន្ទាប់ពី​យុទ្ធសាស្ត្រ​DIFID នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុនសែន បាន​ពន្លត់​ភ្លើងសង្គ្រាម​ស៊ីវិល​រយៈពេល​ជិត​៣០​ឆ្នាំ ដែលជា​នយោបាយ​អច្ឆរិយៈ របស់​ឥស្សរជន​ខ្មែរ​ដ៏​កំពូល​នា​ចុង​សតវត្ស​ទី​២០ ដោយ​មិន​ត្រឹមតែ​ធ្វើឱ្យ​កម្ពុជា មាន​សន្តិភាព​ពិតប្រាកដ​លើទឹក​ដី​ខ្មែរ​នោះទេ ប៉ុន្តែ​ថែមទាំង​ជា​នយោបាយ​បញ្ចប់ ការធ្វើ​អបគមន៍​របស់​ក្រុមប្រឆាំង​ខ្មែរ​នានា​ទាំងឡាយ មិន​ធ្លាប់​កើតមាន​ក្នុង​ប្រវត្តិសាស្ត្រ ៥០០​ឆ្នាំកន្លងមក​នេះ​ផង​ទៀត​។​

​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ ខេត្ត​ទាំង​បួន​ភាគ​ឦសាន​ប្រទេស​ដែល​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍន៍ ត្រីកោណ បាន​ប្រែប្រួល​មុខមាត់​ជាខ្លាំង និង​ខុសពី​អ្វីដែល​ក្រុម​ធ្វើ​នយោបាយ​ប្រឆាំង​បាន​ចោទប្រកាន់ថា ជា​គម្រោង​កាត់​ទឹកដី​ខ្មែរ​ឱ្យ​បរទេស ឬ ជាការ​បាត់បង់​ទឹកដី​ខ្មែរ​ទៅឱ្យ​បរទេស​នោះ​។ ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ ក្នុង​គោលបំណង​ញុះញង់ និង​ជា​ព័ត៌មាន​ផ្ទុយ​ពី​ការពិត ទាំងស្រុង​នោះ​ហើយ បានធ្វើឱ្យ ឧបាយកល សម រង្ស៊ី មួយ​នេះ​ទៀត​បាន​បរាជ័យ​ទាំងស្រុង​។​

​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​វិញ បន្ទាប់ពី​ភាពបរាជ័យ​របស់​ក្រុមប្រឆាំង​នៅក្រៅ​ស្រុក ការចង់​បំផុស​ឱ្យ​សកម្មជន​របស់ខ្លួន​ក្នុងប្រទេស​ធ្វើការ​បះបោរ​ប្រឆាំង​នៅ​ថ្ងៃទី​១៨ ខែសីហា ក្នុង​រូបភាព​ប្រឆាំង​ដដែល​នោះ បាន​បរាជ័យ​ថែមទៀត​។ នៅ​ថ្ងៃទី​១៨ ខែសីហា​នោះ មិនមាន​ការធ្វើ​បាតុកម្ម​ណាមួយ​ដូច​ក្រុមប្រឆាំង​បានគ្រោង​ទុក​នោះឡើយ​។ កងកម្លាំងប្រដាប់អាវុធ​ដែលមាន​កិច្ច សហការ​ជាមួយនឹង​ប្រជាពលរដ្ឋ ថែមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣១​នាក់​ថែមទៀត ជាមួយនឹង​ការដកហូត​វត្ថុតាង​មួយចំនួន ដូចជា ដប​សាំង កាំបិត​ស្នៀត ស្នាប់ដៃ ដំបង ចំ​ពាម​កៅស៊ូ និង​គ្រាប់​ដែក​ជាដើម​។ ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ធ្វើការ​វិនិច្ឆ័យ​ទោស​តាមច្បាប់​។​

​មាន​វិធី​តែមួយគត់ ដែល​ចង់​ផ្លាស់ប្តូរ គឺ​ការបោះឆ្នោត​រយៈពេល​៥​ឆ្នាំ​ម្តង តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​។ ដូច្នេះ​បើសិនជា​ចង់យក​ឈ្នះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់អំណាច​ត្រូវ​រង់ចាំ​ដល់​ខែកក្កដា ឆ្នាំ​២០២៨ ដែល​នឹងមាន​ការបោះឆ្នោត​សកល​សាជាថ្មី​។ វិធី​ហិង្សា​ដោយ​ផ្លូវ​កាត់​ណាមួយ គឺជា​ការនាំ​ទុក្ខទោស​វិញ​ដល់​ក្រុម​បំពាន​ច្បាប់​តែប៉ុណ្ណោះ និង​វិធី​ផ្លូវ​កាត់​មិន​ស្រប​តាមបែប​លទ្ធិប្រជាធិបតេយ្យ​នោះ នឹងមិន​អាច​កើត​ទៅរួច​បានឡើយ តាមរយៈ​ចលនា​ជាតិ​របស់​ខ្មែរ​ក្នុងស្រុក ដែល​ពង្រឹង​កិច្ចសហការ​ជាមួយ និង​រាជរដ្ឋាភិបាល​អាណ្ណត្តិ​ទី​៧ ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ក្រោម​ម្លប់​សន្តិភាព​ដែល​ត្រួសត្រាយ​រកបាន​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​។​

​ទាក់ទង​និង​បញ្ហា​បំផុស​ការធ្វើ​កុប្បកម្ម​នៅក្នុង​ប្រទេស​វិញ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ថា ផែនការ​កុបកម្ម​របស់​ក្រុម​អគតិ​ប្រឆាំង​ជ្រុលនិយម ត្រូវបាន​បំផ្លាញ​តាមរយៈ​កិច្ចសហការ​ចាត់វិធានកា​រ​យ៉ាង​តឹងរ៉ឹង​ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន មាន​ភាពបត់បែន​រស់​រវើក និង​ស្របតាម​ច្បាប់ ដោយ​មិន​បណ្តោយ​ឲ្យ​ក្រុម​ទុច្ចរិត​ទាំងនោះ​ធ្វើ​សកម្មភាព​បំផ្លាញ​ភាពសុខសាន្ត​របស់​សង្គម​ជាតិ​។ ជាក់ស្តែង តាមរយៈ​ការអនុវត្ត​ផែនការ​ប្រឆាំង​អំពើ​កុបកម្ម​របស់​ក្រុមប្រឆាំង​ជ្រុលនិយម ដែល​កំណត់​ធ្វើ​សកម្មភាព​នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ និង​ឃាត់ខ្លួន​សមាជិក សកម្មជន​នៃ​ក្រុម​កុបកម្ម​ចំនួន ៣១​នាក់ (​ស្រី ២​នាក់​) ដែល​បានធ្វើ​សកម្មភាព​តាម​ផែនការ​របស់​ពួកគេ​ក្នុងការ​ប្រមូល​កម្លាំង​នៅតាម​គោលដៅ​ដែល​បានកំណត់ និង​ដកហូត​បាន​នូវ​សម្ភារ វត្ថុតាង​មួយចំនួន (​ដប​សាំង កាំបិត​ស្នៀត ស្នាប់ដៃ ដំបង ជំ​ពាម​កៅស៊ូ​និង​គ្រាប់​ដែក​) សម្រាប់ធ្វើ​សកម្មភាព​ប្រឆាំង​តបត​ជាមួយ​សមត្ថកិច្ច​។ ជន​ទាំងនោះ កំពុងស្ថិត​ក្នុងការ​គ្រប់គ្រង​របស់​សមត្ថកិច្ច និង​កំពុង​រៀបចំ​នីតិវិធី​ប​ញ្ជូ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មជ្ឈដ្ឋាន ទាំង​ក្នុង និង​ក្រៅប្រទេស សូមកុំ​ចាញ់បោក​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត​របស់​ពួក​ប្រឆាំង​ជ្រុលនិយម ដែល​តែងតែ​យក​ប្រជាពលរដ្ឋ​មក​ធ្វើជា​ឧបករណ៍ ដោយ​មិន​គិតពី​អាយុជីវិត ការលំបាក​របស់​ប្រជាពលរដ្ឋ បម្រើ​ឲ្យ​ម​ហិ​ច្ឆិ​តាខ្មៅ​កខ្វក់​របស់​ក្រុមបក្ខ​ពួកខ្លួន ដើម្បី​ដណ្តើម​អំណាច​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​៕a kheun2 a kheun3 a kheun4 a kheun5 
​