» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7733 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697904 នាក់

ចាប់បាន​ហើយ​ឃាតករ​ជាស​ង្សា​ចិន​យួន​ករណី​យ៍​បាញ់សម្លាប់​ចិន​នៅ​ក្រុង​ព្រះ​សី​ហនុ


​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ២​នាក់ ឈ្មោះ LI HONGBO ហៅ​ប៉ូ​ប៉ូ ភេទ​ប្រុស ជនជាតិ​ចិន និង​ឈ្មោះ មី ពៅ ភេទ​ស្រី ជនជាតិ​វៀតណាម ពាក់ព័ន្ធ​ករណី​ឃាតកម្ម (​បាញ់សម្លាប់​) នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៣:៣០​នាទី ចំណុច​ក្នុង​បុរី BLUE SKY ផ្ទះ​លេខ​A252 ជាន់​ផ្ទាល់​ដី ស្ថិតក្នុង​ក្រុមទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ត្រូវបាន​កម្លាំង​កម្លាំង​សម​ត្ត​កិច្ច​ចំរុះ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​បាន​ហើយ​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១១:១៥​នាទី ត្រង់ចំណុច​បុរី​ប៉េង​ហួត​បឹង​ស្នោរ ផ្ទះ​លេខ​A-១៤ ផ្ទះ​លេខ​N៧៧ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ a kill sihanu 

​ករណី​យ៍​នេះ​កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៣:៣០​នាទី ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានទទួល​ព័ត៌មាន​ពី ប៉ុស្តិ៍នគរបាល​សង្កាត់​លេខ​៤​ថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​បាញ់សម្លាប់ នៅ​ចំណុច​ក្នុង​បុរី BLUE SKY ផ្ទះ​លេខ​A252 ជាន់​ផ្ទាល់​ដី ស្ថិតក្នុង​ក្រុមទី​២២ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ដោយមាន​ការដឹកនាំ​សម្របសម្រួល​និតិ​វិធី​ពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​ត្រួតពិនិត្យ​កន្លែងកើតហេតុ សមត្ថកិច្ច​បានឃើញ​សាកសព​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ដេកស្លាប់​នៅក្បែរ​សា​ឡុង​ពូក និង​មាន​ស្នាម​ឈាម​ហូ​រលើ​កម្រាល​ឥដ្ឋ ហើយ​មាន​ស្នាមរបួស​ត្រូវ​ចុង​ភ្លៅ​ធ្លាយ​ទាំងសងខាង និង​មាន​សំបក​គ្រាប់​កា​ទុ​ស ចំនួន ៣​គ្រាប់​។

ជនរងគ្រោះ​មានឈ្មោះ JIKE MUNAI ភេទ​ប្រុស ជនជាតិ​ចិន​។​តាម​ការស៊ើបអង្កេត​ក​ម្លាំ​ង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ JIKE MUNAI (​ស្លាប់​) មិនមែនជា​អ្នក​ជួល​ផ្ទះកើតហេតុ​នោះទេ​។ ដោយឡែក​ភាគី​ជួល​ផ្ទះកើតហេតុ​មាន ឈ្មោះ មី ពៅ ភេទ​ស្រី មាន​ស្រុកកំណើត ឃុំ​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី និង​មិត្ត​ប្រុស​ជា​ជនជាតិ​ចិន (​មិន​ស្គាល់​អត្តសញ្ញាណ​) ក្រោយពី​កើតហេតុ​រួច​ក៏បាន​រត់គេចខ្លួន​។​​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​នាំទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​ប្រគល់ជូន​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែលជា​សមត្ថកិច្ច​ដែនដី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕a kill sihanu1 
​