» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11925 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702096 នាក់

កិច្ចប្រជុំក្រុមការងារដោះម៉ីនចេញលទ្ធផលពាំត្រណោតគឺមិនទាន់អាចអនុវត្តន៍បាន!

 

ភ្នំពេញ៖លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា÷កិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force - JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានប្រព្រឹត្តទៅតាមប្រព័ន្ធ VTC នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ និងបានបញ្ចប់នៅម៉ោង ១០ និង៤០ នាទី។a thai min 

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការប្រកាសសមាសភាពក្រុមការងារ និងបានធ្វើការផ្លាស់ប្តូរឯកសារនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ដំណើរការការងាររបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។ ក្នុងកិច្ចប្រជុំនេះ សហប្រធានភាគីកម្ពុជានៃក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ក៏បានបញ្ជាក់ផងដែរថា រាល់សកម្មភាពដោះមីនមនុស្សធម៌មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរឡើយ ដែលកិច្ចការងារព្រំដែននេះស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) កម្ពុជា-ថៃ ។

បើតាមសឹចក្តីប្រកាសពត៍មាននេះវាហាក់បីដូចជាកិច្ចដោះមីនមនុស្សធម៍ហ្នឹងអាចទៅមិនរួចព្រោះត្រូវរង់ចាំកិច្ចប្រជុំគណៈកម្មការចំរុះព្រំដែន (JBC) កម្ពុជា-ថៃសិនដើម្បីដឹងថាដីណាដីខ្មែរដីណាដីថៃ។តែកិច្ចប្រជុំគណៈកម្មការចំរុះព្រំដែន (JBC) កម្ពុជា-ថៃមិនដឹងថាអាចធ្វើនៅថ្ងៃណាបាន?ម្យ៉ាងទៀតសម្រាប់កិច្ចប្រជុំពិសេសRBCវិញក៏មិនដឹងថាត្រូវធ្វើនៅថ្ងៃណាទៀតដោយសារមេភូមិភាគ២និងភូមិភាគ១របស់ថៃត្រូវផ្លាស់ប្តូក្បាលម៉ាស៊ីនក្នុងចុងខែកញ្ញានេះ។ដូច្នោះការសម្រេចរបស់កិច្ចប្រជុំរបស់ក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force - JCTF) កម្ពុជា-ថៃវាដូចជាមិនបានចេញជាលទ្ធផលអ្វីដុំកំភួននោះឡើយ។

ទាក់ទង់និងការយលព្រមរបរាជរដ្ឋាភិបាលខ្មែរតាមរយៈកិច្ចប្រជុំGBCលោកទី១០នៅកោះកុងដែលឯកភាពគ្នា៣ចំនុចធំៗរួមមានការរើដកកាំភ្លើងធុនធ្ងន់ចេញពីការប្រឈមមុខការដោះមីននិងលុបបំបាត់ការឆបោកតាមអនឡាញមានហ្វេសប៊ុកមួយឈ្មោះHok Nav បានសសេរពន្យលបកស្រាយពីភាពខ្លាំងរបស់រាជរដ្ឋាភិបាលខ្មែរដែលបានយល់ព្រមលើការដោះមីនចាស់ដែលសល់ពីសម័យសង្គ្រាម។

ហ្វេសប៊ុកឈ្មោះHok NAVបានផ្តល់ចម្លើយ÷ មានហេតុផលបីយ៉ាង៖ទី1. ដើម្បីច្រានចោលលើការចោទប្រកាន់របស់សៀម ចោទថាកម្ពុជាដាក់មីនថ្មី។ទី2. ដើម្បីបង្ហាញកាន់តែច្បាស់បញ្ជាក់ដល់អនុព័ន្ធយោធានិង អន្តរជាតិ ថាខ្មែរគោរពបទឈប់បាញ់និងគ្មានគំនិតឈ្លានពានសៀមទេ។ទី3. ដើម្បីយកឈ្នះលើនិតិវិធីការទូតបន្ថែម ដើម្បីបញ្ជាក់ថាខ្មែរតែងតែព្យាយាមដោះស្រាយតាមនីតិវិធីជានិច្ច។

តើការដោះមីនចាស់សល់ពីសម័យសង្គ្រាមជាការបើកផ្លូវដល់កងទ័ពសៀមឈ្លានពានខ្មែរដែរឬទេ?ចម្លើយ÷ គ្មានផលប៉ះពាល់លើការពារដែនអធិបតេយ្យភាពរបស់ខ្មែរនោះទេ ព្រោះមានហេតុផល3យ៉ាង៖ទី1. ខ្មែរពូកែទ័ពព្រៃ រឿងមួយនេះអ្នកណាក៏ដឹងដែរ ដូច្នេះការដោះនឹងដាក់វិញ គ្មានផលវិបាកដល់ខ្មែរទេ បើសិនមានសត្រូវចូលមកឈ្លានពាន ( ចង់បញ្ជាក់ប្រាប់បងប្អូនថា ឧទាហរណ៍ថា បើតាមព្រំដែនមានមីនចាស់ មិនមែនមីនប៉ុន្មានគ្រាប់ហ្នឹងការពារប្រទេសបានទេ)។

ទី2. យុទ្ធសាស្ត្រទ័ពព្រៃ សូម្បីតែស្លឹកឈើមួយសន្លឹក ក៏អាចក្លាយជាអាវុធបានដែរ ដូច្នេះខ្មែរគ្មានការព្រួយបារម្ភទេ បើមានសត្រូវឈ្លានពាន។ ការចល័តដូចភ្លេកបន្ទោរបស់កងទ័ពខ្មែរ បើដោះមីនចាស់ចេញអស់ ក៏ក្លាយជាមធ្យោបាយមួយយ៉ាងងាយស្រួលផងដែរបើសិនជាមានសត្រូវចូលមកឈ្លានពាន ដើម្បីវាយទប់ទល់។

ទី3. សង្គ្រាមទប់ទល់សត្រូវឈ្លានពាន ភាពខ្លាំងពិតប្រាកដមិនមែនគ្រាប់មីន ដើម្បីការពារតែមួយមុខទេ គឺការដឹកសឹករបស់មេទ័ព។ បងប្អូនមាននៅចងចាំកាលពីសង្គ្រាម 5 ថ្ងៃដែរឬទេ? កងទ័ពសៀមបានប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាម លើលើអាកាស45% ប្រើគ្រាប់បាញ់រយៈចម្ងាយឆ្ងាយ25% បើកផ្លូវថ្មើជើង30% ដូច្នេះសង្គ្រាមថ្មើរជើង ទាំងយុទ្ធសាស្ត្រ ទាំងភូមិសាស្ត្រនិងបទពិសោធន៍ មិនអាចប្រៀបផ្ទឹមខ្មែរបានទេ។

ទាំងអស់នេះគ្រាន់តែជាការសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនបានស្វែងយល់ បងប្អូនត្រូវយល់ថា រាជរដ្ឋាភិបាលយើង មុននឹងធ្វើអ្វីមួយ គឺគិតបានគ្រប់ជ្រុងជ្រោយល្អណាស់ ដូចជាការបកស្រាយរបស់ខ្ញុំ មិនទាន់បាន 10% នៃយុទ្ធសាស្ត្រការគិតរបស់រាជរដ្ឋាភិបាលឡើយ ពួកយើងទាំងអស់គ្នាត្រូវជឿជាក់លើថ្នាក់ដឹកនាំយើង។បើតាមចម្លើយនិងការបកស្រាយខាងលើគេអាចវាយតម្លៃថាកម្ពុជាគួទុកពេលវ៉ៃគ្នា៥ថ្ងៃបន្ថែមទៀតដើម្បីបំបាក់ទព័សៀម។កម្ពុជាមិនគួស្វែងរកការអន្តរាគមន៍ពីប្រធានាធិបតីត្រាំឲ្យបញ្ឈប់សង្គ្រាមនេះត្រឹម៥ថ្ងៃចឹងទេ។គួឲ្យសោកស្តាយមែន!។

គួររំលឹកផងដែរថា កិច្ចប្រជុំរបស់ក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force - JCTF) កម្ពុជា-ថៃ លើកទី១នេះត្រូវបានធ្វើឡើងស្របតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា៕a maly mine a maly mine1