» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8303 នាក់

ម្សិលមិញ 7482 នាក់

សរុប 18545284 នាក់

បុក​ហើយ​បាញ់ប្រហារ​នៅ​ខណ្ឌដង្កោ មន្ត្រីនគរបាល​ម្នាក់​ស្លាប់ ចិន​ម្នាក់​រងរបួស ចិន​ម្នាក់ទៀត​ត្រូវ​ក្រុម​ខ្មាន់កាំភ្លើង​ចាប់​ទៅ​បាត់​?!


​ភ្នំពេញ​៖ ករណី​យ៍​បាញ់ប្រហារ​មួយ​បានកើត​ឡើង នៅ​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២៤ ស្ថិតនៅ​ភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​, ម្នាក់ទៀត​រងរបួស (​ជនជាតិ​ចិន​) និង​ម្នាក់​ផ្សេងទៀត (​ជនជាតិ​ចិន​) ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​ចាប់​ដាក់ចូល​ឡាន​រួច​រត់​គេចខ្លួនបាត់​សម​ត្ត​កិច្ច​ហិត​ផ្សែង​។​a car kill5 

​សេចក្ដីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ដ​មួយគ្រឿង ម៉ាក Ford Ranger ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2BV-5779 បើក​មក​បុក​ស្ទាក់ ចំ​ពីមុខ​រថយន្ដ​របស់​ជ​ន​រងគ្រោះ ម៉ាក MERCEDES BENZ S560L ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​2BF-8168 និង​មាន​រថយន្ដ​ទៀត ម៉ាក Land Cruiser​មួយទៀត​មក ឈប់​ពីក្រោយ​រថយន្ដ​ជនរងគ្រោះ​។​​បន្ទាប់ពី​បើក​បំ​បុក ស្ទាក់​រថយន្ដ​ជនរងគ្រោះ​បាន​ហើយ​មាន ខ្មាន់កាំភ្លើង​៣​នាក់​ដែល​ដូចជា​ដឹង​មុខសញ្ញា​សំខាន់ បាន​ចុះ​ពី​រថយន្ដ Ford បើក​ការបាញ់រះ​ជាច្រើន​គ្រាប់​មកលើ​រថយន្ដ​របស់​ជនរងគ្រោះ​ខាង​អ្នកបើកបរ ដោយ​ប្រើប្រាស់​កាំភ្លើង​វែង (​សង្ស័យ AK)​។ បន្ទាប់មក បក្ខពួក​ខ្មាន់កាំភ្លើង​២​នាក់ ចុះទៅ​ចាប់​ជនជាតិ​ចិន​ម្នាក់ ដែល​ជិះ​នៅ​ផ្នែក​ខាងក្រោយ​រថយន្ដ MERCEDES BENZ ដាក់ចូល​ក្នុង​រថយន្ដ Land Cruiser រួច​បើក​គេចខ្លួនបាត់​តែម្ដង​ដោយ​ទុក​ឡាន​ហ្វ​ត​ចោល​មិន​ស្តាយ​។​

​បើតាម​សេចក្ដីរាយការណ៍​, នៅក្នុង​រថយន្ដ​ម៉ែ​សឺ​ដែ​ស​រងគ្រោះ មាន​មនុស្ស​ជិះ​ចំនួន​៣​នាក់ ក្នុងនោះ​អ្នកបើកបរ​ជា​ជនជាតិ​ខ្មែរ បាន​រងរបួស​ធ្ងន់ និង​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​លោកសង្ឃ ។​ឯ​អ្នករួមដំណើរ​ជិះ​ផ្នែក​ខាងមុខ ជា​ជនជាតិ​ចិន​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះ និង​ម្នាក់ទៀត​ជនជាតិ​ចិន​ជិះ​ផ្នែក​ខាងក្រោយ ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​ចាប់​យកទៅ​បាត់​។​​ជនរងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ គង់ វុទ្ធី អាយុ​៣៦​ឆ្នាំ ជា​មន្ដ្រីនគរបាល​បម្រើ​ការងារ​នៅ​អង្គភាព​អន្ដរាគមន៍ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឋានន្ដរស័ក្ដិ ថ្នាក់​វរសេនីយ៍ទោ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ប្រតិបត្តិ​ការសង្គ្រោះ​ដែលជា​អ្នក​កាន់​អាវុធ​ជំនាញ​ម្នាក់​ដែរ​តែ​មក​ស៊ីឈ្នួល​បើកឡាន​ការពារ​ចិន​។​ឯ​ជនរងគ្រោះ​ជនជាតិ​ចិន​២​នាក់​ទៀត មិនទាន់​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយឡែក ក្រុម​ខ្មាន់កាំភ្លើង ក៏​មិនទាន់​ដឹងថា​មាន​ចំនួន​ប៉ុន្មាន​នាក់​នោះដែរ​។​

​ហេតុការណ៍​បាញ់ប្រហារ​កណ្តាល​ក្រុង​ក្នង​ពេលដែល​សម​ត្ត​កិច្ច​ដាក់​ស្ថានការណ៍​ក្នុង​ចំណុច​ខ្ពស់​នេះបង្ហាញថាសន្តិសុខនៅមិនទាន់ធានាល្អនៅឡើយ។ករណីយ៍នេះ សមត្ថកិច្ច​ជំនាញ​មិនទាន់​សន្និដ្ឋានថា ជា​រឿង​អ្វី​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ តែ​ត្រូវគេ​ដាក់​ការសង្ស័យថា ជា​អំពើ​ចាប់ជំរិត​។ រហូតមកដល់​រសៀល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច​ជំនាញ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រួមជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​បើ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​ស្វែងរក​ចាប់ខ្លួន​ក្រុម​ខ្មាន់កាំភ្លើង និង​រំដោះ​មនុស្ស​ដែល​ពួកគេ​ចាប់​យកទៅ​?​។​ព្រោះ​សម​ត្ត​កិច្ច​ពិតជា​ស្គាល់​ច្បាស់​ជនរងគ្រោះ​ដែល​រងរបួស​នៅរស់​ព្រោះ​មាន​អ្នក​មក​បើកឡាន​ឲ្យ​ជា​សម​ត្ត​កិច្ច​ដូចគ្នា​ដែរ​។​a car kill a car kill1 a car kill2 a car kill3