» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7935 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698106 នាក់

ផែនការ​ហោះ​មក​ស្រុក​សៀម​ត្រៀម​ចូល​ស្រុក​ខ្មែរ​បរាជ័យ​តែ​លោក​សមរង្ស៊ី​ថា​មិនទាន់​ចុះចាញ់​ទេ​


​ភ្នំពេញ​៖​ផែនការ​ហោះ​ពី​ស្រុក​បារាំង​តាម​យន្ត​ហោះចូល​ស្រុក​សៀម​ត្រៀម​ចូល​ស្រុក​ខ្មែរ​បាន​បរាជ័យ​ហើយ​ដោយសារ​រដ្ឋាភិបាល​ថៃ​មិន​អនុញ្ញាតិ​។​នេះ​បើតាម​ទីភ្នាក់ងារ​អាមេរិក​អេ​ភី​)(AP)​ថ្ងៃទី​៦​វិច្ឆិកា ។ លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​នាយករដ្ឋមន្ត្រី បាន​ប្រាប់​កាសែត​ថា ថៃ​មិន​លូកលាន់​ចូល​កិច្ចការ​ផ្ទៃក្នុង របស់​ប្រទេស​សមាជិក​អាស៊ាន​ឡើយ ហើយ​ថៃ​ក៏​មិនឱ្យ​អ្នកនយោបាយ​ប្រឆាំង​ណា​ប្រើប្រាស់​ទឹកដី​របស់ខ្លួន​បានឡើយ​។​a cnrp flya 

លោក​សមរង្ស៊ី​ត្រូ​វា​បាន​គេ​ដកស្រង់​សម្តី​ថា​លោក​មិនទាន់​ចុះចាញ់​ទេ​លោក​នឹង​រក​វិធី​ផ្សេងទៀត​!​។​អ្នកតាមដាន​សភាពការណ៍​និយាយថា​៖លោក​សមរង្ស៊ី​និយាយ​ត្រូវ​ព្រោះ​លោក​ដឹង​ច្បាស់​ពី​បញ្ហា​នេះ​។​ព្រោះថា​ប្រសិនបើ​ថៃ​ឲ្យ​ពួក​ប្រឆាំង​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ក្នុង​ដី​ថៃ​ដែលអំណាចលោកប្រាយុទ្ធផុយស្រួយផងនោះនាយករដ្ឋមន្ត្រី​ហ៊ុនសែន​ក៏​អាច​ឲ្យ​ថាក់ស៊ីន​មានមុខ​នៅ​ស្រុក​ខ្មែរ​ដែរ​!?​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​សម រង្ស៊ី​ដែល​រា​រដ្ឋាភិបាល​ហៅថា​ជា​ឧទ្ទាម​ខុសច្បាប់ បាន​បញ្ចេញ​សំបុត្រ​យន្តហោះ​របស់ខ្លួន ដែល​គ្រោង​ជិះ​តាម​ជើងយន្តហោះ​អាកាសចរណ៍​ថៃ ប៉ុន្តែ​សំបុត្រ​នេះ​សរសេរ​ឈ្មោះ​ខ្លួនឯង​ខុស គឺ​សរសេរ​ឈ្មោះថា Sam RANGSI ដែល​ឈ្មោះ​ត្រូវ​គឺ Sam Rainsy​។​លោក សម រង្ស៊ី បាន​បញ្ចេញ​សារ អមដោយ​សំបុត្រ​យន្តហោះ និង​លិខិតឆ្លងដែន រួច​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ថា «​នឹង​ចេញដំណើរ​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ០៧ វិច្ឆិកា ហើយនឹង​ទៅដល់​ប្រទេស​ថៃ ថ្ងៃ​សុក្រ ០៨ វិច្ឆិកា ដើម្បី​ត្រៀម​ទៅដល់​ប្រទេស​កម្ពុជា ថ្ងៃ​សៅរ៍ ០៩ វ​ច្ឆិ​កា​ខាងមុខនេះ​»​។​

​ឈ្មោះ​នៅលើ​លិខិត​ឆ្លង​សញ្ជាតិ​បារាំង​របស់​ទណ្ឌិត សម រង្ស៊ី គឺ​ដូចគ្នា​នឹង​ឈ្មោះ​សរសេរ​ក្នុង​សំបុត្រ​យន្តហោះ ដូច្នេះ លោក​សមរង្ស៊ី មាន​ចេតនា​ប្រើ​លិខិតឆ្លងដែន សញ្ជាតិ​បារាំង ចូលមកក្នុង​ទឹកដី​ថៃ ឬ​ព្យាយាម​លួច​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​។​ទោះជា​យ៉ាងណា​លោក សម រ​ង្ស៉ី បាន​ផ្លាស់ប្តូរ​ជើងហោះហើរ​របស់ខ្លួន ដោយ​ដូរ​ពីថ្ងៃ​ទី​៧ ខែវិច្ឆិកា ទៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ពេលវេលា​ដើម្បី​លោក​ចាក​ចេញពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ទៅកាន់​ទីក្រុង​បាងកក ប្រទេស​ថៃ​តែ​មិនដឹងថា​មក​រួច​ដែរ​ឬ​អត់​នោះទេ​។​

​ក្រៅពី​អាជ្ញាធរ​ថៃ​ហាមឃាត់​នៅឯ​ប្រទេស​ឥណ្ឌូណេស៊ី​ឯណោះ​វិញ​លោកស្រី មួរ សុខ​ហួរ​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ត្រូវ​បាន​លោក​ហោ​ណាំ​បូរ៉ា​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​អុកឡុក​មិន​ឲ្យ​ធ្វើ​សន្និសីទកាសែត​ផងដែរ​។​ស្ថានទូត​កម្ពុជា​បាន​សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដូច្នេះ​ថា​៖ «​លោកស្រី មូរ សុខ​ហួរ ជា​ជន​រត់គេចខ្លួន​។ តុលាការ​កម្ពុជា បានចេញ​ដីកា​ឲ្យ​តាម​ចាប់​អ្នកស្រី ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា​»​។​
​ដូច្នេះ​៖ «​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី និង​កម្ពុជា គឺជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​អស់​រយៈពេល​៦០​ឆ្នាំ​មកហើយ​។ ដូច្នេះ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ហ្សា​ការ​តា សូម​ស្នើ​ឲ្យ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ធ្វើការ​ចាប់ខ្លួន លោកស្រី មូរ សុខ​ហួរ ហើយ​បញ្ជូន​លោកស្រី​មកកាន់​កម្ពុជា​ជាបន្ទាន់ នៅក្រោម​ស្មារតី​ពិត​របស់​អាស៊ាន​»​។​

ក្រោយពី​មិនអាច​ធ្វើ​អ្វី​បាន​ច្រើន​លោកស្រី មួរ សុខ​ហួរ បាន​អះអាងថា លោកស្រី​នឹង​ចាក​ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​យប់​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ ដោយ​ធ្វើដំណើរ​ទៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយទៀត​?​។​​នៅ​រសៀល​ថ្ងៃទី​៦ ខែវិច្ឆិកា នេះ​ថា “​សមត្ថកិច្ច​កម្ពុជា​កំពុង​និង​បន្ត​អនុវត្ត​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​ទៅលើ​មុខសញ្ញា​ទាំងអស់​ដែល​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម ក្នុង​ផែនការ​ប៉ុនប៉ង​រដ្ឋប្រហា​រ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​របបរាជានិយម​នា​ថ្ងៃទី​៩ វិច្ឆិកា​ខាងមុខនេះ​” ។
​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ កម្លាំងយោធា​ឈុតខ្មៅ​របស់​ប្រទេស​ថៃ បាន​យក​រូបថត ទណ្ឌិត សម រ​ង្ស៉ី និង​អតីត​ថ្នាក់ដឹកនាំ​សំខាន់ៗ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ក្រុម​មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់​ចំនួន​៩​នាក់ ទៅ​បិទ​នៅ​ច្រកព្រំដែន​ថៃ​-​កម្ពុជា ច្រក​អានសេះ នៅក្នុង​ទឹកដី​ស្រុក​ជាំ​ក្សាន្ដ ខេត្តព្រះវិហារ​។​

​ក្រុម​មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់​ទាំង ៩​នាក់​រួមមាន​៖​ឈ្មោះ សម រ​ង្ស៉ី​, ឈ្មោះ មូរ សុខ​ហួរ​, ឈ្មោះ អ៊ូ ចាន់​រិ​ទ្ធ​, ឈ្មោះ ជូ​ឡុង ស៊ូ​ម៉ា​រ៉ា​, ឈ្មោះ នុត រំដួល​, ឈ្មោះ ហូ វ៉ាន់​, ឈ្មោះ ឡុង រី​, ឈ្មោះ អេង ឆៃអ៊ាង និង​ឈ្មោះ ម៉ែន សុថា​វរិ​ន្ទ ត្រូវបាន​កម្លាំងយោធា​ឈុន​ខ្មៅ​ថៃ យកទៅ​បិទ​នៅ​ច្រកព្រំដែន​អានសេះ ក្នុង​ខេត្តព្រះវិហារ និង​ខេត្ដ​អ៊ូរ​ប៊ុន ប្រទេស​ថៃ ក្នុង​គោលបំណង​ទប់ស្កាត់​មិន​ឲ្យ​មនុ​ស្សទាំង​៩​នាក់​នេះ ឆ្លងដែន​ចូល​ប្រទេស​កម្ពុជា​នោះឡើយ​។​a cnrp fly a cnrp fly1 a cnrp fly2 a cnrp fly4 a cnrp fly6 a cnrp fly3 

​