វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5688 នាក់
ម្សិលមិញ 2663 នាក់
សរុប 15677968 នាក់
ស្ទឹងត្រែង៖នគរបាលស្រុកឆែបខេត្តព្រះវិហ៊ារ ដែលមានព្រំប្រទល់ជាប់ស្រុកថាឡាបរិវ៉ាត់នៃខេត្តស្ទឹងត្រែង សៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤បានឃាត់ខ្លួនជនជាតិចិនប្រុសស្រី៣នាក់ និងអ្នកបើកបរដឹកជញ្ជូនម្នាក់ ខណៈលួចឆ្លងដែនខុសច្បាប់ ចេញពីប្រទេសឡាវ ។
លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែបបានឱ្យដឹងថា កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឆែប បានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យយ៉ាងតឹងរឹង២៤ម៉ោងលើ២៤ម៉ោង លុះនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៣នាក់ រួមនឹងខ្មែរម្នាក់ ដែលជាអ្នកបើករថយន្ដ ដឹកជនបរទេសសង្ស័យលួចឆ្លងដែនខុសច្បាប់ ។
សមត្ថកិច្ចដកហូតបណ្តោះអាសន្ន រួមមានៈលុយ៣០ដុល្លារ-លុយខ្មែរចំនួន១៨.០០០រៀល ទូរស័ព្ទ៤គ្រឿង រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BH-7798 ១គ្រឿង ។ជនសង្ស័យជាជនជាតិចិនខាងលើ ១.ឈ្មោះ-រ៉ុម ចំរើន អាយុ៣៥ឆ្នាំជនជាតិខ្មែរជាអ្នកបើកបរ ។ ២.ឈ្មោះ shi jia yu ភេទស្រី អាយុ២០ឆ្នាំ ជនជាតិចិន ។ ៣.ឈ្មោះ Tang Jian hang អាយុ២៤ឆ្នាំ ជនជាតិចិន ។ ៣.ឈ្មោះ Li jie shuai អាយុ២៥ឆ្នាំ ជនជាតិចិន ។
គេមិនដឹងថាតើហេតុអីចិនបីនាក់ហ្នឹងលួចចូលស្រុកខ្មែរខុសច្បាប់ហើយមានឡានស៊េរីទំនើបចាំដឹកជញ្ជូនចឹងនោះទេ?។ការពិតគ្មានអ្វីដែលពីបាកស្រាវជ្រាវរកបណ្តាញនោះទេព្រោះមានខ្មែរជា្នកដឹកជញ្ជូនគ្រាន់តែថាហ៊ានស្រាវជ្រាវដែរឬងត់នោះតែប៉ុណ្ណោះ?៕