» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6182 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696353 នាក់

ចាប់បានហើយឃាតក បាញ់ប្រហារស​ម្លាប់០៣នាក់ និងរបួសធ្ងន់ចំនួន០១នាក់នៅកំពត!

ខេត្តតាកែវ ៖ នាវេលាម៉ោង១១:៣០នាទីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ដោយទទួលបានបទបញ្ជា និងមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានស្រុកបាទី និងមន្ត្រីជំនាញបច្ចេកវិទ្យា ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះប្រតិបត្តិការនៅចំនុចភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុំ វុទ្ធី ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិស្រែព្រៃ ឃុំ វត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត៊មុខរបរយោធា។a kill gun 

ជននេះជា ដែលជាជនដៃដល់ ក្នុងករណីឃាតកម្ម បាញ់ប្រហារបណ្តាលឱ្យស្លាប់មនុស្សចំនួន០៣នាក់ និងរបួសធ្ងន់ចំនួន០១នាក់ កាលពី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពតបន្ទាប់ពីរត់គេចខ្លួនបាន២ថ្ងៃ។ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផេកហ្វេសបុកផ្លូវការរបស់ ស្នងដ្ឋានការនគរបាលខេត្តកំពត ដែលមានខ្លឹមសារថា "ករណីជម្លោះនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ឈានទៅដល់ការបាញ់ប្រហារបណ្តាលអោយស្លាប់មនុស្ស ស្ត្រីដែលជាភរិយាជនល្មើស​ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បច្ចុប្បន្នស្ត្រីដែលជាភរិយាបានបញ្ជូនមកដល់ស្នងការរដ្ឋាននគរបាលខេត្តកំពត។

កាលពីយប់ម៉ោងប្រម៉ាន ៩:៣៩នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥​ មានករណីបាញ់រះបណ្តាលឱ្យស្លាប់មនុស្ស ៣នាក់ របួសធ្ងន់១នាក់ ដែលហេតុការណ៍នេះកើតឡើងភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ករណីដែលឈានដល់មានការបាញ់រះនេះកើតឡើងបណ្តាលមកពីសត្វឆ្កែ។ក្រុមគ្រួសារជនរងគ្រោះបានរៀបរាប់ទាំងអួលដើមកថា មុនកើតហេតុក្រុមគ្រួសារជនរងគ្រោះបានជួជុំគ្នារៀបចំកម្មវិធីហូបចុក មានទាំងការអាំងសាច់ជាដើម។ មុនករណីនេះកើតឡើងគ្រួសារជនរងគ្រោះបានជួបជុំគ្នាហូបអាហារជុំគ្រួសារ តែពេលកំពុងអាំងត្រី ស្រាប់តែមានឆ្កែខ្មៅមួយក្បាលបានមកពាំសាច់ (ត្រីបបែលអាំង) រត់ចេញទៅក្រៅ តែពេលនោះជនរងគ្រោះម្នាក់បានយកស្បែកជើងដេញគប់ឆ្កែនោះ តែក៏បានផ្លាតទៅត្រូវប្រពន្ធជនដៃដល់។

បន្ទាប់ពីគប់ត្រូវប្រពន្ធជនដៃដល់ក៏បានបង្កជាជម្លោះ មិនយូរប៉ុន្មានប្រពន្ធជនដៃដល់បានទូរសព្ទទៅកាន់ប្តីរបស់ខ្លួន។ មួយសន្ទុះក្រោយមកក៏ឃើញជនដៃដល់បានជិះម៉ូតូមកដល់មុខផ្ទះជនរងគ្រោះ ហើយធ្វើការបាំញ់រះដោយមិនសំចៃដៃដោយកាំភ្លើងមិនស្គាល់ម៉ាក ប្រមាណជាង ២០គ្រាប់ បណ្តាលឱ្យមនុស្សប្រុសស្រី ៣នាក់ស្លាប់ និងរងរបួសធ្ងន់ម្នាក់។

 

សូមបញ្ជាក់ក្នុងប្រតិបត្តការបង្ក្រាបជនសង្ស័យនេះសមត្តកិច្ចអាវុធហត្ថខេត្តតាកែវ ដកហូតវត្ថុតាងពីឈ្មោះវុទ្ធីរួមមាន អាវុធខ្លីចំនួន០១ដើម បង់ចំនួន០១ និងគ្រាប់ចំនួន០៤គ្រាប់។កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កំពុងរៀបចំបំពេញនីតិវិធី ដើម្បីប្រគល់ជនសង្ស័យ និងវត្ថុតាង ទៅកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕a kill gun1 a kill gun2 a kill gun3 a kill gun4 a kill gun5