» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5567 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695738 នាក់

ករណី​កូន​៣​នាក់ ស្លាប់ និង​ឪពុក​ចងក នៅ​ខណ្ឌ​សែន​សុខ​ដឹង​ការ ពិត​ហើយទាស់គ្នារឿងបំណុល !


​ភ្នំពេញ ៖ ផ្ដើម​ពី​ទំនាស់​ក្នុង​គ្រួសារ​បន្តិចបន្តួច ប្ដី​ខឹង​ប្រពន្ធ ក៏​ដាច់ចិត្ត សម្លាប់​កូន​ខ្លួនឯង​ទាំង​៣​នាក់ រួច​សម្លាប់​ខ្លួនឯង​តាម​ក្រោយ បង្ក​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ប្រមាណ​ជា​៩​យប់​ថ្ងៃ​ពុធ ទី​២៦ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល តាម​បណ្ដោយ​ផ្លូវ​១៩១៣​ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។a farher kill

យោងតាម​ការចុះ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ អ្នកកាសែត​ដឹងថា សព​អ្នក​ទាំង​៤ ទី​១ ឪពុក​មានឈ្មោះ ជា សុខ ជុំ អាយុ​៤០ ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​កង់​បី ស្រុកកំណើត នៅ​ខេត្តកំពង់ចាម ទី​២ មានឈ្មោះ ជុំ ម៉េង​ជូ ភេទ​ស្រី អាយុ​១៦​ឆ្នាំ ទី​៣​មានឈ្មោះ ជុំ ម៉េង​ចិន ភេទ​ស្រី អាយុ​៥​ឆ្នាំ និង​ទី​៤ មានឈ្មោះ ជុំ ម៉េង​ជៀន ភេទ​ស្រី អាយុ​៤​ឆ្នាំ រីឯ​ម្ដាយ​និង​ជា​ប្រពន្ធ មានឈ្មោះ ឌី​ម សុ​ណាត អាយុ ៣៨ ឆ្នាំ ធ្វើការ​រោងចក្រ លី​អូ នៅ​ទួល​សង្កែ ។​គ្រួសារ​មួយ​នេះ បានមក​ស្នាក់នៅ បន្ទប់​ជួល​ជាច្រើន​ឆ្នាំ កន្លងមកហើយ ។

បើតាម​ការរៀបរាប់​ពី​ស្ត្រី​ឈ្មោះ ឌី​ម សុខ​ណាត ជា​ប្រពន្ធ បាន ប្រាប់​ឲ្យ​ដឹងថា កន្លងមក​រូបគាត់​និង​ប្ដី តែងតែមាន​ទំនាស់​គ្នា​បន្តិចបន្តួច​នៅក្នុង​គ្រួសារ ពេលដែល​មានទំនាស់​គ្នា​ម្ដងៗ ប្ដី​គាត់​តែងតែ គំរាម​មកលើ​រូបគាត់ ប្រាប់ថា​ថ្ងៃ​ណា មួយ អញ​នឹង​សម្លាប់​កូន​ចោល​ឱ្យអស់ ។ មុនពេល​ភ្ញាក់ផ្អើល​ករណី នេះ រូបគាត់​ទើប​ចេញពី ធ្វើការ​រោងចក្រ ក៏​រុញ​ទ្វារ​បន្ទប់​ចូលទៅ​យ​ក្នុងផ្ទះ​មើលឃើញ កូន​និង​ប្ដី​គាត់​ស្លាប់​នៅក្នុង​បន្ទប់​រដូករណែល ។​

 គេ​ឃើញ​វត្តមាន លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ និង​លោក​អធិការ​ខណ្ឌ រួមទាំង​មន្ត្រី​អាវុធហត្ថ​ខណ្ឌ​និង​ផ្នែក​ជំនាញ ចុះមក​ពិនិត្យ​កន្លែងកើតហេតុ និង​បានធ្វើ​កោសល្យ​វិ​ច្ច័​យ​ចប់សព្វគ្រប់ រួច​សន្និដ្ឋានថា ការស្លាប់​របស់​កូនៗ ដោយសារ​ឪពុក​ច្របាច់ក​សម្លាប់ រួច​ឳ​ពុក យក​ក្រមា​ចងភ្ជាប់​នឹង​ធ្នឹម ចងក​តាម​ក្រោយ ។ សាកសព​អ្នក​ទាំង​៤ ត្រូវបាន​យកទៅ ស្រុកកំណើត ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕a farher kill1 a father kill4 a father killa1 a father killa3 
​