វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2374 នាក់
ម្សិលមិញ 6046 នាក់
សរុប 15871170 នាក់
កម្ពុជា៖ស្ថានឯកអគ្គរដ្ឋទូតរុស្ស៉ីនៅកម្ពុជាបានផ្សាយថា៖ «នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ីបានចុះហត្ថលេខាលើក្រឹត្យមួយ លេខ ៤៣៤ ស្តីពីការបំពាក់គ្រឿងឥស្សរិយយសថ្នាក់មិត្តភាពជូនសម្ដេចអគ្គមហាសេនាធិបតី ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការចូល រួមចំណែកដ៏សំខាន់ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនរុស្ស៉ី និង ប្រជាជនកម្ពុជា»។
សូមជម្រាបថាគ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋនៃសហព័ន្ធរុស្ស៉ីដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ីតាមរយៈក្រឹត្យលេខ៤៤២កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឲ្យជនជាតិរុស្ស៉ីឬជនជាតិដទៃទៀតដែលបាន ខិតខំលើកស្ទួយចំណងមិត្តភាពជាមួយប្រជាជននិងប្រទេសរុស្ស៉ី .ព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ីបានបង្កើតចំណងទាក់ទងការទូតជាមួយគ្នានៅថ្ងៃទី ១៣ ខែឧសភាឆ្នាំ ១៩៥៦។ ហើយឆ្នាំនេះជាខួបលើកទី៦៥នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ ៕