» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10776 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700947 នាក់

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​បូក​


​ធាន​ជីន​, ចិន​៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១ ខែកញ្ញា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រតិបត្តិ​ការ​សៀង​ហៃ​បូក ក្នង​នាម​ជា​ដៃ​គួ​សន្ទនា​ដែល​រៀបចំ​ធ្វើឡើង​នៅ​ទីក្រុង​ធាន​ជីន ប្រទេស​ចិន​។​a seang hay1 

​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង និង​មានការ​អញ្ជើញ​ចូលរួម​ពី​បណ្ដា​មេដឹកនាំ​បណ្តា​ប្រទេស​នានា​ជា​សមាជិក អ្នកសង្កេតការណ៍ ដៃគូ​សន្ទនា​ជាង​២០​ប្រទេស និង​មេដឹកនាំ​អង្គការ​អន្តរជាតិ​មួយចំនួនទៀត ដូចជា​អង្គការសហប្រជាជាតិ និង​អាស៊ាន​។​​សូមបញ្ជាក់ថា អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ ឬ​ហៅ​កាត់​ថា SCO គឺជា​អង្គការ​មួយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០១​។ បច្ចុប្បន្ន​អង្គការ​នេះ​មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​១០ រួមមាន​ចិន រុ​ស្ស៉ី កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៉ី​ស៊ី​ស្ថាន តា​ហ្ស៉ី​គី​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន ឥណ្ឌា ប៉ា​គី​ស្ថាន អ៉ី​រ៉ង់ និង​បេឡា​រុស​។​

​អង្គការ​នេះ បាន​លេចចេញ​ជា​រូបរាង​តាំងតែ​ពី​ឆ្នាំ​១៩៩៦ ក្នុងនាម​ជា​ប្លុក​សន្តិសុខ​មួយ​មាន​ឈ្មោះថា «Shanghai Five» ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ចិន រុ​ស្ស៉ី កា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៉ី​ស៊ី​ស្ថាន និង​តា​ហ្ស៉ី​គី​ស្ថាន ដើម្បី​ផ្សះផ្សា​ជម្លោះព្រំដែន​របស់​បណ្ដា​ប្រទេស​ទាំងនេះ បន្ទាប់ពី​សង្គ្រាមត្រជាក់​បិទ​បញ្ចប់​ជាមួយ​ការដួលរលំ​សហភាពសូវៀត​។ រហូតដល់​ខែមិថុនា ឆ្នាំ​២០០១ ទើប​អង្គការ​នេះ​បាន​ប្ដូរ​ឈ្មោះ​មកជា​អង្គការ​កិច្ចសហប្រតិបត្តិការ​សៀង​ហៃ ឬ​ហៅ​កាត់​ថា SCO ដោយ​បន្ថែម​អ៊ូ​ស​បេ​គី​ស្ថាន​ជា​សមាជិក និង​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ប៉េកាំង​។ នៅ​ឆ្នាំ​២០១៧ SCO បាន​បញ្ចូល​សមាជិក​ប​ន្ថែ​ម​ដូចជា​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​។ អ៉ី​រ៉ង់​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​ក្នុង​ឆ្នាំ​២០២៣ និង​បេឡា​រុស​នៅ​ឆ្នាំ​២០២៤​។​

​លើសពីនេះទៅទៀត SCO ក៏មាន​ដៃគូ​សន្ទនា​ចំនួន​១៤ ផងដែរ​មានដូចជា អា​រ៉ា​ប៊​សា​អូឌីត អេ​ហ្ស៉ី​ប តួ​ក​គី​យ៉េ មី​យ៉ាន់​ម៉ា ស្រីលង្កា និង​កម្ពុជា​។​​រដ្ឋ​ជា​សមាជិក SCO មាន​ប្រជាជន​សរុប​ជាង ៣​ពាន់​លាន​នាក់ ស្មើនឹង​ប្រមាណ ៤៣​ភាគរយ​នៃ​ប្រជាជន​ពិភពលោក និង​តំណាង​២៣​ភាគរយ ឬ​ជិត​ស្មើនឹង ១​ភាគ​៤ នៃ​សេដ្ឋកិច្ចពិភពលោក​។​SCO ផ្តោត​ជា​ចម្បង​លើ​កង្វល់​ទាក់ទង​នឹង​សន្តិសុខ ដែលជា​រឿយៗ​ពួកគេ​ជជែក​គ្នា​ពី​បញ្ហា​ប្រឈមមុខ​ដូចជា​អំពើ​ភេរវកម្ម ក្រុម​បំបែក​ខ្លួន និង​ក្រុម​ជ្រុលនិយម​។​បន្ទាប់​បំពេញ​ទស្សនៈ​កឹ​ច្ចស​ម្តេច​ធឹ​ប​តឺ​បាន​ថ្វើ​មាតុ​ភួ​មឹ​នឺ​វត្ត​ន៍​ពឺ​ប្រទេស​ចឹ​ន​វឹ​ញ​នា​យប់​ថ្ងៃ​ទឺ​១​មឹ​ថុ​នា​៕a seang hay a seang hay3 
​