» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9731 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699902 នាក់

ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ​ដើម្បី​ដក​សញ្ជាតិ មាន​សម្លេង​សំឡេង គាំទ្រ​១២០​សម្តេច​តេ​ជោ​នឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស​!

 

​ភ្នំពេញ​៖​ថ្ងៃ​ចន្ទ ទី​២៥ ខែសីហា វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការអភិរក្ស និង​ការប្រើប្រាស់​ជីវៈចម្រុះ​សមុទ្រ​ប្រកបដោយ​ចីរភាព ត្រូវបាន​កិច្ចប្រជុំ រដ្ឋសភា​លើក​ទី​៤ នីតិកាល​ទី​៧ ពិភាក្សា និង​អនុម័ត ជា​ឯកច្ឆន្ទ​លើ​កូរ៉ុម សមាជិក​សមាជិកា​រដ្ឋ​សភា​ចំនួន ១២០ រូប​។ ដោយសារ​ព្រះមហាក្សត្រ​ព្រ​រាជ​អវត្តមាន​ពី​ក្នុងប្រទេស​ការធ្វើ​វិសោធនកម្ម​ដើម្បី​ដាក់​មាត្រា​ដក​សញ្ជាតិ​ចូល​នឹង​ត្រូ​ង​ប្រកាស​ឲ្យ​ប្រើ​ដោយ​ប្រម​មុខ​រដ្ឋ​ស្តីទី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​។​a par government1 

​យោងតាម​សេចក្តីថ្លែងហេតុ កាលពី​ថ្ងៃទី ១១ ខែសីហា ឆ្នាំ​២០២៥ ដែល​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្ញើជូន​សម្តេច​ប្រធានរដ្ឋសភា ដោយ​ផ្អែក​តាម​មាត្រា​១៥៣​ថ្មី​និង តាម​សេចក្តីស្នើសុំ​របស់​តំណាងរាស្ត្រ​ទាំង​១២៥​រូប បាន​ផ្តើមគំនិត​រួមគ្នា​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ជា​មូល ដ្ឋា​ន​គតិយុត្ត​អនុញ្ញាត​ឱ្យមាន​ការដក​សញ្ជាតិ​ខ្មែរ ដើម្បី​បន្សុទ្ធ​នូវ​ទឹកចិត្ត​ស្នេហា ជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា ក្នុង​គោលដៅ​លើកកម្ពស់​ឧ​ត្ត​ម​គតិ​ជាតិ មនសិការ​ស្នេហា​ជាតិ និង​ភាពស្មោះត្រង់​ដោយ​ភាព​ស្ម័គ្រស្មោះ ការពារជាតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ចំពោះ​ជាតិ មាតុភូមិ​និង​ប្រជា ជន កម្ពុជា នៅ​គ្រប់​កាលៈ ទេ​សៈទាំង អស់​។

​លោក​កើត​រិ​ទ្ធ​រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​បាន​ឲ្យ​ដឹងថា​៖​ការដក​សញ្ជាតិ​ខ្មែរ​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា មិនមែនជា​សញ្ញាណ​ថ្មី​នោះឡើយ ដោយហេតុថា ច្បាប់​ខ្មែរ​នា​សម័យមុន ក៏បាន​កំណត់​អំពី​ការដក​សញ្ជាតិ​ផងដែរ​។​នាពេលនោះ មាន​ក្រមរដ្ឋប្បវេណី​ឆ្នាំ ១៩២០ ត្រង់​មាត្រា​២៥​ស្ទួន កំណត់​អំពី​ការដក​សញ្ជាតិ​ពី​ពលរដ្ឋ​ខ្មែរ ក្នុងករណី​ដែល​បុគ្គល​នោះ​មិន​បំពេញ​កាតព្វកិច្ច ជា​ពលរដ្ឋ​ខ្មែរ​ឬ​ប្រព្រឹត្ត​បទល្មើស​ប្រឆាំងនឹង​សេចក្តីសុខសាន្ត​របស់​ព្រះ​នគរ​ខ្មែរ​។

​ច្បាប់​នោះ​ក៏បាន​កំណត់​អំពី​បុគ្គល​ទទួលបាន​សញ្ជាតិ​ខ្មែរ​តាមរយៈ​ស​ញ្ជា​តូប​នី​យ កម្ម អាច​បាត់បង់​សញ្ជាតិ​ខ្មែរ​វិញ ករណី​បុគ្គល​នោះ ត្រូវបាន​ផ្តន្ទាទោស​ពី​ស្ថាប័ន​តុលាការ ក្នុង​កម្រិត​ទោស​គុក​មជ្ឈិម​ថ្នាក់​ទី​៣​ឬ​ធ្វើ​សកម្មភាព​វិទ្ធង្សនា​ឬ​បាន​បំពេញ កិច្ច​ការដែល​មិន​ស្រប​នឹង​គុណភាព​ខ្លួន​ជា ខ្មែរ​ជូន​ជា​ប្រយោជន៍​ដល់​រដ្ឋ​បរទេស​។

​បន្ថែម​ពីនេះ នា​សម័យ​សង្គមរាស្ត្រនិយម ច្បាប់​ស្តីពី​ការបាត់​សញ្ជាតិ​ខ្មែរ ដែល​បានប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម​លេខ ៣៧៧/៦៨ ប​.​រ ចុះ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ ១៩៦៨ ក៏បាន​កំណត់​អំពី​ការបាត់​សញ្ជាតិ​ខ្មែរ ក្នុងករណី​បុគ្គល​នោះ ត្រូវបាន​តុលាការ កាត់ទោស​យ៉ាងតិច​ត្រឹម​ទោសឧក្រិដ្ឋ​ថ្នាក់​ទី​១ ពីបទ​វិទ្ធង្សនា ក្បត់ជាតិ​ឬ​ប្រទូស រ៉ា​យ​នឹង​ភាពសុខសាន្ត​ខាងក្នុង ឬ​ខាងក្រៅ​រដ្ឋ​។​ការទទួល​សញ្ជាតិ​ខ្មែរ​និង​ការបាត់​សញ្ជាតិ​ខ្មែរ ដោយ​រួមទាំង​ការដក​សញ្ជាតិ​ខ្មែរ ត្រូវ​កំណត់​ក្នុង​ច្បាប់​។​”

​ដូច្នេះ ដើម្បី​ធានាបាន​នូវ​ធម្មនុញ្ញភាព​នៃ​ច្បាប់​ស្តីពី​សញ្ជាតិ​ស្របតាម​មាត្រា​៣៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ ក្នុង​គោលដៅ​ដើម្បី​ទប់ស្កាត់ នូវ​សកម្មភាព​នានា ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឧ​ត្ត​ម​ប្រ យោជន៍​ជាតិ ឬ​នាំឱ្យ​អន្តរាយ​ដល់​សន្តិ ភាព ឯកភាព​ជាតិ អធិបតេយ្យ បូ​រណ ភាព​ទឹកដី​និង​សន្តិសុខ​ជាតិ ជាពិសេស​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ចូលមកក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា ព្រមទាំង​ប្រឆាំងនឹង​អំពើ​ឃុបឃិត​ជាមួយ​បរទេស​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​របស់ខ្លួន​ដែល​ធ្វើ​សកម្មភាព​បណ្តាលឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​សន្តិសុខ​ជាតិ សេចក្តីសុខសាន្ត របស់​ប្រជាពលរដ្ឋ​ខ្មែរ រាជ​រដ្ឋា ភិ​បាល​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​និង​រៀបចំ​សេចក្តីព្រាង​ច្បា​ប៉​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​សញ្ជាតិ កែសម្រួល​ខ្លឹមសារ ពាក់​វ​ព័ន្ធ នឹង​គោលការណ៍​និង​លក្ខខណ្ឌ​សំខាន់ៗ​មួយចំនួន ក្នុង​ការដក​សញ្ជាតិ​ខ្មែរ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ណា ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើនេះ នឹង​ការដក​សញ្ជាតិ​ខ្មែរ​ពី​ជន​ដែល​ទទួលបាន​សញ្ជាតិ​ខ្មែរ​ដោ​យស​ញ្ជា​តូប​នីយកម្ម ដោយ​ការ​ក្លែងបន្លំ​ឬ​ការផ្តល់ ព័ត៌មាន​មិន​ពិត​។​ល​៕a keut rith 

​