» អតីតឧកញ៉ា ហ៊ី គីមហុង ជាប់ពន្ធនាគារ ១៥ឆ្នាំ និងសងសំណងជាង៣៣លានដុល្លារ ឱ្យទៅជនរងគ្រោះតើទៅយកពីណា!? » ការចោទប្រកាន់លើស្ថានការណ៍ដ៏រសើបតាមព្រំដែនគួរតែផ្អែកលើអង្គហេតុ និងភស្តុតាងរឹងមាំ និងយន្តការផ្លូវការ » ចំណងអាពាហ៍ពិពាហ៍​ដើរ​ដល់​ផ្លូវបំបែក តារាចម្រៀង សួ​ស វី​សា និង​លោក ថ​មមី សម្រេច​ចែកផ្លូវដើរ​រៀង​ៗ​ខ្លួន » ACU ជួបអង្គការតម្លាភាពកម្ពុជា TIC វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API), ខេមបូចា (CamboJA), និងអង្គការសម្ព័ន្ធភាពដៃគូរដើម្បីអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ (PDP-Center) ជួបគ្នា » នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ កម្លាំងពិតប្រាកដរបស់កងទ័ព មិនស្ថិតត្រឹមតែចំនួនកងកម្លាំង ឬសម្ភារៈបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅលើគុណភាពធនធានមនុស្ស » ទូកនេសាទបានឆេះ និងលិចនៅសមុទ្រខេត្តព្រះសីហនុមនុស្សម្នាក់ស្លា.ប់ ២នាក់ស,ង្គ្រោះបាន និង២នាក់ទៀតបាត់ខ្លួន.! » ក្រសួងការងារអះអាងថានឹងបន្តតាមដានមើលអត្ថប្រយោជន៍ជូនកម្មករទាំង៣រោងចក្រនៅបន្ទាយមានជ័យដែលត្រូវបិទដោយសារថៃឈ្លានពាន… » ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5872 នាក់

ម្សិលមិញ 6888 នាក់

សរុប 20065327 នាក់

អ្នករក​ម្ហូប​ក្រៅ​ប្រ​យ​ត្ន័​នគរបាល​ចាប់ខ្លួន​មេខ្យល់​អ្នក នាំ​នារី​ដាក់​ឲ្យ​ភ្ញៀវ នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​



​ភ្នំពេញ​៖ ក្រោម​ចំណា​អនុញ្ញាតិ​ឲ្យ​បង្ក្រាប​លេខ ០២៨ អ​.​យ​.​ឋ ចុះ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ របស់លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង ១៣​ម៉​៥០​នាទី កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​បាន ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ និង​ជនរងគ្រោះ​ចំនួន ០៧​នាក់ ស្រី (​អនីតិជន ០៥​នាក់​) ក្នុងករណី ប្រព្រឹត្ត​អំពើ​សញ្ចារកម្ម​មាន​ស្ថាន​ទម្ងន់ទោស (​នៅតាម​ផ្ទះសំណាក់ និង​សណ្ឋាគារ​) នៅ​ចំណុច ០២​គោលដៅ​ផ្សេងគ្នា ។a sex girl4

១. នៅ​ចំណុច​ភោជនីយ៍ដ្ឋាន តា​ឪ ផ្លូវជាតិ​លេខ​៦ ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ ឆ​យ ចន្ថា ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ និង​ជនរងគ្រោះ​ចំនួន ០៣​នាក់ ស្រី (​អនីតិជន ០២​នាក់​) ។​២. នៅ​ចំណុច​ផ្ទះសំណាក់ ហេង មហាសាល ផ្លូវជាតិ​លេខ​៦A ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ជនរងគ្រោះ ចំនួន ០៤​នាក់ ស្រី (​អនីតិជន ០៣​នាក់​) មកកាន់​ការិយាល័យ ដើម្បី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​បន្ត ។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា មេខ្យល់ ឈ្មោះ ឆ​យ ចន្ថា អាយុ ៣៣​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ ផ្ទះជួល ផ្លូវ​បេតុង សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ និង​នារី​រងគ្រោះ​ចំនួន​០៣​នាក់ ឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយ៍ដ្ឋាន តា​ឪ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ និង នារី​ជនរងគ្រោះ ចំនួន​០៤​នាក់ បន្ថែមទៀត ឃាត់ខ្លួន​នៅ ចំណុច​ផ្ទះសំណាក់ ហេង​មហាសាល ផ្លូវជាតិ​លេខ​៦A សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា ភោជនីយដ្ឋាន តា​ឪ ចាប់ផ្ដើម​បើក​ដំណើរការ​ពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់ រហូតដល់​ម៉ោង​៩​យប់ ដោយមាន​នារីៗ​ក្មេង​ជាច្រើន​នៅ បំរើភ្ញៀវ​នៅ​ហាង ចំពោះ​ភ្ញៀវ ដែល​ចូលមក​ហាង ពេល​ត្រូវការ​នារី​ក្មេងៗ មក​អង្គុយ​កំដរ​និង​ទៅ​រួមភេទ​នៅ​ខាងក្រៅ គឺ​មេការ​ឈ្មោះ ឆ​យ ចន្ថា អាចធ្វើ​ការទំនាក់ទំនង តាមរយៈ​ទូរស័ព្ទ បាន​នាំមក​ឲ្យ​ភ្ញៀវ​មើល​និង​សម្រាប់​រួមភេទ ដោយ​ក្មេងៗ​នារី មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ១៦​ឆ្នាំ ឡើងទៅ ដោយ​ក្នុងតម្លៃ​ការ​រួមភេទ​ក្នុង​១​ដង ចាប់ពី​១០០$​ដល់ ១៥០$ ចំពោះ​លុយ​បានមក គឺ​ត្រូវ​ឲ្យ​ទៅ​មេខ្យល់​ចំនួន​១៥$​ទៅ​២០$ បន្ថែមទៀត​នោះ មេខ្យល់​បាន​សុំ​លុយ​ធីប​ពី​ភ្ញៀវ​ចំនួន​ពី ២០$​ទៅ​៥០$ ជា​កម្រៃជើងសារ​ដែល​ខ្លួន​បាន​នាំ​នារី មកអោយ​រួមភេទ​ជាមួយ​ភ្ញៀវ​ផងដែរ​។​​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ឯ​ជនរងគ្រោះ​ចំនួន ០៧​នាក់ (​អនីតិជន ០៥​នាក់​) ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕a girl sex a girl sex1 a girl sex2 a sex girl