» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11189 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701360 នាក់

រាជធានី​ភ្នំពេញ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ទីក្រុង​និយាយ​ភាសារ​បារាំង​លើក​ទី​៣៩

 

​ភ្នំពេញ​៖ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​មហាសន្និបាត​ស​មាគ ម អន្ដរជាតិ (AIMF) នេះ​ដែល​នឹង​ធ្វើឡើង ក្រោម​ប្រធានបទ​«​ទីក្រុង​ដែលមាន​ភាព​ធន់ ការគិតគូរ​ពី​បញ្ហា​ប្រឈម និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​» ដោយ មាន​ប្រតិភូ​ជាង​ភ្ញៀវ​ប្រមាណ​១៤០​ទីក្រុង​មកពី ៤១ ប្រទេស​ចូលរួម​។a meeting pp1

កិច្ចប្រជុំ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៤​ខែធ្នូ ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ រ៉េស៊ីដង់​សុខា​ភ្នំពេញ រាជធានី​ភ្នំពេញ ដែល នឹង មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​នេះ​បើតាម​លោក នួន ផា​រ័​ត្ឋ អភិបាលរង​រាជធានី​ភ្នំពេញ​ឲ្យ​កាសែត​ដឹង នៅក្នុង​សន្និសីទ​សា​ព័​ត៏​មាន នៅ​ព្រឹក​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១៩ ។​

​គោលបំណង​សំខាន់​៣​ចំណុច នៃ​មហាសន្និបាត​សមាគម​អន្ដរជាតិ (AIMF) នេះ ដែល​ផ្តោត​សំខាន់​លើ​ការ អភិវឌ្ឍន៍​និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​តាមបែប​បច្ចេកវិទ្យា ជាពិសេស​បណ្តា​ទីក្រុង ដែល​ធ្លាប់​ឆ្លងកាត់​នូវ​គ្រោះមហន្តរាយ​នានា​។​​រាជ ធានី​ភ្នំពេញ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ របស់​AIMF​ជ្រើស រើស ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​មហាសន្និបាត​សមាគម​អន្ដរជាតិ លើក​ទី​៣៩​បានធ្វើ​ឡើង ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨ របស់ AIMF នៅ​ទីក្រុង​លី​ល ប្រទេស​បារាំង កាលពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ​។ ការធ្វើជា​ម្ចាស់ផ្ទះ​លើក​នេះ ជា​លើក​ទី​១​ហើយ ដែល​នេះ​ជា​ឧិ​កាស​ដ៏​មានតម្លៃ សម្រាប់​រាជធានី​ភ្នំពេញ បង្ហាញ​ស្នាដៃ និង​បទពិសោធន៍ ក្នុងការ​អភិវឌ្ឍន៍​ទី​ក្រុង​ដែល​ងើប​ចេញពី វាលពិឃាត​ប្រល័យពូជសាសន៍​រហូត មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​លោក នួន ផា​រ័ត្ន​បាន​អះអាង​ទៀតថា នៅក្នុង​អាស៊ីអាគ្នេយ៍ មានតែ​រាជធានី​ភ្នំពេញ មួយគត់ ដែលជា​សមាជិក សមាគម អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) ដែលមាន​ផល​ប្រ​យោ ជន៍ ដើម្បី​បង្ហាញ​ទៅដល់​ទីក្រុង ២៩៤ ទីក្រុង ពី​ភាពរឹងមាំ ពី​សក្តានុពល ជូនទៅ​ប្រទេស​ទាំងនោះ ពី​បញ្ហា​វិនិយោគ បេតិកភណ្ឌ​ពិភពលោក​។ លោក​រំពឹង និង​ជឿជាក់ថា តាមរយៈ​ការធ្វើជា​ម្ចាស់ផ្ទះ​នេះ រាជធានី​ភ្នំពេញ ប្រ​ទេ ស​កម្ពុជា ទាំងមូល នឹង​ទទួលបាន​បទ​ពិ សោធន៍​ថ្មី​បន្ថែមទៀត និង​ជា​ឱកាស​បង្ហាញ អំពី​ការរីកចម្រើន​របស់ ប្រទេស​កម្ពុជា ប្រទេស​ផ្សេងទៀត​នៅក្នុង​ពិភពលោក​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​នៃ​ការរៀបចំ​មហាសន្និបាត​បាន​គូសបញ្ជាក់​តាមរយៈ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការវិវឌ្ឍ​ន៏​ចុងក្រោយ​រសៀល​ថ្ងៃទី​២៨​វិច្ឆិកា​នៃ​ដំណើរការ​ត្រៀម​រៀបចំ​មហាសន្និបាត AIMF​ទាំង​១១​ចំណុច​សំខាន់ៗ ត្រូវ​បានរៀបចំ​រួចរាល់​ហើយ​តាមរយៈ​កិច្ចសហការ​គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​ធ្វើ​ឲ្យ​ការងារ​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ប្រកបដោយ​កិត្តិយស ។​

លោក​បន្តថា​៖​គិត​ត្រឹម​ថ្ងៃទី​២៨​វិច្ឆិកា មាន​ប្រតិភូ​នៃ​សមាគម​អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​បាន​ឆ្លើយតប​ថា​នឹង​អញ្ជើញ​ចូល​រួមមាន​ចំនួន​៤០៤​រូប មកពី​១៤០​ទីក្រុង​និង​៤១​ប្រទេស ក្នុងនោះ​មាន​ឋានៈ​ជា​អភិបាលក្រុង​ចំនួន​៨៥​រូប រួមទាំង​វាគ្មិន និង​អ្នកសារព័ត៌មាន​ជាច្រើន​ទៀត​ដែល​មហាសន្និបាត​នេះ​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣​ដល់ទី​៤​ធ្នូ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ​៖​ទីក្រុង​ដែលមាន​ភាព​ធន់ ការគិតគូរ​ពី​បញ្ហា​ប្រឈម និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​នៃ​ការរៀបចំ​មហាសន្និបាត​នេះ​បាន​ណែនាំ​ឲ្យ​មានការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​កម្រិត​៦​ខ្ពស់​សម្រាប់​កិច្ចប្រជុំ និង​ដើម្បី​សុវត្ថិភាព​ភ្ញៀវ​ចូលរួម​។​ក្នុងនោះ​លោក​អភិបាល​ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ជាពិសេស​ខណ្ឌ​៣​គឺ​ខណ្ឌដូនពេញ​,​ជ្រោយចង្វា និង​ខណ្ឌចំការមន ត្រូវ​លើកកម្ពស់​ការពង្រឹង​សន្តិសុខ​ឲ្យ​បាន​ខ្លាំងក្លា និង​ត្រូវ​ចាប់​អនុវត្ត​ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​តាម​គោលដៅ​សំខាន់ៗ​ចាប់ពី​ថ្ងៃទី​៣០​វិច្ឆិកា​តទៅ​។​

​សមាគម​អន្ដរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៧៩ ដើម្បី​ចងក្រង​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ក្នុងន័យ​ផ្លាស់ប្ដូរ​បទ​ពិ សោធន៍ និង​គំនិតល្អ​ឲ្យ​គ្នា​ទៅវិញ ទៅមក​។ រាជធានី​ភ្នំពេញ បាន​ចូល​ជា​សមាជិក​នៃ​សមាគម​នេះ នៅ​ឆ្នាំ ១៩៩០ ហើយ​បាន​ក្លាយជា សមា​ជិ ក​អចិន្ដ្រៃយ៍ នៅ​ឆ្នាំ​២០០៣៕a meeting pp a meeting pp2