» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5836 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619076 នាក់

ជនបរទេស​ដែល​លោ​តី​លើ​ខុន​ដូ​ដឺ​កា​សឹ​ល​ជា​ស្រី​ស្អាត​វៀតណាម​

 

​រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​០៧ និង​២០​នាទី​យប់​ថ្ងៃទី​១០ មិថុនា ស្ថិតនៅ​ចំណុច​អគារ​ខុន​ដូរ «DE CASTLE Royal» មាន​ទីតាំង​លេខ​៣៦ ផ្លូវ​លេខ​២៩៤ ក្នុង​សង្កាត់​បឹង​កេងកង​១​ខណ្ឌចំការមន​មានការ​ភ្ញាក់ផ្អើល​ដោយសារ​មាន​ស្រី​ជនជាតិ​បរទេស​ម្នាក់​បា​នស​ម្រេ​ចិត្ត​ធ្វើ​អត្ត​ឃាំ​ត​ដោយ​លោត​ពី ជាន់​ទី​២៩ បណ្តាលឱ្យ​បែកក្បាល​ស្លាប់​ស្លាប់ចោល​ប្តី និង​កូនប្រុស​តូចៗ​២​នាក់​។​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​៖ នារី​រង

a die con

គ្រោះ​ឈ្មោះ ង្វៀង ធី​ជុក ជនជាតិ​វៀតណាម អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត នៅ​ក្នុ​ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម កាន់​លិខិតឆ្លងដែន​លេខ C៤៦៣៩៥៣៨ មាន​ប្តី​ឈ្មោះ PHUA GEK SENG ជនជាតិ​សាំង​ហ្គា​ពួរ កាន់​លិខិតឆ្លងដែន​លេខ E២៨៣៩៥៦៨ និង​មានកូន​ប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់ និង​កូនប្រុស​ម្ន​កា់​ទៀត​ទើបតែ​មាន​អាយុ ៩​ខែ​(​ពីរ​នាក់​) ស្នាក់នៅ​បន្ទប់​លេខ ២៩០៧ ជាន់​ទី ២៩ ក្នុង​អគារ​ខុន​ដូរ​កើតហេតុ​ខាងលើ រួមទាំង​ម្តាយ មីង និង​ប្អូនប្រុស​ម្នាក់ទៀត​ផងដែរ ។​

​បើតាម​ម្តាយ​បាន​រៀបរាប់ថា កាលពីពេល​កន្លងមក​នេះ កូនស្រី​គាត់ និង​ប្តី​គេ និង​កូនប្រុស​តូចៗ​ទាំង ២​នាក់ រួមទាំង​រូបគាត់ កូនប្រុស​របស់គាត់ និង ស្ត្រី​ជា​ម្តាយមីង​ម្នាក់ទៀត បាននាំគ្នា​មក​ជួល​បន្ទប់​ខាងលើ​ស្នាក់នៅ​រួមគ្នា ។ ក្នុងអំឡុង​ពេលដែល​ពួកគាត់​ស្នាក់​នៅក្នុង​អគារ​ខុន​ដូរ​ខាងលើ កូនស្រី​គាត់​តែងតែ​ត្អូញត្អែរថា «​នាង​មានការ​កំបាក​ផ្លូវចិត្ត​យ៉ាងខ្លាំង​» ។a condo

នៅ​ថ្ងៃទី​០៦ មិថុនា ប្តី​របស់​នាង​ចេញទៅ​ក្រៅប្រទេស​បាត់​។​ក្រោយ​ប្តី​ចេញទៅ​ក្រៅ​បាត់ បាន​រយៈពេល​៣​ថ្ងៃនោះ នៅ​វេ​ល​ម៉ោង​១០ និង​៤០​នាទី​យប់​ថ្ងៃទី​៩ មិថុនា នាង​បាន​ឡើងទៅ​អង្គុយ​លើ​មាត់​បង្អួច បម្រុង​លោត​សម្លាប់ខ្លួន​ម្តង​រួចមកហើយ តែ​ត្រូវបាន​ពួកគាត់​ឃើញ​ទាន់​លួងលោម ដោយ​ប្រាប់ថា «​កូន​នៅ​តូចៗ​ណាស់​» ទើប​នាង​ព្រម​ចុះ និង​ចូលទៅ​ដេក​ក្នុង​បន្ទប់​វិញ​វិញ​។​លុះដល់​មុនពេល​កើតហេតុ ខណៈ​ម្តាយ និង​កូនប្រុស​គាត់​ម្នាក់ទៀត​មិន​នៅផ្ទះ​ចេញទៅ​ខាងក្រៅ​បាត់ ទើប​នាង​ឆ្លៀតពេល​លោត​សម្លាប់ខ្លួន​បាន​នៅពេលនេះ​តែម្តងទៅ​។​តាម​ប្រភព​ខ្លះ​ឲ្យ​ដឹងថា​មូលហេតុ​គឺ​មកពី​ប្តី​នាង​មាន​ថ្មី​ហើយ​ច្រើន​ទៅ​ប្រទេស​សឹ​ង្ហា​បុរី​បាត់ៗ​៕

​