
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10537 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700708 នាក់
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥សមត្តកិច្ចទទួលបានពត៌មានថា នៅចំនុចផ្លូវបេតុង ក្រុម៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានករណីហិង្សាធ្វើអោយខូចខាតដោយចេតនា ប្រើដាវកែច្នៃនឹងមួកសុវត្ថិភាពដេញវាយជនរងគ្រោះនឹងកាប់បំផ្លាញម៉ូតូចំនួន០២គ្រឿងខូចខាត) បង្ករឡើងដោយជនសង្ស័យចំនួន០៨នាក់រហ័សមានក្រុមឬស្សីកែវ (RSK) ។
កម្លាំងអធិការដ្ឋានខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌដឹកនាំកម្លាំងចុះបង្ក្រាបក្រុមក្មេងទំនាក់ទំនងនិងកំណត់មុខសញ្ញាជនសង្ស័យ១-ឈ្មោះ ម៉ី សីហា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។ (គ្មានសារធាតុញៀន)។២-ឈ្មោះ ថុន ប៊ុនផាត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅផ្ទះជួល ផ្លូវលេខ១៩ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ ដឹកជញ្ជូន (គ្មានសារធាតុញៀន)។៣-ឈ្មោះ បូរិន រ៉ុងនិត ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ។ (គ្មានសារធាតុញៀន)
៤-ឈ្មោះ តេង ហ្សាក់ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិក សង្កាត់ ច្រាំងចំរេះទី2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ (គ្មានសារធាតុញៀន)។៥-ឈ្មោះ រ៉េន ចន ភេទប្រុស អាយុ១៥ឆ្នាំ ភូមិកសង្កាត់ ច្រាំងចំរេះទី2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ (គ្មានសារធាតុញៀន)។៦-ឈ្មោះ ខុត ដល ភេទប្រុស អាយុប្រហែល១៤ឆ្នាំ (គេចខ្លួន) នឹង០២នាក់មិនស្គាល់ឈ្មោះ(គេចខ្លួន)
ហេតុការណ៍នៅ ចំណុចកើតហេតុខាងលើជនរងគ្រោះមានឈ្មោះ គុណ មករា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ពេលកំពុងអង្គុយលេងនៅក្រោមផ្លូវឡើងបន្ទប់ជួលស្រាប់តែមានក្រុនជនសង្ស័យរហ័សមានក្រុមឬស្សីកែវ(RSK)ចំនួន០៨នាក់ជិះម៉ូតូ៤គ្រឿងធ្លាប់មានទំនាស់ជាមួយគ្នាបានយកដាវកែឆ្នៃនិងមួកសុវត្ថិភាពមកដេញវាយលើជនរងគ្រោះនិងកាប់បំផ្លិចបំផ្លាញ់ម៉ូតូជនរងគ្រោះបណ្តាលអោយខូចខាតយ៉ាងដំណំតែជនរងគ្រោះរត់គេចយករួចខ្លួន។ក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ ។
បន្ទាប់មកនៅវេលាម៉ោង១៧:០០នាទីថ្ងៃខែឆ្នាំដដែលអធិការដ្ឋានខណ្ឌឬស្សីកែវ បានអោយកំលាំងជំនាញខណ្ឌធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុទាក់ទងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនិងបើកការស្រាវជ្រាវលើករណីនេះឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់នៅក្នុងកោះពេជ្រនិងបន្តស្រាវជ្រាវសហការជាមួយអធិការនគរបាលស្រុកទ្រាំងខេត្តតាកែវ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់បន្ថែមទៀតយកមកអធិការដ្ឋានខណ្ឌឬស្សីកែវធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់។សម្ភារៈដកហូតរួមមាន។-ម៉ូតូចំនួន០៣គ្រឿង។១-ម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅសេរីឆ្នាំ២០១៦ស្លាកលេខ ភ្នំពេញ1FT-2535។២-ម៉ូតូ១គ្រឿងម៉ាកC125 ពណ៌ខ្មៅសេរីឆ្នាំ២០២៤ស្លាកលេខ ភ្នំពេញ1KN-4519។៣ -ម៉ូតូ១គ្រឿងម៉ាកសង់ប៊ិចពណ៌ខ្មៅស្លាកលេខ ភ្នំពេញ1BI-1344 ។សម្ភារះខូចខាតមាន-ម៉ូតូម៉ាកNexចំនួន2គ្រឿងកាប់បែកស្តុបកុងទ័រនិងក្បាំងម៉ូតូ កំលាំងជំនាញកំពុងបន្តស្រាវជ្រាវបក្ខពួកសេសសល់ដើម្បីចាត់ការតាមនិតិវិធី៕