វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3198 នាក់
ម្សិលមិញ 2432 នាក់
សរុប 13407796 នាក់
សៀមរា៖មន្ត្រីគយ និងរដ្ឋាករនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឆែកឆេររកឃើញគ្រឿងញៀនប្រមាណ ២៧.៣០គីឡូក្រាម ពីស្ត្រីជនជាតិថៃពីរនាក់ដែលគ្រោងនាំឡើងយន្តហោះនៅវេលាម៉ោងប្រមាណ១០៖០៦នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ។
គ្រឿងញៀននេះ បានរកឃើញនៅក្នុងការបូបអ្នកដំណើរឈ្មោះសាវ៉ែផុលស៊ូផាផន( SAVAENGPHOL SUPHAPORN) ភេទស្រី សញ្ជាតិថៃ អាយុ ៣៧ឆ្នាំ និងអ្នកដំណើរឈ្មោះប្រាចាំអូនវីផា( PRACHAMON WIPA )ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំក្នុងដំណើរចេញទៅកាន់ប្រទេសហ្វីលីពីន។សូមបញ្ជាក់ដែរថាកាលពីថ្ងៃទី២៣តុលាសមត្តកិច្ចខេត្តកំពង់ធំក៏ចាប់រឹបអូសបានគ្រឿងញៀនពីឈ្មួញខ្មែរនិងថៃចំនួនពីរលើកសរុបបាន១០០គីឡូក្រាមផងដែរ។ បើពិនិត្យតាមលទ្ធផលនេះបង្ហាញថាជំនួញគ្រឿងញៀនក្នុងស្រុកខ្មែរគឺជាពេលប្រកាសអាសន្នហើយមែនអត់? ៕