» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10574 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700745 នាក់

ករណី​រំលោភ​សម្លាប់​សិស្សស្រី​នៅ​កំពង់ចាម​សមត្ថកិច្ច​ចាប់បាន​ហើយ​


​កំពង់ចាម​៖​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ការរំលោភ​សេពសន្ថវៈ​រួច​សម្លាប់​ក្មេងស្រី​សិស្សសាលា​ដែល​ទើបតែ​អាយុ​១៦​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ នៅ​រសៀល​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ នៅក្នុង​ព្រៃ​ចម្ការ​មួយកន្លែង​ក្រោយ​រដ្ឋមណ្ឌល​សាសនា ភូមិ​ប៉ា​តាង ឃុំ​ជ​នាង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។​a kill girl1 

​សូមបញ្ជាក់ថា សកម្មភាព​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​នេះ គឺ​បាន​កើតឡើង កាលពី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ចម្ការពោត​មួយកន្លែង​ស្ថិតនៅ​ឃុំ​ចម្ការអណ្ដូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​
​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ចំការអណ្តូង បានទទួល​ព័ត៌មាន​ពី​ឈ្មោះ អាន សុខ​លីន ភេទ​ស្រី អាយុ​១៨​ឆ្នាំ បានមក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា បាន​បាត់​មិត្ត​ភ័ក្ដិ​ម្នាក់​(​ជនរងគ្រោះ​) ឈ្មោះ ឌី​ម អេង​ជូ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ដែល​ចេញពី​រៀន​គួរ​ជាមួយគ្នា ហើយ​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់ នៅ​កន្លែងកើតហេតុ នៅ​ចំណុច​ចម្ការពោត​ខាងកើត ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ​ពី ភូមិ​១១ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

​បន្ទាប់ពី​ចុះ​ពិនិត្យ​លើ​សព​ជនរងគ្រោះ និង​ទីតាំង​កើតហេតុ សមត្ថកិច្ច​បាន​រកឃើញ​ស្បែកជើង​បុរស​ចំនួន​០១​គូ នៅក្រោម​សព នៅ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ ពី​សព មាន​ម៉ូតូ​០២​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៥ ពាក់​ផ្លាកលេខ ភ្នំពេញ 1SC-2474 ជា​របស់​ជនរងគ្រោះ និង​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ ឡើង​តែម​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1K-0961 ដែល​សង្ស័យ​ជា​ម៉ូតូ​របស់​ជនល្មើស ។​ផ្អែក​តាម​ការស្រាវជ្រាវ​សមត្ថកិច្ច​ជំនាញ បានកំណត់​ជនសង្ស័យ​មានឈ្មោះ ម៉ាប់ កំសត់ ហៅ​អា​លាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ ជាមួយគ្នា បានធ្វើ​សកម្មភាព ខណៈពេលដែល​ជនរងគ្រោះ​កំពុងធ្វើដំណើរ​ពី​សាលារៀន​ត្រឡប់មកផ្ទះ​វិញ ដល់​ចំណុចកើតហេតុ​នៅ​ព្រៃ​ចម្ការពោត ។​

​បើតាម​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនសង្ស័យ​បានធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​ជនរងគ្រោះ រួច​ក៏បាន​យក​ទូរស័ព្ទដៃ​របស់​ជនរ​ង​គ្រោះ​ទៅ​លក់​នៅ​ភ្នំពេញ​បាន​ចំនួន​២០​ម៉ឺន​រៀល​រួច​យកទៅ​ទិញ​ខោអាវ​ហើយ​ជិះ​មក​ស្រុកកំណើត​វិញ​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង ។​
ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​និង​សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​សមត្ថកិច្ច​សាកសួរ​តាម​នីតិវិធី​មុន​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​a kill girl a kill girl2 a kill girl3 


​