» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7746 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697917 នាក់

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបញ្ចប់ដោយដាក់ចេញកម្មវិធីប្រតិបត្តិ១១ចំនុច!

 

ភ្នំពេញ ៖ថ្លែងបិទជាផ្លូវការនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភ្នំពេញ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបណ្តាប្រតិភូដែលបានចូលរួមផ្តល់ធាតុចូល និងអនុម័តគាំទ្រ «សេចក្តីប្រកាស ទីក្រុងភ្នំពេញ» ជាផ្លូវការ ដែលជាមាគ៌ាសម្រាប់យកទៅអនុវត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដូចដែលបានកំណត់នៅក្នុងមូលបទនៃសន្និសីទអន្តរជាតិនេះ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។a scam net 

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថាសន្និសីទអន្តរជាតិ មិនត្រឹមតែបានផ្ដល់នូវចំណេះដឹង និងបទពិសោធល្អប៉ុណ្ណោះទ ប៉ុន្តែអ្វីដែលជាគុណតម្លៃសំខាន់របស់សន្និសីទនេះ គឺភាពជាដៃគូ និងមិត្តភាពក្នុងការរួមគ្នាលុបបំបាត់បទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឯកឧត្ត សន្តិបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា ប្រតិភូទាំងអស់នឹងប្រែក្លាយកិច្ចពិភាក្សា និងអនុសាសន៍ដែលបានដាក់ចេញទាំងអស់ ឱ្យទៅជាសកម្មភាព ពិតប្រាកដ, ប្រែក្លាយឧបសគ្គប្រឈម ទៅជាកាលានុវត្តភាពនៃកិច្ចសហការដ៏រឹងមាំ, ប្រែក្លាយចំណុចខ្វះខាតនានា ទៅជាស្មារតីរួបរួមជួយគ្នាទៅវិញទៅមក តាមរយៈយន្តការ រឹងមាំនៃកិច្ចសហ ប្រតិបត្តិការអន្តរជាតិ និងប្រែក្លាយក្តីសុបិនរបស់យើង ក្នុងការរួមគ្នាបញ្ចប់បទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ឱ្យទៅជាការពិត។

 

ឯកឧត្តមបណ្ឌិត ផាត កុសល សមាជិកនៃគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងពិធីបិទសន្នីសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ថា ការឆបោកមួយអាចចាប់ផ្តើមនៅប្រទេសមួយកំណត់គោលដៅលើជនរងគ្រោះនៅប្រទេសមួយផ្សេងទៀត ប្រើប្រាស់វេទិកាឌីជីថលដែលមានទីតាំងនៅប្រទេសផ្សេង និងផ្ទេរផលប្រយោជន៍ដែលបានមកពីឧក្រិដ្ឋកម្មតាមរយៈស្ថាប័នហិរញ្ញវត្ថុ។

ដោយសារការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈឆ្លងដែន គឺតម្រូវឱ្យមានយន្តការកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព សម្រាប់ការចែករំលែកព័ត៌មាន និងភស្តុតាងឌីជីថលឱ្យបានទាន់ពេលវេលា កិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេត ការសម្របសម្រួលសកម្មភាពអនុវត្តច្បាប់ ការតាមដានផលប្រយោជន៍ដែលបានមកពីឧក្រិដ្ឋកម្ម ការស្តារទ្រព្យសម្បត្តិ និងការកំណត់អត្តសញ្ញាណ និងការការពារជនរងគ្រោះ។

ឯកឧត្តមផាត កុសល បានលើកយកសារៈសំខាន់ចំនួន៤ ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងឆ្ពោះទៅមុខ៖ ទី១. ការទទួលខុសត្រូវ (Responsibility)។ យើងត្រូវទទួលខុសត្រូវចំពោះបញ្ហាប្រឈមនេះ និងចាត់វិធានការដោយម៉ឺងម៉ាត់ប្រឆាំងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់ រហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ អង្គការអន្តរជាតិ និងសាធារណជន សុទ្ធសឹងតែមានចំណែកក្នុងការទទួលខុសត្រូវនេះ។

ទី២. លទ្ធផល (Result)។ ការប្តេជ្ញាចិត្តរបស់យើងត្រូវបម្លែងទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែង ដែលអាចវាស់វែងបាន។ គោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងយន្តការអនុវត្តច្បាប់ ត្រូវនាំទៅរកលទ្ធផលជាក់ស្តែងក្នុងការបង្ការការឆបោក ការការពារជនរងគ្រោះ ការរំខានដល់បណ្តាញឧក្រិដ្ឋជន និងការនាំអ្នកប្រព្រឹត្តបទល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់។ ទី៣៖ ការប្តេជ្ញាចិត្តដ៏មុតមាំ (Resolve)។ យើងត្រូវរក្សាឆន្ទៈ និងការប្តេជ្ញាចិត្តជាប់លាប់ ដើម្បីរុះរើ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។ ដរាបណាបណ្តាញឧក្រិដ្ឋជនទាំងនេះនៅតែបន្តវិវត្ត កិច្ចខិតខំប្រឹងប្រែងរបស់យើងក៏ត្រូវបន្តដោយមិនរាថយ អាចសម្របខ្លួនទៅតាមការវិវត្តនៃបញ្ហា និងប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ និងលឿនរហ័ស ស្របតាមគោលការណ៍នីតិរដ្ឋ។ ទី៤៖ ភាពជាដៃគូ (Partnership)។

ឯកឧត្តមបានគូសបញ្ជាក់ថា “គ្មានប្រទេស ឬស្ថាប័នណាមួយអាចដោះស្រាយបញ្ហាប្រឈមនេះដោយឯកឯងបានឡើយ។ យើងត្រូវពង្រឹងភាពជាដៃគូអន្តរជាតិដែលមានប្រសិទ្ធភាព មានការសម្របសម្រួល និងមានធនធានគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងបណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។

ឯកឧត្តម កេង សុម៉ារិទ្ធ និងជារដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យផ្លូវការរបស់ក្រសួងយុត្តិធម៌ បានថ្លែងថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារយៈពេល២ថ្ងៃ បានយល់ឃើញរួមគ្នា និងដាក់ចេញនូវការប្តេជ្ញាចិត្តចំនួន១១ចំណុច រួមមាន៖ ទី១. អង្គសន្និសីទបានយល់ព្រមរួមគ្នាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការបង្កើនការសម្របសម្រួលរវាងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើឱ្យប្រសើរឡើងវិញនូវការចែករំលែកព័ត៌មាន ប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលា ស្របតាមច្បាប់ជាតិ និងកាតព្វកិច្ចអន្តរជាតិ ដោយកំណត់នូវមន្ត្រីបង្គោល និងពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការកំណត់អត្តសញ្ញាណ តាមដានជនល្មើស ឃាត់ទុក និងរឹបអូសទ្រព្យសម្បត្តិដែលមានការពាក់ព័ន្ធនឹងបទល្មើស។

ទី២. អង្គសន្និសីទបានធ្វើការប្តេជ្ញាចិត្តថា នឹងរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្ម និងលុបបំបាត់ប្រព័ន្ធអេកូឡូស៊ីនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងមូល ដោយត្រូវកំណត់អត្តសញ្ញាណ ធ្វើការដាក់ទណ្ឌកម្ម ផ្តន្ទាទោស ធ្វើការរារាំង លុបបំបាត់ និងបំបែក និងបញ្ចប់នូវរាល់អង្គការឧក្រិដ្ឋកម្ម និងបុគ្គលដែលអនុញ្ញាតឱ្យមានសកម្មភាពទាំងនោះ ដោយធ្វើឡើងដោយចេតនា និងធ្វើឡើងដោយមានការរៀបចំទុកជាមុន រួមជាមួយអ្នកដែលចូលរួមសមកំនិត និងផ្តើមគំនិត។

ទី៣. អង្គសន្និសីទបានឯកភាពគ្នាមូលមតិគ្នា ក្នុងការរារាំង និងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស ដោយពង្រឹងនូវសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណ តាមដាន បង្កក ឃាត់ទុក រឹបអូស និងប្រមូលផលនៃបទល្មើសត្រឡប់មកវិញ និងឧបករណ៍ដែលបានប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុឡោមតាមច្បាប់ និងត្រូវមានការឯកភាពពីគ្នាទៅវិញទៅមក ព្រមទាំងធ្វើការពង្រឹងយន្តការសម្រាប់រក្សាទុក និងការផ្លាស់ប្តូរព័ត៌មានស៊ើបអង្កេតហិរញ្ញវត្ថុឱ្យបានឆាប់រហ័ស ស្របតាមច្បាប់ជាតិ រួមទាំងការការពារទិន្នន័យ និងការពង្រឹងការស្វែងរក ការកំណត់ទីតាំងទ្រព្យសម្បត្តិ ប្រព័ន្ធហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធរបស់បណ្តាញឧក្រិដ្ឋកម្ម។ ទី៤. អង្គសន្និសីទបានឯកភាពគ្នាក្នុងការទាញយកផលប្រយោជន៍ពីអ្នកនាវានិវត្តន៍ផ្នែកបច្ចេកវិទ្យា ដើម្បីធ្វើការទប់ស្កាត់ ស្វែងរក និងរារាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការប្រើប្រាស់ឧបករណ៍ឌីជីថលទំនើប ការវិភាគទិន្នន័យហិរញ្ញវត្ថុ និងទិន្នន័យដែលមានការពាក់ព័ន្ធផ្សេងៗទៀត បច្ចេកវិទ្យាថ្មីៗ ការធ្វើកោសល្យវិច័យផ្នែកឌីជីថល ដោយត្រូវអនុឡោមតាមច្បាប់ជាតិ និងនីតិវិធីជាតិជាធរមាន។

ទី៥. អង្គសន្និសីទបានឯកភាពគ្នាក្នុងការពង្រឹងក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ តាមរយៈការពង្រឹងវិធានការថ្នាក់ជាតិ ដើម្បីដោះស្រាយនូវវិធីសាស្ត្រនៃការឆបោក ដែលកំពុងតែមានការវិវត្តខ្លួន និងការប្រើប្រាស់បច្ចេកវិទ្យាប្រពៃណី បច្ចេកវិទ្យាបែបទំនើប និងបច្ចេកវិទ្យាដែលទើបបង្កើតថ្មី ក្នុងគោលបំណងដើម្បីប្រព្រឹត្តបទល្មើស និងពង្រឹងវិធានការដោយផ្អែកលើហានិភ័យ ដើម្បីទប់ស្កាត់ការប្រើប្រាស់ដោយខុសគោលដៅ នូវនីតិបុគ្គល ការសម្របសម្រួលផ្នែកច្បាប់ ការសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ និងបណ្តាញហិរញ្ញវត្ថុពាក់ព័ន្ធផ្សេងទៀត ដោយត្រូវអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិជាតិជាធរមាន។

ទី៦. អង្គសន្និសីទបានឯកភាពគ្នាក្នុងការកសាងសមត្ថភាព និងភាពធន់ ដោយត្រូវធ្វើឡើងតាមរយៈការបណ្តុះបណ្តាលពហុភ្នាក់ងារ ជំនួយបច្ចេកទេស និងការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមភ្នាក់ងារអនុវត្តច្បាប់ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ រដ្ឋអាជ្ញា តុលាការ និយ័តករ អាជ្ញាធរមានសមត្ថកិច្ចដែលមានការពាក់ព័ន្ធផ្សេងទៀត និងអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័នជំនាញបន្ថែមទៀត រួមទាំងការពង្រឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុ ការធ្វើកោសល្យវិច័យ និងផ្នែកឌីជីថល។ ទី៧. អង្គសន្និសីទបានឯកភាពគ្នាក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន រវាងរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ គ្រឹះស្ថានអាជីវកម្ម និងវិជ្ជាជីវៈមិនមែនហិរញ្ញវត្ថុ អ្នកផ្តល់សេវាទូទាត់ អ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត ប្រតិបត្តិករទូរគមនាគមន៍ អ្នកផ្តល់សេវាអ៊ីនធឺណិត វេទិកាបច្ចេកវិទ្យា និងវិស័យឯកជនពាក់ព័ន្ធផ្សេងទៀត ដើម្បីសម្របសម្រួលការផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

ទី៨. អង្គសន្និសីទបានឯកភាពគ្នាថា ការគាំទ្រ ការការពារ ដល់ជនរងគ្រោះដែលរងគ្រោះដោយសារការជួញដូរមនុស្ស និងការផ្តល់ការការពារដល់បុគ្គលដែលងាយរងគ្រោះ គឺត្រូវធ្វើឡើងតាមរយៈការពង្រឹងតាមការចាំបាច់នូវយន្តការសម្រាប់ជួយសង្គ្រោះ ការកំណត់អត្តសញ្ញាណ ការផ្តល់សេវាគាំពារ ការផ្តល់ជំនួយ ការស្តារនីតិសម្បទា និងការធ្វើសមាហរណកម្ម ការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការផ្តល់នូវលទ្ធភាពដែលអាចទទួលបាននូវសេវាកុងស៊ុលទាន់ពេលវេលា និងការគាំទ្រក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ជនរងគ្រោះ។ ទី៩. អង្គសន្និសីទបានឯកភាព ក្នុងការអនុវត្តគោលការណ៍មិនផ្តន្ទាទោស ចំពោះជនរងគ្រោះនៃការជួញដូរមនុស្ស រួមទាំងជនរងគ្រោះនៃការជួញដូរមនុស្សសម្រាប់ការបង្ខំឱ្យប្រព្រឹត្តឧក្រិដ្ឋកម្ម ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយត្រូវអនុវត្តស្របតាមច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាតិ ដើម្បីធានាថា ជនរងគ្រោះ នឹងមិនត្រូវបានដាក់ទណ្ឌកម្មចំពោះអំពើខុសច្បាប់ដែលបានប្រព្រឹត្ត តាមរយៈការជួញដូរ ដោយមិនរាប់បញ្ចូលជនដែលត្រូវបានជួយសង្គ្រោះពីមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយដែលក្រោយពេលធ្វើមាតុភូមិនិវត្តន៍ បានស្ម័គ្រចិត្តត្រឡប់ទៅវិញ ឬចូលក្នុងមជ្ឈមណ្ឌលឆបោកវិញ ស្របតាមវិសាលភាព និងលក្ខខណ្ឌដែលមានចែងនៅក្នុងច្បាប់ជាតិ និងកាតព្វកិច្ចជាអន្តរជាតិរបស់ប្រទេសនីមួយៗ។

ទី១០. អង្គសន្និសីទបានឯកភាពគ្នាក្នុងការរួមគ្នាបង្ការការឆបោក និងការជួញដូរមនុស្ស តាមរយៈការពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ សាធារណជន និងបុគ្គលដែលមានការពាក់ព័ន្ធ ទៅលើផ្នែកឌីជីថល និងហិរញ្ញវត្ថុ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាព ក្នុងការទទួលបានព័ត៌មានដែលអាចទុកចិត្តបាន ពាក់ព័ន្ធនឹងការជ្រើសរើសពលករដោយការបោកបញ្ឆោត គម្រោងការងារក្លែងបន្លំ គម្រោងវិនិយោគក្លែងបន្លំ ឬមធ្យោបាយនៃការធ្វើចំណាកស្រុកនានា ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងបង្ការកុំឱ្យមានបុគ្គលដែលត្រូវបានគេជ្រើសរើសឱ្យចូលរួមនៅក្នុងការធ្វើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងទី១១. អង្គសន្និសីទបានឯកភាពគ្នាក្នុងការលុបបំបាត់ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាធំៗ រួមទាំងហេដ្ឋារចនាសម្ព័ន្ធដែលមានការពាក់ព័ន្ធ តាមរយៈការអនុវត្តដោយភាពម៉ឺងម៉ាត់ នូវវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពឆាប់រហ័ស នៅក្នុងដែនយុត្តាធិការរបស់ប្រទេសនីមួយៗ ដោយអនុវត្តស្របទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមជាមួយនិងគោលការណ៍សមភាព និងគោរពអធិបតេយ្យរបស់រដ្ឋ។

សូមបញ្ជាក់ថា កម្ពុជា បានធ្វើរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងថ្នាក់ដឹកនាំរដ្ឋាភិបាលដែលអញ្ជើញមកពីប្រទេសជាង២៧ នៅលើពិភពលោក និងថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗចំនួន៧ និងមានភ្ញៀវជាតិ អន្តរជាតិចូលរួមជាង ១០០០នាក់៕a keng scam a scam declair a scam declair1