» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10909 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701080 នាក់

សម្តេច ម៉ែន សំអន បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក​ដួង សំនៀង ដែល​បាន​ពលី​ជីវិត​នៅលើ​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ទ័ព​ឈ្លានពាន​សៀម​

 

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​រណសិរ្ស​ចូលរួម​ម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ដួង សំនៀង នា​រសៀល ថ្ងៃអាទិត្យ ២​កើត ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​។a men army die

​ឧ​ត្ត​ម​សេនីយ៍​ឯក ដួង សំនៀង មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧ បាន​ពលី​ជីវិត​នៅលើ​សមរភូមិ​ប្រយុទ្ធ​ព្រះវិហារ កាលពី​ថ្ងៃ​សៅរ៍ ១​កើត ខែស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៥ ជន្មាយុ ៦៧​ឆ្នាំ ។

​នៅក្នុង​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ លោកស្រី អ៊ុក ស៊ុន​រ៉ានី ព្រមទាំង​ក្រុមគ្រួសារ និង​សូម​បួងសួង ដល់​តេ​ជៈ​បារមី​នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម​ជួយ​ថែរក្សា​ដួង​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ដួង សំនៀង បាន​ទៅ​សោយសុខ​ក្នុងឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

សូមបញ្ជាក់ថា​ក្នុងការ​វាយ​ប្រយុទ្ធ​គ្នា​ជាមួយ​ទា​ហ៊ាន​ថៃ​ឈ្លានពាន​មាន​កង​ទ​ព័​កម្ពុជា​បាន​ពលី​ជីវិត​មមួយចំនួន​ផងដែរ​។​យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥មានទាហានកម្ពុជា៥នាក់បានពលីជីវិត និង២០នាក់របួស ខណៈពលរដ្ឋ ៨នាក់ស្លាប់ និង៥០នាក់របួស នៅខេត្តឧត្តរមានជ័យ។ ។នៅ​ថ្ងៃទី​២៧​កក្កដា​សម្ដេច ហ៊ុន ម៉ា​ណែ​ត បញ្ជា​ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ពិធី​បុណ្យសព​យុទ្ធ​ពលី​ឱ្យបាន​សមរម្យ​ជា​វីរជន​ខ្មែរ​។​«​រដ្ឋាភិបាល ក្រសួងការពារជាតិ បណ្ដា​អង្គភាព​កងទ័ព ថ្នាក់ដឹកនាំ​ជាតិ និង​ក្រោម​ជាតិ​សហការគ្នា​រៀបចំ​ពិធី​បុណ្យសព​យុទ្ធជន​ពលី និង​ដោះស្រាយ​គោលនយោបាយ ឱ្យបាន​សមរម្យ​ជា​វីរជន​របស់​ជាតិខ្មែរ​»​។a army die a army die2 a men army die1 a army die3
​