
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9213 នាក់
ម្សិលមិញ 9639 នាក់
សរុប 20699384 នាក់
ខេត្តរតនគិរី៖ក្មេងស្ទាវ ២ក្រុមដែល បានណាត់គ្នាទៅប្រយុទ្ធកន្លែងស្ងាត់កាលពីវេលាម៉ោង ៧នឹង៤៥នាទី យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមាត់បឹងកន្សែង ជ្រុងខាងលិច ស្ថិតក្នុងភូមិទេសអន្លង់ ក្រុងបានលុង ខេត្តរតនគិរីដើម្បីកាប់ចាក់គ្នាដូចរឿងកុន បណ្ដាលឲ្យយុវជនម្នាក់ឈ្មោះ អេង រដ្ឋា អាយុ១៧ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស មានលំនៅភូមិ ថារ៉ងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី បានបាត់បង់ជីវិត ជនដៃដល់ត្រូវកម្លាំកងរាជអាវុធហត្ថខេត្តគិរី តាមឃាត់ខ្លួនបានកាលពីថ្ងៃទី២៨កក្កដា។ ជនសង្ស័យជាក្មេងឈាមរាវមានឈ្មោះ ស ម៉ាកូ ភេទប្រុស អាយុ ១៩ឆ្នាំ មានលំនៅភូមិ៧មករា ក្រុងបានលុង ខេត្តរតនគិរី។
លោកវរសេនីយ៍ទោ គិន វណ្ណា ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានឲ្យដឹងថា ក្រោយពីកំណត់បានអត្តសញ្ញាណជនសង្ស័យបានសមត្តកិច្ចក៏បាន តាមស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនបាន គ្រាដែលជនសង្ស័យទៅពួនសម្ងំលាក់ខ្លួន នៅភូមិ.ឃុំ.ឃាត់ខ្លួន ។ ជនសង្ស័យបានសារភាព ហើយជូនកម្លាំងសមត្ថកិច្ចទៅយកវត្ថុតាងដាវ មានប្រវែង៦៥សង់ទីម៉ែត្រ នៅព្រៃមួយកន្លែង ស្ថិតក្នុងភូមិជ្រីសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ដែល រូបគេ បានយកទៅលាក់ទុកនៅទីនោះ បន្ទាបពីខ្លួនគេបានធ្វើសកម្មភាពកាប់រួចមក។
លោកវរសេនីយ៍ទោ បានបញ្ជាក់ទៀតថា ជនសង្ស័យ រួមនិងវត្ថុតាង មន្ទីរយុត្តិធម៌អាវុធហត្ថខេត្ត នឹងបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលម៉ោង២ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ធ្វើការសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់។ គួររំលឹកថា ជនសង្ស័យឈ្មោះ ស ម៉ាកូ នេះបានធ្វើសកម្មភាពកាប់ទៅលើជនរង្គ្រោះឈ្មោះ អេង រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិទំពួន ត្រូវជាកូនប្រុសលោកស្រីអភិបាលរងស្រុកអូរជុំចំក បណ្ដាលឲ្យស្លាប់ នៅជ្រុងខាងលិចមាត់បឹងកន្សែង ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី កន្លែងដែលពួកគេ បានណាត់គ្នាទៅប្រយុទ្ធនៅទីនោះ៕