» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6871 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697042 នាក់

ជលផល​ការពារ​រូបថត​នេសាទ​ស្អេកស្កះ​នៅក្នុង​បឹង​ទន្លេសាប​ក្នុងពេលដែល​ប្រធាន​រា​ជប​ណ្ឌឹ​ត​សភា​និង​មន្ត្រី​ជំនាញ​ថា​ជា​បទល្មើស​

​កំពង់ធំ​៖​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្ដីបំភ្លឺ​៤​ចំណុច ជុំវិញ​ការផ្សាយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នាពេល​ថ្មី អំពី​ការដាក់រ​បាំងសាច់​អួន និង​លប​ណរ​រា់វ​នៅក្នុង​បឹង​ទន្លេសាប​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​។ តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​២៧​ខែកុម្ភៈ ឆ្នាំ​២០២៤ រដ្ឋបាល​ជលផល បាន​ឲ្យ​ដឹងថា​៖a river laka1 

១. ទីតាំង​ដែល​ត្រូវបាន​ថត​យកមក​ផ្សព្វផ្សាយ គឺជា​ផ្នែក​មួយ​តូច​នៃ​បឹង​ទន្លេសាប​តែប៉ុណ្ណោះ ដែលមាន​ឈ្មោះថា "​កន្លុក​បាយក្អែក​" នៅក្នុង​ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មិនមែន​ស្ថិតនៅលើ​ផ្ទៃ​បឹង​ទន្លេសាប ឬ​ច្រក​ផ្លូវ ដែល​ត្រី​ឆ្លងកាត់​នោះឡើយ​។​២. ទីតាំង​នោះ​ជា​ឆក​និង​មាន​ប្រជាពលរដ្ឋ ជាច្រើន​ពាន់​គ្រួសារ​រស់នៅ​កកកុញ​ក្បែរ​ទីតាំង​នោះ​។ នៅពេល​ទឹកធំ​ក្នុង​រដូវវស្សា ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​របាំង​លប​នៅ​ទីនោះ​មាន​ភាព​ធំ​ទូលាយ​និង​ស្ថិតនៅ​ដាច់ៗ​ពីគ្នា តែ​ជា​ប្រពៃណី​នៅពេល​ទឹក​ស្រក កន្លែង​នោះ​រួម​តូច​នាំឱ្យ​ការដាក់​របាំង​លប​ចាប់​ត្រី​នៅ​កៀកៗ​គ្នា ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ពួកគាត់​អាច​រកត្រី​បាន​គ្រប់គ្នា ដែលជា​ប្រភព​អាហារ​និង​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ ទោះជា​យ៉ាងណា​ទំហំ​ក្រឡា​និង​ប្រវែងរ​បាំងសាច់​អួន តែងតែ​ត្រូវបាន​ត្រួតពិនិត្យ​ជារឿយៗ​។​

៣. ឧបករណ៍​នេសាទ​ដែលមាន​រាងដូចជា​ព្រួញ​នោះ គឺជា​ឧបករណ៍​នេសាទ​ស្របច្បាប់ ឱ្យតែ​ទំហំ​ក្រឡា​និង​ប្រវែងរ​បាំងសាច់​អួន​ស្របតាម​ច្បាប់​ស្តីពី​ជលផល​។ ទន្ទឹមគ្នា រដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តែងតែ​ត្រួតពិនិត្យ​ទំហំ​ក្រឡា​នៃរ​បាំងសាច់​អួន និង​កាត់​តម្រឹម​ប្រវែង​ដែល​វែង​ខុសច្បាប់​ជាប្រចាំ​ផងដែរ​។ បើតាម​រដ្ឋបាល​ជលផល ទោះបីជា​ពេលខ្លះ​ការថត​អាច​ឃើញ​បង្គោល​ដែល​នៅសល់ ប៉ុន្តែរ​បាំងសាច់​អួន​ផ្នែក​ខាងក្រោម​ត្រូវបាន​កាត់ផ្ដាច់​យកចេញ​រួចហើយ​។​៤. មន្ត្រីជលផល​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បងប្អូន​សហគមន៍​នេសាទ ដោយ​ថ្លឹងថ្លែង​ពី​ទិដ្ឋភាព​ច្បាប់​និង​រក្សា​ភាពបត់បែន​ដើម្បី​ប្រយោជន៍​សហគមន៍ ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​នៅ​តំបន់​នោះ​អាចមាន​លទ្ធភាព អាស្រ័យ​ផល​និង​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​បាន​។ ប៉ុន្តែ​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យមាន​ការធ្វើ​លើសពី​ប្រវែង និង​ទំហំ​ក្រឡា​ដែល​ច្បាប់​បានកំណត់ ជាពិសេស​ចំពោះ​ការធ្វើ​អាជីវកម្ម​នេសាទ​ទ្រង់ទ្រាយ​ធំ​ដោយ​ខុសច្បាប់​។

រដ្ឋបាល​ច​ល​ផល​អះអាងថា​៖​ជា​លទ្ធផល​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប បាន​បង្ក្រាប​ការប្រើ​ឧបករណ៍រ​បាំងសាច់​អួន និង​ស្បៃ​មុង​ប្រវែង​១, ៦៥០,៦១៧​ម៉ែត្រ លប​និង​លូ​១៥,២២៩​គ្រឿង ឧបករណ៍​ឆក់​ក្តៅ ឆក់​ត្រជាក់​១,៤៧៣​គ្រឿង អួន​អូស ទឹកសាប​៥៣​វង់ អួន​ហ៊ុម​៣៣​វង់ ម៉ាញ់​១៤​វង់ ឈ្នក់​រួមផ្សំ​ភ្លើង​១២៧​គ្រឿង និង​ឈិ​ប​យន្ត​២៣​គ្រឿង​។​​បើតាម​រដ្ឋបាល​ជលផល ការបំភ្លឺ​នេះ​មាន​គោលដៅ​ជម្រាប​ឱ្យ​សាធារណៈជន​បានដឹង​ពី​ជីវភាព​ជាក់ស្តែង​នៅក្នុង​តំបន់​កន្លុក​បាយក្អែក ជៀសវាង​ការយល់ច្រលំ ជាមួយនឹង​ស្ថានភាព​រស់នៅក្នុង​តំបន់​បឹង​ទន្លេសាប​ទាំងមូល និង​សកម្មភាព​ដែល​រដ្ឋបាល​ជលផល​បាននិងកំពុង​អនុវត្ត​ច្បាប់​ស្តីពី​ជលផល​។​

តែ​ផ្ទុយទៅវិញ ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ក្នុង​ថ្ងៃទី​២៧​កុម្ភៈ អ្នកស្រាវជ្រាវ​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា​លោក​បណ្ឌិត សុខ ទូច បាន​បញ្ជាក់ថា ឧបករណ៍​នេសាទ​លើ​បឹង​ទន្លេសាប​ដែល​សាធារណជន​នាំគ្នា​បង្ហោះ​ចែកចាយ​នៅលើ​បណ្ដាញ​សង្គម​ថ្មីៗ​នេះ​ជា​ឧបករណ៍​នេសាទ​ខុសច្បាប់ ។​លោក​ថា​ថា រឿងនេះ​មិនមែនជា​រឿង​ថ្មី​ទេ​!​។ លោក​បណ្ឌិត សុខ ទូច បាន​បន្ថែមថា លោក​ធ្លាប់​បានឃើញ​ឧបករណ៍​នេសាទ​ខុសច្បាប់​នេះ​ផ្ទាល់​នឹង​ភ្នែក​នៅពេល​លោក​ចុះទៅ​ស្រាវជ្រាវ​លើ​បឹង​ទន្លេសាប​។​បន្ថែម​ពីលើ​លោក​បណ្ឌិត​សុខ​ទូច​តាម​ការសាកសួរ​អ្នកជំនាញ រូប​ដែល​ថត​ពីលើ​អាកាស​ដោយ​ប្រើ​ដ្រូ​ន នៅ​តំបន់​ផាត់​សណ្តាយ ខេត្តកំពង់ធំ ដែលមាន​រាង​ដូច​ព្រួញ​នេះ គេ​ហៅ​ថាបរ ឬ លប​ណ័​រ៉ាវ ដែល​ដាក់រ​បាំងសាច់​អួន​ដើម្បី​ស្ទាក់​ត្រី​គ្រប់​ប្រភេទ​។ តាម​ការសាកសួរ​មន្ត្រី​ជំនាញ​ដែល​សុំ​លាក់​ឈ្មោះ​វា គឺជា​ឧបករណ៍​ខុសច្បាប់​។a river lak2 a river laka 

​