» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6114 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619354 នាក់

បោះឆ្នោត​អាល្លឺម៉ង់​គណបក្ស​ដែល​គាំទ្រ​អឺរ៉ុប​ឈ្នោះ​ឆ្នោត​!

 

​ប្រទេស​អាល្លឺម៉ង់​៖​លទ្ធផល​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ បាន​បង្ហាញថា មេដឹកនាំ​អភិរក្សនិយម លោក ហ្វ្រែ​ន​ឌ្រិ​ក​មឺ​រ​((Friedrich Merz )​នឹង​ក្លាយជា​អធិការបតី​បន្ទាប់​របស់​ប្រទេស​អាល្លឺម៉ង់ ខណៈ​គណបក្ស Social Democrats (SPD) របស់លោក Olaf Scholz អ​ធិ​តា​កប​តី​បច្ចុប្បន្ន​បរាជ័យ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​២៤ ខែកុម្ភៈ ឆ្នាំ ២០២៥​បាន​ឲ្យ​ដឹងថា​៖​តាម​លទ្ធផល​បណ្តោះអាសន្ន​ពី​មណ្ឌលបោះឆ្នោត​ទាំង ២៩៩ គណបក្ស​អភិរក្សនិយម ទទួលបាន​សំលេងគាំទ្រ ២៨.៦​ភាគរយ ដោយមាន​គណបក្ស AfD​ដែលមាន​ទំនោរ​ក​ប្រទេស​រុស្ស៊ី​ជាប់​ចំណាត់ថ្នាក់​ទី​២ ក្នុង​សំលេងគាំទ្រ ២០.៨​ភាគរយ​។a alemagne e;lection

ចំនួន​អ្នក​ទៅ​បោះឆ្នោត​នៅ​អាល្លឺម៉ង់​មាន ៨៣​ភាគរយ ដែលជា​ចំនួន​ខ្ពស់បំផុត គិត​ចាប់តាំងពី​ឆ្នាំ ១៩៩០​។ អ្នកបោះឆ្នោត​ជា​បុរស មាន​ទំនោរ​ទៅរក​គណបក្ស​ស្តាំនិយម ខណៈដែល​អ្នកបោះឆ្នោត​ជា​ស្ត្រី បង្ហាញ​ការគាំទ្រ​កាន់តែខ្លាំង​ចំពោះ​គណបក្ស​ឆ្វេងនិយម​។​​បន្ទាប់ពី​ក្រុម​អភិរក្សនិយម​ទទួលបាន​ជ័យជម្នះ លោក Merz បាន​ប្តេជ្ញា​ថា​នឹង​ជួយផ្តល់​ឱ្យ​អឺរ៉ុប​នូវ «​ឯករាជ្យភាព​ពិតប្រាកដ​» ចេញពី​ការគ្រប់គ្រង​របស់​សហ​រដ្ឋ​អាមេរិក ខណៈដែល​លោក​ត្រៀម​រៀបចំ​បង្កើត​រដ្ឋាភិបាល​រួបរួម​មួយ​។ លោក Merz កំពុង​ឈានទៅរក​ការចរចា​ក្នុង​ក្រុមចម្រុះ ប៉ុន្តែ​គេ​មិនទាន់​ប្រាកដ​ទេ​ថា​តើ លោក Merz នឹងត្រូវ​ការ​ដៃគូ​មួយ ឬ​ពីរ ដើម្បី​បង្កើតជា​សំលេង​ភាគច្រើន ស្រប​ពេលដែល​ជោគវាសនា​របស់​គណបក្ស​តូចៗ មិនទាន់​អាច​គណនា​បាន​។​

​លោក Merz អាយុ ៦៩​ឆ្នាំ ប្រហែលជា​ត្រូវ​ប្រឈមមុខ​ក្នុងការ​ចរចារ​ដ៏​ស្មុគស្មាញ និង​ចាយ​ពេល​យូរ​ជាមួយ​ក្រុមចម្រុះ ដ្បិត​និន្នាការ​គាំទ្រ​គណបក្ស​ស្តាំនិយម បាន​កើន​ឡើងដល់​ចំណាត់ថ្នាក់​ទី​ពីរ​ជា​ប្រវត្តិសាស្ត្រ នៅក្នុង​ការបោះឆ្នោត​មួយ ដែល​ដំបូង​ឡើយ​គេ​សន្ម​ត់​ថា​មានការ​បាក់បែក​សាមគ្គី​គ្នា ក្នុងចំណោម​សម្ព័ន្ធមិត្ត​របស់លោក​អធិការបតី Olaf Scholz។​ប្រទេស​អាល្លឺម៉ង់​បាន​ទៅ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​សហព័ន្ធ​មុន​កាលកំណត់ លើក​ទី 4 ក្នុង​ប្រវត្តិសាស្ត្រ​ដើម្បី​ជ្រើសរើស​សមាជិកសភា​ចំនួន 630 រូប នៃ​សភា​សហព័ន្ធ​អាល្លឺម៉ង់​ដោយសារតែ​ការរំលាយ​សម្ព័ន្ធ​ដែល​កំពុង​កាន់អំណាច​។​

​សារព័ត៌មាន AFP បាន​ផ្សាយ​ថា ការិយាល័យ​បោះឆ្នោត​នៅក្នុង​ប្រទេស​អាល្លឺម៉ង់ បាន​បើកទ្វារ​ហើយ​នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកុម្ភៈ សម្រាប់​ការបោះឆ្នោត​សកល​មួយ​ដែល​គេ​រំពឹងថា​អាច​នឹង​បានឃើញ​ការ​ត្រឡប់មក​កាន់អំណាច​សាជាថ្មី​នៃ សម្ព័ន្ធ​គណបក្ស​អភិរក្សនិយម​របស់លោក Friedrich Merz បន្ទាប់ពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​មួយ​ដែល​ត្រូវបាន​អង្រួន​ដោយ​ការកើនឡើង​ប្រជាប្រិយភាព​គណបក្ស​ស្ដាំនិយម​ជ្រុល និង​ការវិល​ត្រឡប់មកវិញ​របស់ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។​

​ការិយាល័យ​បោះឆ្នោត បាន​បើកទ្វារ​នៅ​ម៉ោង ៨​ព្រឹក ថ្ងៃអាទិត្យ (​ម៉ោង​នៅ​អាល្លឺម៉ង់​) ដោយមាន​ប្រជាជន​អាល្លឺម៉ង់​មាន​សិទ្ធិ​បោះឆ្នោត​ជាង ៥៩​លាន​នាក់ ដែល​នឹងត្រូវ​ទម្លាក់​សន្លឹកឆ្នោត​ចូលក្នុង​ហិប​។​បើតាម​ការស្ទង់មតិ សម្ព័ន្ធ​គណបក្ស CDU/CSU របស់លោក Friedrich Merz បាន​នាំមុខ​លើ​គណបក្ស Social Democratic របស់​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz តែ​មិន​ទំនងជា​នឹង​ឈ្នះ​សំឡេង ភាគច្រើន​នោះទេ ហើយ​អាច​នឹងត្រូវ​បង្ខំចិត្ត​ស្វែងរក​គណបក្ស​ជា​ដៃគូ​ដើម្បី​បង្កើត​ក្រុមចម្រុះ​ដឹកនាំ​រដ្ឋាភិបាល​៕a alemagn election1 a olafscol