» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11480 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701651 នាក់

ក្រសួងទេសចរណ៍ ប្រតិកម្ម ចំពោះ ភ្ញៀវទេសចរ​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​ត្រូវ មន្ត្រីនគរបាល​ចរាច​រ​ធើ​ស៊ី​បន្ទាប់ពីនគរបាលចរាចរ៣នាក់ត្រុវបណ្តេញចេញពីក្របខណ្ឌ


​ភ្នំពេញ​៖​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២៥ បង្ហាញ​ការសោកស្តាយ​ជាខ្លាំង ចំពោះ​ករណី​ដែល​បានកើត​ឡើងលើ​ភ្ញៀវទេសចរ​ជនជាតិ​ឥណ្ឌូនេស៊ី ដែលមាន​ការសួរនាំរ​ក​ឯកសារ​ពី​សំណាក់​មន្ត្រីនគរបាល​ច​រាចរ​។​​ទោះ​ជាំ​យ៉ាងណា​ក្រសួងទេសចរណ៍​បាន​ថ្លែង អំណរគុណ​​ដល់ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែលមាន​ចំណាត់ការ​លើ​ករណីនេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​បាន​ទាន់ពេលវេលា​។​a indo car1 

​មានការ​កត់សម្គាល់ថា​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​ធ្លាប់បាន​ថ្លែង​ឲ្យ​ដឹងថា​លោក​តែងតែ​ថត​ស្គ្រី​ន​ពី​បណ្តាញ​សង្គម​នានា​បញ្ជូនទៅ​រដ្ឋ​ម​ន្ត្រិ​ជំនាញ​ដើម្បី​ស្រាវជ្រាវ​និង​រាយការណ៍​មក​លោក​វិញ​នូវ​សកម្មភាព​ឬ​សេចក្តីរាយការណ៍​ណា​ដែល​ប៉ះពាល់​ផលប្រយោចន៍​ប្រជាពលរដ្ឋ​។​ដោយសារ​ចឹ​ង​ហើយ​បានជា​មួយរយៈ​ពេល​កន្ល​មក​គេ​ឃើញ​បញ្ហា​អ​យុ​ត្តិ​ធ​ម៍​ក្នុងសង្គម​ជាច្រើន​ត្រូវបាន​មន្ត្រី​ជំនាញ​ចេញមុខ​ដោះស្រាយ​ពេល​វា​បាន​លេច​ផ្ទុះ​ក្នុង​បណ្តាញ​សង្គម​។​ជាក់ស្តែង​ដូច​ករណី​យ៍​នគរបាល​ចរាចរ​ធើ​ស៊ី​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់នេះ​បង្ក​ការចាប់អារម្មណ៍​តាម​បណ្តាញ​សង្គម​ខាង​ស្នងការ​នគរបាល​ក៏​ចាត់ការ​ស្រាវជ្រាវ​ផងដែរ​។​

​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២៥​នេះ បាន​ឲ្យ​ដឹងថា ក្រោយ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម ករណី​ឃាត់​រថយន្ត​ជនជាតិ​ឥណ្ឌូនេស៊ី ១​គ្រឿង ហើយ​សួរនាំ​រក​ឯកសារ​រថ​យន្ត​នៅពេលនោះ​ជនជាតិ​ឥណ្ឌូនេស៊ី បានបង្ហាញ​ប័ណ្ណបើកបរ​អាស៊ាន រួចហើយ​តែ​នគរបាល​ចរាចរណ៍​នៅតែ​ទាមទារ​រក​ឯកសារ​ផ្សេងៗ រហូត​ទាម​ទារលុយ​ចំនួន​៣០០​ដុ​លា្ល​រ តែ​បុរស​ឥណ្ឌូនេស៊ី បាន​សម្រួល​មក​ត្រឹម​៥០​ដុល្លារ​វិញ មិនតែប៉ុណ្ណោះ​មាន​នគរបាល​មក​ទាម​ទារ​បន្ថែម​៤០០០​រៀល កាលពី​កន្លងទៅ​ថ្មីៗ​នេះ​។​

​ចំពោះ​ករណីនេះ អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​លោក​ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស ឲ្យ​ការិយាល័យ​បុគ្គលិក នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា​ឆ្នាំ​២០២៥ កោះហៅ​មន្ត្រីនគរបាល​ចរាចរ​ណ៍ និង​មន្ត្រី​ជាប់កិច្ចសន្យា ចំនួន​៩​រូប នៅ​គោលដៅ​ស្តុ​ប​ព្រះ​សក្យមុនីចេតិយ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ដើម្បី​សួរនាំ​បំភ្លឺ និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​របស់​នគរបាល ប្រមូល​ព័ត៌មាន​ឲ្យ​បានច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ​យកមក​វិភាគ​វាយតម្លៃ ហើយ​ធ្វើ​របាយការណ៍​ជូន​លោក​វិញ ដើម្បី​ពិនិត្យ និង​សម្រេច​។​ចឹ​ង​ចាំ​តាមដាន​មើល​តិច​មើលថា​តើ​លទ្ធផល​ដែល​បុរស​ឥណ្ឌូណេស៊ី​ចោទថា​នគរបាល​ខ្មែរ​ធើ​ស៊ី​គាត់​នោះបាន​លទ្ធផល​បែបណា​ទៅវិញ​?​។​

ដោយឡែកក្នុងការប្រព្រិត្តបទល្មើសពេលបំពេញភារកិច្ចនេះដែរមានមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៣នាក់ ដែលឈរជើងគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្ពានអាកាសចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានយកមកបញ្ឈរជើងមួយរយៈបន្ទាប់មកនៅថ្ងៃទី១០មិថុនាក៏ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិរួចហើយ។a indo car2 a indo car3 a po jom jao a po jomjao1 a po jomjao2 
​