» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2718 នាក់

ម្សិលមិញ 4028 នាក់

សរុប 19006061 នាក់

កាប់​ឈើទាល​អស់​៤៩​ដើម​នៅ​ខេត្ដ​ស្ទឹងត្រែង​ ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​?!


​ស្ទឹងត្រែង​៖ ជនសង្ស័យ​ម្នាក់​មានឈ្មោះ លី សេន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ត្រូវបាន មន្ដ្រី កងរាជអាវុធហត្ថ​ខេត្ដ​ស្ទឹងត្រែង សហការ​ជាមួយ មន្ដ្រី ជំនាញ មន្ទីរ​បរិស្ថាន​ខេត្ដ​ស្ទឹងត្រែង ឃាត់ខ្លួន​បាន​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥​។ ជនសង្ស័យ​ខាងលើ​ជា​មុខសញ្ញា ក្រុមមនុស្ស​ដែល​កាប់បំផ្លាញ​ដើមឈើ​ទាល​ជាច្រើន​ដើម មាន​ទីលំនៅ ស្ថិតនៅ​ភូមិ​រំ​ដែង ឃុំ​ចំការលើ ស្រុក​ថា​ឡាប​រី​វ៉ា​ត់ ខេត្ដ​ស្ទឹងត្រែង​។a tim steung

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​ស្ទឹងត្រែង លោក ស្រេង សុខ​ហេង បានឱ្យដឹងថា នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២៥ លោក​បានទទួល​ដំណឹង​ថា​មានការ​លបលួច​ចូល​កាប់ និង​ផ្ដួល​រម្លំ​ដើមឈើ​ទាល និង​អា​ជ្រៀក​ធ្វើ​គ្រឿងផ្ទះ ប្រមាណ​ជា ៤៩​ដើម ស្ថិតនៅ​ភូមិ​ទាល់ ឃុំ​អន្លង់​ភេ ស្រុក​ឡាប​រី​វ៉ា​ត់ ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​៣០ ខែមករា លោក និង​មន្ដ្រី​ជំនាញ រួមទាំង អាជ្ញាធរ​ស្រុក និង​កងកម្លាំង​សមត្ថកិច្ច បាន​ចុះទៅពិនិត្យ ក៏បាន​ឃើញថា មាន​ករណី​កាប់​រម្លំ​ដើម​ឈើទាល​ពិតប្រាកដ​មែន មាន​គល់​សរុប ៥៦​គល់ ដែល​បាន​កាប់ ក្នុងនោះ​ដើម​នីមួយៗ​មាន​អង្កត់ផ្ចិត​ចាប់ពី ៤០​សង់ទីម៉ែត្រ រហូតដល់ ១០០​សង់ទីម៉ែត្រ​។
​នៅ​ថ្ងៃទី​៣១ ខែមករា លោក បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ដ​ស្ទឹងត្រែង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​រហូតមកដល់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ឈ្មោះ លី សេន សង្ស័យ​ជា​ជនបង្ក ចូល​កាប់​ផ្ដួល​រម្លំ​ដើមឈើ​ទាល​ខាងលើ និង​បាន​បញ្ជូន​ជនសង្ស័យ​រូបនេះ ទៅកាន់​សាលាដំបូង ខេត្ដ​ស្ទឹងត្រែង​នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ​។​​សូមបញ្ជាក់​ផងដែរ​ថា ករណី​ខាងលើនេះ រដ្ឋបាល​ខេត្ដ​ស្ទឹងត្រែង ឯកឧត្ដម សរ សុ​ពុ​ត្រា និង​គណៈបញ្ជាការ​ឯកភាព​ខេត្ដ នៅតែ​បន្ដ​វែកមុខ ជនបង្ក និង​យកមក​អនុវត្ដ​តាម​នីតិវិធី​ច្បាប់ ដោយ​មិនមាន​ការលើកលែង​នោះទេ​។​

​លោក អ៊ុក ម៉ៅ សកម្មជន​ការពារ​ព្រៃឈើ​ប្រចាំខេត្ត​ស្ទឹងត្រែង ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃទី​៣ ខែ​កុ​មុៈ្ភ​ថា លោក​គាំទ្រ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ខេត្ត​ដែល​ចាប់ខ្លួន​អ្នក​កាប់​ឈើ​ជាង​៥០​ដើម​នៅ​ស្រុក​ថា​ឡាបរ​វ៉ា​ត់​នោះ តែ​លោក​ចង់ឃើញ​មានការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើភាព​គ្នា​។​សកម្មជន​រូបនេះ​អះអាងថា ករណី​កាប់​ដើម​ឈើទាល​ដែលមាន​អាយុ​ច្រើន​ឆ្នាំនេះ គឺ​មិនមែន​មានតែ​បុរស​ម្នាក់​ឈ្មោះ​សេន ជា​មេភូមិ​ចាម​តែ​ម្នាក់​នោះទេ ពោល​នៅមាន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ​ច្រើន​នាក់​ទៀត​។ ករណីនេះ​ត្រូវបាន​អភិបាល​ស្ទឹងត្រែង​បញ្ជាក់ថា សមត្ថកិច្ច​នៅ​បន្ត​តាមរក​ចាប់ខ្លួន​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​ដែល​បាន​រត់គេចខ្លួន​។​គេ​កំពុង​ចាំមើល​ថា​តើ​សម​ត្ត​កិ​ច្វរ​កមុខ​បក្ខពួក​កាប់បំផ្លាញ​ឈើ​រាប់​សឹ​ប​ដើម​ចឹ​ង​បានទេ​?​។​a tim steung1 a tim steung2