» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12079 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702250 នាក់

រឿង​ធ្វើ​ពែ​កមី​ម៉ូតូ​៦០​សេ​ឡើង​លោក​ស​សុខា​គ្រាន់តែ​គិត​នៅឡើយ​ទេ​!

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីប្រកាស​មួយ​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៣​នេះ ដោយ​ពន្យល់​សាធារណជន​ឱ្យបាន​ជ្រាប​ច្បាស់​ចំពោះ​អនុសាសន៍​របស់ លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង «​ការសិក្សា​ធ្វើ​ប័ណ្ណបើកបរ​ទោចក្រយានយន្ត (​ម៉ូតូ​) ដែលមាន​កម្លាំង​ចាប់ពី «60CC»​។​a sar sokha moto2 

​សេចក្ដីប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ នា​ថ្ងៃទី​២៩ សីហា នេះ បាន​ពន្យល់ថា ជា​ស្មារតី​អនុសាសន៍​របស់ លោក​អភិ​សន្តិ​បណ្ឌិត ទី​១. លោក​ចង់​សង្កត់ធ្ងន់ថា ជាការ​សិក្សា​ឡើងវិញ​នូវ​បទពិសោធន៍ ដែល​បាន​អនុវត្ត​កន្លងទៅ និង​លទ្ធផល ដែល​ទទួលបាន​ពី​ការ អនុវត្ត​នោះ ,​ទី​២. ការសិក្សា​នេះ គឺ​សម្រាប់​អនុវត្ត នាពេល​អនាគត ពោល​ប្រសិន​ការសិក្សា​រកឃើញ គ្រោះថ្នាក់​ចរាចរណ៍ កើត​ឡើងលើ​អ្នកប្រើប្រាស់​ទោចក្រយានយន្ត (​ម៉ូតូ​) មាន​អត្រា​ច្រើន​គួរកត់សម្គាល់​នោះ ក្រសួងមហាផ្ទៃ​នឹង​លើក​មូលដ្ឋាន​នេះ ដើម្បី​ស្នើ​ពិភាក្សា​ជាមួយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលមាន​សមត្ថកិច្ច​ស​ម្រេច​និង​ធ្វើ​ប័ណ្ណបើកបរ ,​ទី​៣. ជារួម ពុំមែន​ជា​លក្ខខណ្ឌ​ដាច់ខាត​ឲ្យ​តែ​ម៉ូតូ​មាន​កម្លាំង​ចាប់ពី «៦០CC» ឡើង គឺ​សុទ្ធតែ​តម្រូវ​ឲ្យ​មាន​ប័ណ្ណបើកបរ​នោះទេ ពោល​ត្រូវ​ពិនិត្យ​ទៅតាម​ប្រភេទ នៃ​យាន​នោះ​ផងដែរ ដូចជា ប្រភេទ ក​, ខ​,…​ជាដើម និង​ត្រូវ​គិតគូរ​អនុវត្ត​ជា​ជំហានៗ បែបណា​ឲ្យ​ស្រប តាម​ស្ថានភាព​សង្គម​ជាក់ស្ដែង​។​

​សូមបញ្ជាក់ថា​ប្រសាសន៍ លោក​ឧបនាយក ស សុខា រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ឱ្យ “​ការសិក្សា​ធ្វើ​ប័ណ្ណបើកបរ​ទោចក្រយានយន្ត​(​ម៉ូតូ​) ដែលមាន​កម្លាំង​ចាប់ពី​«60CC»​ឡើងទៅ ដើម្បី​ចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​បច្ចុប្បន្ន និង អនាគត​» គឺ​បាន​ធ្វើឡើង​នា​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៣ ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ នាយ​ឧត្ដមសេនីយ៍ ជូន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​សូមបញ្ជាក់ថា​ប្រសាសន៍​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​ឲ្យុ​មានប្រតិកម្ម​មិនពេញចិត្តតាម​បណ្តាញ​សង្គម​ព្រោងព្រាត​ដែល​ធ្វើ​ឲ្យ​មានការ​កត់សម្គាល់ថា​លោក​គឺជា​រដ្ឋមន្ត្រី​ដែល​ល្បីឈ្មោះ​ជាងគេ​បន្ទាប់ពី​បាន​ចូលកាន់​តំណែង​!៕a sar moto a sar moto1 a sar sokha moto3 
​