» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10374 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700545 នាក់

អាជ្ញាធរ​ព្រះសីហនុ​ស្នើឱ្យ​ពលរដ្ឋ​ផ្អាក​ការធ្វើដំណើរ​តាមផ្លូវ​ទឹក ៤ ថ្ងៃ​


ព្រះសីហនុ​៖ ​នៅ​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០​នេះ​អាជ្ញាធរខេត្ត​ព្រះសីហនុ​បានចេញ​សេចក្តី ជូនដំណឹង និង​ស្នើឱ្យ​ពលរដ្ឋ​ផ្អាក​ការធ្វើដំណើរ​តាមផ្លូវ​ទឹក ៤ ថ្ងៃ​សិន​។​ការជូនដំណឹង​នេះ​បានកើត​ឡើង បន្ទាប់ពី​ក្រសួង​ធនធានទឹក​ឧ​ត្តុ​និយម​ប្រកាសថា កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​ព្យុះ​ស៊ីន​ឡា​គូ (SINLAKU) ដែលជា សម្ពាធ​ទាប​សកម្ម​មួយ បានកើត​ឡើង នៅលើ​សមុទ្រ​ចិន​ខាងត្បូង ហើយ​បាន​វិ​វត្ត​ទៅជា​វិ​សម្ពាធ​ទាប​។​បាតុភូត​នេះ វិ​វត្ត​ទៅជា​ព្យុះ ស៊ីន​ឡា​គូ ហើយ​ធ្វើដំណើរ​មកដល់​ភាគ​ខាងជើង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី ២ ខែសីហា​។ ឥទ្ធិពល​របស់​ព្យុះ នឹងធ្វើ​ឲ្យ​ខ្យល់មូសុង​និរតី​បង្កើនល្បឿន​បក់បោក ខ្លាំង​មកលើ​កម្ពុជា​។​a sihanu rain1 

​រដ្ឋបាលខេត្ត​ព្រះសីហនុ​បញ្ជាក់ថា វិ​សម្ពាធ​ទាប​នេះ​បាន​បង្កើន​ឥទ្ធិពល​ជា​បន្តបន្ទាប់​ទៅជា​ព្យុះ​ទី ៣ ឈ្មោះ ស៊ីន​ឡា​គូ (SINLAKU) ហើយ​បាន​បោកបក់​មកកាន់​តំបន់ភ្នំ និង​ឆ្នេរសមុទ្រ​កម្ពុជា បណ្តាលឱ្យ មាន​ភ្លៀង​ធ្លាក់​ច្រើន និង​ខ្យល់​បក់បោក​ខ្លាំង​។ ចំពោះ​ស្ថានភាពរ​អាកាសធាតុ​នៅ​ខេត្ត​ព្រះសីហនុ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០​មាន​ភ្លៀង​ធ្លាក់​ច្រើន​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង (Flash Flood) រួមជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។​

 ដើម្បី​ជៀសវាង​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន ដឹកជញ្ជូន​ដោយ​ផល​យាន ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​ទាំងអស់ សូម​មានការ​ប្រុងប្រយ័ត្ន ខ្ពស់ ហើយ​សូម​ផ្អាក​ការធ្វើដំណើរ​តាម​ផ្លូវទឹក​ក្នុងអំឡុង​ពេលនេះ​បើ​មិនមាន​ការចាំបាច់​ណាមួយ​។​
​សូមបញ្ជាក់ថា​នៅ​ល្ងាច​ថ្ងៃទី ១ ខែសីហា​នេះដែរ មាន​ករណី​លិច​ទូក​មួយគ្រឿង ចូលក្នុង​សមុទ្រ ដោយសារ​ប៉ះ​ជាមួយរ​លកក​ទឹក​បណ្ត​ល​ឱ្យ​បែក​ទូក ស្ថិតនៅ​ចំណុច ឃ្លង​ឡ​ទឹកត្រី ក្រុង​កោះរ៉ុង ដែលមាន​មនុស្ស​ជិះ​ចំនួន ១៥ នាក់​។ ប៉ុន្តែ​មិន​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ ដោយសារ​កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ចុះ​អន្តរា​គម​សង្គ្រោះ​ទាន់ពេលវេលា​៕ a sihanu rain 
​