» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10921 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701092 នាក់

កញ្ញា​សេង​ធា​រី​កោ​ក្បាល​ស្លៀក​សម្លៀកបំពាក់​ល្ខោន​អ​ប្សា​រា​ចូល​ឌឺ​តុលាការ​!

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២១ កញ្ញា សេង ធា​រី​អនិកជន​អាមេរិកាំង អ្នកច្បាប់​និង​ជា​អ្នកធ្វើការ​ខាង​ការពារ សិទ្ធិមនុស្ស​ដែល​បាន​ក្លាយខ្លួនជា​សកម្មជន​នយោបាយ​ប្រឆាំង បាន​កោរសក់​ស្លៀក​សម្លៀកបំពាក់​ល្ខោន​អ​ប្សា​រា កាន់​ផ្កាឈូក បាន​និយាយ​ចោទប្រកាន់ តុលាការ​រាជធានី​ភ្នំពេញ ថា​ជា «​តុលាការ​ល្ខោន​នយោបាយ​»​។a seng theary 

សម្រាប់​តុលាការ​វិញ​បាន​ចោទប្រកាន់​ក្រមុំចាស់ សេង ធា​រី ក្នុង​បទល្មើស «​រួមគំនិត​ក្បត់​» និង​«​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​សង្គម​» ជាមួយ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ទៀត​។ មូលហេតុ ដោយសារតែ​នាង សេង ធា​រី បាន​ចូលរួម​ក្នុង​សកម្មភាព​គាំទ្រ​គម្រោង​ធ្វើដំណើរ​វិល​ចូល ប្រទេស​កម្ពុជា​របស់លោក សម រង្ស៊ី កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ការប្រកាស​របស់លោក​សមរង្ស៊ី កាលណោះ ត្រូវបាន​តុលាការ ចោទប្រកាន់ថា ជា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។​តែមិនទាន់ឭថាតុលាការធើកអនិកជនក្រមុំចាស់ម្នាក់នេះបែបណានៅឡើយទេ!។

​ដោយសារ​របាំ​អប្សរា គឺជា​របាំ​មួយ ក្នុង​បណ្តា​របាំ​ព្រះរាជ​ទ្រព្យ ឬ​របាំ​ក្បាច់បុរាណ​ខ្មែរ ដែល​ត្រូវបាន​អង្គការ​យូណេស្កូ ទទួល​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូប​រី​នៃ​មនុស្សជាតិ ( Intangible Heritage of Humanity) កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០០៣​។ របាំ​អប្សរា គឺជា​របាំ​មួយ ដែល​ស្ថិតក្នុង​របាំ​ព្រះរាជ​ទ្រព្យ មានឈ្មោះ​ល្បីល្បាញ និង​បាន​លើកតម្កើង​កិត្តិយស​វប្បធម៌ អរិយ្យធម៌​ប្រទេសជាតិ ធ្វើ​ឲ្យ​ពិភពលោក ទទួលស្គាល់​ខ្មែរ​។ ដូចនេះ ករណី​យ៍​ស្ត្រី​ខ្មែរ​អាម៉េរិក សេង ធា​រី យកមក​ស្លៀកពាក់ ហើយ​កោរសក់​តាំងខ្លួន​ជា​សកម្មជន នយោបាយ ឌឺ​តុលាការ​ដូច​អ្នកមាន​ច​ម្ងឺ​អូ​ទី​ហ្សឹ​ម​នោះ​នាង​ត្រូវ រង​ការ​រិះគន់ថា​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​សិល្បៈ​វប្បធម៌ អរិយធម៌​ដ៏​ផូរផង់​របស់​ជាតិ ។

កញ្ញា សេង ចាន់​ធា​រី​កើត​នៅ​ឆ្នាំ​១៩៧១ បាន​ភៀសខ្លួន ទៅ​រស់នៅ​អាម៉េរិក ជាមួយនឹង​ប្អូនប្រុស នៅ​ឆ្នាំ​១៩៧៩ ហើយ​ឪពុកម្តាយ​របស់​នាង ត្រូវបាន​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។ នៅ​ឆ្នាំ​២០០៤ នាង​បាន​វិល​ត្រលប់មក​កម្ពុជា ហើយ​ក៏មាន​ជម្លោះ​ដណ្តើម​តួនាទី​ជា​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស​ង្គ​ម ជាមួយនឹង​លោកស្រី ជា វណ្ណាត​។ ទីបំផុត កញ្ញា សេង ធា​រី បាន​ក្លាយជា​ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស​ង្គ​ម ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ក៏​ដឹកនាំ​រលាយ​អង្គការ​សង្គម​ស៊ីវិល ផ្នែក​អភិវឌ្ឍន៍​សង្គម​នោះ​បាត់ទៅ​។​
​ពេល​តុលាការ​ខ្មែរក្រហម បង្កើតឡើង ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​កំពូលៗ កញ្ញា សេង ធា​រី​ដែល​ឈរ ធ្វើ​ជាដើម​បណ្តឹងរដ្ឋប្បវេណី ក៏​ថ្លា​ប់​បាន​យំឡាំប៉ា ក្រោយ​តុលាការ សម្រេច​ផ្តន្ទាទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម កាំ​ង ហ្គេ​ក​អ៊ា​វ ហៅ ឌុ​ច អតីត​មេ​គុក​ទួលស្លែង​។​បានន័យថា​ក្រមុំចាស់​សេង​ធា​មនុស្ស​ញិញ​មិន​ចាញ់​លោកស្រី​ម៉ូ​សុខ​ហួ​ផងដែរ​៕a b seng 


​