» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12326 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702497 នាក់

លោក​គង់​បូរ៉ាកូនលោកគង់គាំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​បាន​តំណែង​ភ្លែត​!

 

​ភ្នំពេញ​៖ កូនប្រុស​របស់លោក គង់ គាំ ម្នាក់​ក្នុងចំណោម​បីនាក់​គឺ​លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​មណ្ឌល ខេត្តព្រៃវែង របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅពេលនេះ ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ​។​a kong boraa 

​ព្រះរាជក្រឹត្យ តែងតាំង​លោក គង់ បូរ៉ា ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ ឡាយ​ព្រហស្ថ​លេខា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ តាម​ការ​ក្រាបបង្គំ​ស្នើ​សូម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្រោយពី​លោក​គង់​បូរ៉ា​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ​។​

​លោក គង់ បូរ៉ា និង​ឪពុក​របស់លោក គឺ​លោក គង់ គាំ​លោក​ទាំងពីរ ស្ថិតក្នុង​ចំណោម​អ្នកនយោបាយ ១១៨ នាក់ ដែលជា​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កំពូល បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ៥​ឆ្នាំ​តាម​អំណាច​សាលដីកា លេ​ខៈ ៣៤០ ( ឆ ) ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូលហើយ បានទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​ព្រះករុណា ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ ពីរ​ដាច់ដោយឡែក​ពីគ្នា ចុះ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ត្រាស់បង្គាប់ ផ្តល់​នីតិសម្បទា​ឡើងវិញ​។​

​លោក គង់ គាំ បាន​ចូលធ្វើ​នយោបាយ​វិញ​បានទទួល​តួនាទី​ជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ ដែលមាន​លោក គង់ ម៉ូ​នី​កា ជា​ប្រធាន​។ ក្រៅពី​គង់​មុនី​គង់​បូរ៉ា លោក​គង់​គាំ​មានកូន​ប្រុស​ម្នាក់ទៀត​ឈ្មោះ លោក គង់ សភា អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០១៩ នេះ កំពុង​នៅ​ធ្វើ​នយោបាយ​ជាមួយ​លោក​សមរង្ស៊ី​។​គង់​សុភា​គឺជា​តំណាងរាស្ត្រ​ដែល​រង​ការប្រើ​ហឹ​ង្សា​វាយតប់​នៅ​ក្បរ​រដ្ឋសភា​ពី​ក្រុមជើងកាង​។​

​លោក គង់ បូរ៉ា​កើត​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​១៩៧៤ បាន​ចូលធ្វើ​នយោបាយ ជាមួយ​គណបក្ស​សមរ​ង្ស៊ី ដោយនៅ​ឆ្នាំ​១៩៩៨ លោក​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល ខេត្តព្រៃវែង​។ លោក គង់ បូរ៉ា បាន​បន្ត​ជាប់ឆ្នោត ជា​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី និង​បន្ត​ជា​តំណាងរាស្ត្រ នៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៣​។ រីឯ​លោក គង់ សភា បាន​ក្លាយជា​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឆ្នាំ​២០១៣​។​ លោក គង់ ម៉ូ​នី​កា ជា​កូនប្រុស​ពៅ​របស់លោក គង់ គាំ បានចេញ​ប្រឡូក​ក្នុង​ឆាកនយោបាយ ដោយ​បង្កើត​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​ខែមេសា ឆ្នាំ​២០១៨​តែ​មិន​ទទួលបាន​អាសនៈ​នៅ​រដ្ឋសភា​ទេ​៕a kong bora1 a kong bora3 

​