» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3854 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468161 នាក់

អភិបាលខេត្ត​ពោធិ៍សាត់​ជួប​ឯកអគ្គរាជទូត​ថៃ ពិភាក្សាគ្នា  អំពីហេដ្ឋារចនាសម្ពន្ធ័និង​ច្រកទ្វារព្រំដែន​

​ពោធិ៍សាត់​៖​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា គឺ​លោក ឆឺ​ត​កៀត អាត់​ថា​កន បាន​ជួប​ជាមួយ​អភិបាលខេត្ត​ពោធិ៍សាត់ លោក ខូ​យ រី​ដា នៅ​សាលាខេត្ត​ពោធិ៍សាត់ នា​រសៀល​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០២៣ ដើម្បី​ធ្វើការ​ពិភាគ្សា​ចំនួន​០៣​ចំណុច​ទាក់ទង​និង​ច្រកព្រុំដែន​៖a gate posat2 

១.​ការ​តំណរ​ភ្ជាប់​គមនាគមន៍​រវាង​ថៃ​-​កម្ពុជា(​ខេត្ត​ត្រាត​និង​ខេត្តពោធិ៍សាត់​) និង​តំបន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​របស់​កម្ពុជា រួមមាន​៖ ប៉ោយប៉ែត បាត់ដំបង សៀមរាប ភ្នំពេញ២.​សិក្សាការ​ត្រៀមលក្ខណ​:​សម្បត្តិ តំបន់​ជាយ​ព្រំដែន ជាពិសេស​ច្រក​ថ្មដា​-​ថា​សែន​។

៣.​ស្វែងរក​មធ្យោបាយ និង​កិច្ចសហប្រតិបត្តិការ​នៃ​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍​តាម​ជាយដែន ដោយ​គាំទ្រ​គំនិត​ផ្តួចផ្តើម រឿង​ធ្វើ​សៀវភៅ​ព្រំដែន​ប​ណ្ណោះ​អាសន្ន (Temporary Border Pass) និង​ទី​៤ ការសហការ​និង​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងការ​កាត់បន្ថយ ការពារ​និង​បញ្ជៀ​ស​នូវ​គ្រោះមហន្តរាយ​ផ្សេងៗ ដែល​កើតឡើង​ដូចជា​ក្នុងករណី​អគ្គិភ័យ​នៅ​ក្រុង​ប៉ោយប៉ែត​។ ក្រៅពីនេះ​ស្ថានទូត ក៏​ធ្លាប់​សហការ​ជាមួយ​កងទ័ពជើងទឹក​ថៃ និង​មន្ទីរពេទ្យក្រុង​ថេប​ចន្ទ​បុរី​នៅក្នុង​ការបណ្តុះបណ្តាល​ឆ្មាំ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ស្ថានទូត​ក៏​នឹង​រីករាយ​គាំទ្រ​និង​ផ្តល់​ការសហការ ប្រសិនបើ​ខេត្តពោធិ៍សាត់ មានគំនិត​ផ្តួចផ្តើម​គម្រោង ដែលមាន​លក្ខណ​:​បែបនេះ​។

​ភាគី​ថៃ​ក៏​ចង់​ទទួលបាន​នូវ​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​និង​ការអភិវឌ្ឍន៍ អំពី​សក្តានុពល​របស់​ខេត្តពោធិ៍សាត់ ដើម្បី​រូប​រួម​ទិន្នន័យ យកទៅ​ផ្សព្វផ្សាយ​បន្ត​ដល់​ឯកជន អ្នកវិនិយោគ​ថៃ​និង​ភ្ញៀវ​ទេសចរណ៍​ថៃ​បន្ត​ចូលមក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា ជាពិសេស​ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់​។​លោក ខូ​យ រី​ដា បាន​ស្វាគមន៍​ចំពោះ​វត្តមាន​លោក ឆឺ​ត​កៀត អាត់​ថា​កន ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ដែល​កន្លងមក​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​គ្នា​ល្អ លើ​គ្រប់​វិស័យ ជាពិសេស​បញ្ហា​ព្រំដែន ហើយ​លោក​ក៏មាន​ការគាំទ្រ ចំពោះ​កិច្ចពិភាក្សា​នេះ​ផងដែរ​។

​លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹង ថា នៅ​ខេត្ត​ពោធិ៍សាត់ ប្រមុខ​រាជរដ្ឋាភិបាល បាន​ស្ថាបនា​ផ្លូវ​១​ខ្សែ​គឺ​ផ្លូវជាតិ​លេខ​១៥៥ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះទៅកាន់​ច្រកទ្វារព្រំដែន​លេខ​៥៦​ថ្មដា ដែល​អាចធ្វើ​ដំណើរ​ឬ​ដឹក​ជ​ញ្ជួ​ន​កសិផល ពី​កម្ពុជា​ទៅ​លក់​នៅក្នុង​ប្រទេស​ថៃ បាន​ដោយ​ចំណាយ​ពេលវេលា​២​ទៅ​៣​ម៉ោង​ប៉ុណ្ណោះ ដូចជា​ស្រូវ អង្ក ដំឡូង​មី ពោត សណ្តែក ជ័រកៅស៊ូ ត្រី​ទឹកសាប​និង​កសិក​ផល​ផ្សេងៗ​ទៀត​ដែល​ប្រជាជន​កម្ពុជា​ផលិត​បាន​។

​បើទោះបី​បច្ចុប្បន្ន​ផ្លូវ​មាន​ស្ថានភាព​បត់បែន ទាប​ខ្ពស់ ចុះឡើង​ក៏​ពិត​ម៉ែន ប៉ុន្តែ​បើ​យើង​ឯកភាពគ្នា បើក​ច្រកទ្វារព្រំដែន ការដឹក​ជ​ញ្ជួ​ន​បាន​កម្រិត​ណាមួយ​នោះ​តាម​លក្ខណ​ជាក់ស្តែង ប៉ុន្តែ​អ្វីដែល​សំខាន់​ធ្វើយ៉ាងណា ឲ្យ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ធ្វើ​ចរាចរណ៍​ចេញចូល និង​ដោះដូរ​ទំនិញ​គ្នា​ទៅវិញទៅមក​បាន ដូចជា​ការបង្កើត​ឲ្យ​មាន​ប័ណ្ណ​ឬ​លិខិត​ចេញចូល​ជា​បណ្តោះអាសន្ន​ជាដើម​។​ចំពោះ​បញ្ហា​នេះ ខាង​ភាគី​ថៃ គឺ​លោក ឆឺ​ត​កៀត អាត់​ថា​កន បាន​មានប្រសាសន៍ថា នឹង​ខិតខំ​ជំរុញ​នូវ​គំនិត​ផ្តួចផ្តើម​រឿង​ការធ្វើ​សៀវភៅ​ព្រំដែន​បណ្តោះអាសន្ន ដែល​កន្លងមក​ក្រសួងមហាផ្ទៃ​ថៃ និង​ក្រសួងមហាផ្ទៃ​កម្ពុជា ធ្លាប់បាន​ទំនាក់ទំនង​ចរន្ត​ឯកសារ​គ្នា​ម្តង​រួចហើយ​។a gate posat2 a gate posat1