
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 7422 នាក់
ម្សិលមិញ 9639 នាក់
សរុប 20697593 នាក់
ខេត្តកោះកុង៖ ប្រភពមន្ត្រី នៃមន្ទីរព័ត៌មានប្រចាំការច្រកព្រំដែនអន្តរជាតិចាំយាមស្ថានភាពច្រកអន្តរជាតិចាំយាមខេត្តកោះកុង នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ច្រកទ្វារអន្តរជាតិ ហាតលេក ស្រុកខ្លងងយ៉ៃ ខេត្តត្រាត នៅបន្តបិទជាឯកតោភាគី ។
ចំណែកឯខាងភាគីកម្ពុជា ច្រកព្រំដែនអន្តរជាតិចាំយាម នៅតែអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺមិនអនុញ្ញាតឲ្យមានការនាំចូលនូវទំនិញគ្រប់ប្រភេទមកកម្ពុជាឡើយ។ ប៉ុន្តែភាគីទាំងពីរបានសម្របសម្រួលឲ្យមានការចាកចេញពីប្រទេសនូបប្រជាពលរដ្ឋ ពលកររៀងៗខ្លួន។ ក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុងនៅតែបន្តទទួលពលករខ្មែរ និងសម្របសម្រួលដឹកជញ្ជូនទៅកាន់មណ្ឌលសុវត្ថិភាព ព្រមទាំងផ្ដល់ការងារដល់ពលករណាដែលមានបំណងចង់បម្រើការងារនិងរោងចក្រនៅក្នុងខេត្តកោះកុង។ក្នុងនោះក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្តកោះកុង នៅរង់ចាំពិនិត្យសុខភាពជូនពលករដែលបានចាកចេញពីប្រទេសថៃ ដោយមានការយកចិត្តទុកដាក់ខ្ពស់។ សម្រាប់ស្ថានភាពសន្តិសុខនៅទីតាំងច្រក មានភាពស្ងប់ស្ងាត់ គ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ៕