» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 627 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006408 នាក់

លោក គង់ សុ​គី ហៅ ( គិរី ពេជ្រ ) អ្នកយកព័ត៌មាន អង្គភាព​គេហទំព័រ មាតុភូមិ បានទទួល​មរណ​:​ភាព ហើយ​

​ខេត្តកំពង់ឆ្នាំង : សូម​ជំរាប​ជូនដំណឹង ដល់​បងប្អូន​សហ​ភាតារ​: អ្នកសារព័ត៌មាន​ខ្មែរ​ទាំង អស់ ជ្រាបថា​: លោក គង់ សុ​គី ហៅ ( គិរី ពេជ្រ ) អ្នកយក​ព័​ត៌ របស់​អង្គភាព សារព័ត៌មាន គេហទំព័រ មា​តិ​ភូមិ www.meatophoum.com ប្រចាំខេត្ត​កំពង់ឆ្នាំង បានទទួល មរណ​:​ភាព ហើយ កាលពី​រាត្រី​ថ្ងៃទី​២៧​ខែកុម្ភ​: ឆ្នាំ​២០២៤ វេលា​ម៉ោង ០៨ : ០០​នាទី ដោយ រោគាពាធ ក្នុង​ជន្មាយុ ៦១ ឆ្នាំ ។ សព របស់លោក គិរី ពេជ្រ តម្កល់ទុក​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន របស់​ក្រុមគ្រួសារ​សព ស្ថិតនៅ​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។a kiry pich2 

ដំណឹង​នេះ ចាត់ទុក​ជាការ​ជំរាប ជូន ដល់​ញាតិ មិត្ត នៃ​សព និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ដែនដី គ្រប់​ជាន់ថ្នាក់ ក្នុង​ខេត្តកំពង់ឆ្នាំង ព្រមទាំង​សហ​ភាតារ​:​អ្នក​សារ​ព័ត​)​មាន​ទាំងអស់ ជ្រាប និង ចូលរួម​ចាប់មគ្គផល កុសល បុណ្យ តាម​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន តាមរយ​: កុង​ABA​ឬ​តាម លេខ​Tel:012 953 824 / 016 953 222.​។​សូមអរគុណលោកអភិបាលខេត្តកំពង់ឆ្នាំងមន្ត្រីរាជការជាមិត្តភក្តិនិងសហភាតរៈសារពត៍មាននៅខេត្តកំពង់ឆ្នាំងដែរលបានចូលរួមបុណ្យសព។

លោក​គិរី​ពេជ្រ​ទើបតែ​បាត់បង់​កូនស្រី​ពៅ​បាន​ប្រមាន​ជិត​១​ឆ្នាំ​ប៉ុន​ណោះ​។​​តាមរយៈ​ហ្វេ​ប៊ុ​កលោក​គិរី​ពេជ្រ​ស​សេរ​ថា​៖​គិត​ចាប់តាំងពី​ថ្ងៃទី​14 ខែកក្កដា ឆ្នាំ​2023 រហូតមកដល់​ថ្ងៃទី​10​ខែកញ្ញា​ឆ្នាំ​2023​នេះហើយ ការ​អាឡោះអាល័យ​នឹក​ដល់​កូនស្រី​ពៅ​នៅតែ​ដក់​ជាប់​ជានិច្ច​នៅក្នុង​បេះដូង​របស់​ខ្ញុំបាទ គី​រី ពេជ្រ​គ្មាន​ពេល​ភ្លេច​បន្តិច​សោះឡើយ​។​​កូនស្រី​ពៅ​សម្លាញ់​របស់​ប៉ា កូន​គង់ សម្បត្តិ​ផល្លា ចាប់តាំងពី​កូន​បានធ្វើ​មរណៈកាល​លាចាក​លោក​ចោល​ប៉ា​ទៅ​កាលពី​វេលា​ម៉ោង 5:00 និង 20 នាទី​ទៀបភ្លឺ​ថ្ងៃទី 14 ខែកក្កដា ឆ្នាំ 2023 នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី 1 ក្រុងភ្នំពេញ​ដោយសារ​ជំងឺគ្រុនឈាម​ប្រភេទ​ធ្ងន់ ដែល​ក្រុមគ្រូពេទ្យ​មិន​អាចជួយ​សង្គ្រោះបាន មកដល់​ថ្ងៃទី​22​ខែសីហា ឆ្នាំ 2023 នេះ​មាន​រយៈពេល 1​ខែ​នឹង​8 ថ្ងៃ​ហើយ ប៉ា​សោកស្ដាយ​កូន​ណាស់ ប៉ា​នឹក​កូន​ខ្លាំងណាស់ ប៉ា​មិនអាច​រក​អ្វី​មក​ប្រៀបផ្ទឹម​បានឡើយ​ចំពោះ​ការបាត់​បង់ជីវិត​កូនស្រី​ដែលជា​កូន​សម្លាញ់​ពេញ​បេះដូង​តែមួយគត់ ផល្លា​កូន កូន​គឺជា​កូនស្រី​ពៅ​របស់​ប៉ា កូន​គឺជា​កូនស្រី​សំណ​ប់​ចិត្ត​របស់​ប៉ា​តែមួយគត់់​​ប៉ា​សូម​ជូនពរ​កូន សូមអោយ​កូន​បាន​ទៅ​ចាប់ជាតិ​ថ្មី​នៅ​ឋាន​សុគតិភព ។​ឥឡូវលោកឪពុកបានទៅតាមកូនស្រីហើយ។សូមវិញាណខន្ធលោកគីរីពេជ្របានទៅកាន់សុខគតីភព៕a kiry pich1 a kiry pich4 a kiry pich5 a kiry pich6 a kiry pich7