» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6258 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696429 នាក់

ក្រុមហ៊ុន​ធានារ៉ាប់រង​វេជ្ជសាស្ត្រ​កំពូល​របស់​ឥណ្ឌា Star Health ប្ដឹង​ក្រុមហ៊ុន Telegram បន្ទាប់ពី Hacker ទម្លាយ​ទិន្នន័យ​សម្ងាត់​អតិថិជន 


​ប្រទេស​ឥណ្ឌា​៖ ក្រុមហ៊ុន​ធានារ៉ាប់រង​ខាង​សុខភាព​របស់​ឥណ្ឌា​( Star Health )​បាន​ប្តឹង​តេ​ឡេ​ក្រាម​( Telegram )​និង​អ្នក​លួច​ចម្លង​ទិន្នន័យ​របស់​អតិថិជន បន្ទាប់ពី​ទី​ភា្ន​ក់​ងា​ពត៍​មាន​( Reuters) បាន​រាយការណ៍​ថា ក្រុម​ហេ​គឺរ​( Hacker )​កំពុង​ប្រើ chatbots នៅលើ​កម្មវិធី​ផ្ញើ​សារ​មួយ​នេះ ដើម្បី​លេច​ធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន និង​របាយការណ៍​វេជ្ជសាស្ត្រ ពាក់ព័ន្ធ​សុខាភិបាល​របស់​ឥណ្ឌា ដោយបាន​ដាក់លក់​នៅលើ​ទីផ្សារងងឹត​។​a telegram health1 

​បណ្តឹង​នេះ បាន​កើតមានឡើង​ចំពេល​មានការ​កើនឡើង​នៃ​ការត្រួតពិនិត្យ និង​រឹតបន្តឹង​ទៅលើ Telegram នៅ​ទូទាំង​ពិភពលោក និង​ការចាប់ខ្លួន​ស្ថាបនិក គឺ​លោកប៉ា​វ៉ែល​ឌួ​រ៉ូ​( Pavel Durov )​នៅ​ប្រទេស​បារាំង​កាលពី​ខែ​មុន ក្រោម​បទចោទប្រកាន់​ពីបទ​រំលោភបំពាន​សម្រាប់ សកម្មភាព​ខុសច្បាប់​។ លោក Durov និង Telegram បាន​បដិសេធថា មិនបាន​ធ្វើ​ខុស ហើយ​កំពុង​ដោះស្រាយ​ការរិះគន់​នេះ​។​

​យោងតាម​ពាក្យបណ្ដឹង​បានឱ្យដឹងថា ក្រុមហ៊ុន Star Health បានស្នើ​ដល់​តុលាការ​ឱ្យធ្វើ​ការបញ្ជា​ទៅកាន់ Telegram ក្នុងការ​រារាំង chatbots និង​សកម្មភាព​របស់ Hacker ដែល​បាន​ចូល​ទិន្នន័យ​របស់​អតិថិជន​ខ្លួន​។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ធានារ៉ាប់រង​កំពូល​រប​ស់​ឥណ្ឌា​មួយ​នេះ ក៏បាន​ប្ដឹង​ក្រុមហ៊ុន Cloudflare ដោយ​នៅក្នុង​ពាក្យ បណ្តឹង​បានឱ្យដឹងថា ទិន្នន័យ​ដែល​បាន​លេច​ធ្លាយ នៅលើ​គេហទំព័រ គឺ​បាន​ប្រើប្រាស់​សេវាកម្ម Cloudflare​។​

​តុលាការ បានចេញ​សេចក្តីជូនដំណឹង​ដល់ Telegram និង Cloudflare ឱ្យដឹងពី​បញ្ហា​នេះ ហើយនឹង​បើកសវនាការ​លើក​ក្រោយ​នៅ​ថ្ងៃទី ២៥ ខែតុលា​។ ជាងនេះទៅទៀត Star Health បានស្នើ​ឱ្យ​តុលាការ​បង្គាប់​ទៅកាន់ Telegram និង Cloudflare ឱ្យធ្វើ​ការបិទ និង​រារាំង​រាល់​ការចេញផ្សាយ​ព័ត៌មាន​សម្ងាត់​ដែល​បាន​បែកធ្លាយ​នោះ​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្មីៗ​នេះ ទិន្នន័យ​អតិថិជន​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​សុខភាព​ឥណ្ឌា​គឺ Star Health ប្រមាណ​ជា ៣១​លាន​នាក់ រួមមាន ឈ្មោះ អាសយដ្ឋាន ព័ត៌មាន​លម្អិត​អំពី​ពន្ធ ច្បាប់​ចម្លង​អត្តសញ្ញាណប័ណ្ណ លទ្ធផល​តេស្ត និង​រោគវិនិច្ឆ័យ​វេជ្ជសាស្ត្រ ត្រូវបាន​បែក Hacker លួច និង​ធ្វើឱ្យ​បែកធ្លាយ​នៅលើ​កម្មវិធី Telegram៕a telegram health2 
​