» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7042 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697213 នាក់

ប្រមុខ​ក្រសួងមហាផ្ទៃ បញ្ជូន​ថ្នាក់ដឹកនាំ​នគរបាល​មួយក្រុម ចេញទៅ​ប្រចាំ​ការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែល​កំពុង​ដឹកនាំ​នគរបាល​ការពារ​ព្រំដែន​ជាមួយ​កងទ័ព​!


​ប្រតិបត្តិ​តាម​គោលការណ៍​ឯកភាព​ដ៏​ខ្ពង់ខ្ពស់ ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​បានចេញ​លិខិត​បង្គាប់ការ ចាត់តាំង​ក្រុមការងារ​ប្រចាំការ ដើម្បី​គាំទ្រ​ដល់​កម្លាំង​នគរបាល​ការពារ​ព្រំដែន ដែល​កំពុង​ឈរជើង​ប្រចាំ​ទិស​ភូមិភាគ​៣ ភូមិភាគ​៤ និង​ភូមិភាគ​៥ តាម​ខ្សែបន្ទាត់​ព្រំដែន​ភាគ​ខាងលិច​ប្រទេស​។a sokha met

​យោងតាម​លិខិត​បង្គាប់​ការចុះ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារ​ប្រចាំការ​នេះ មាន​ឧ​ត្ត​ម​សេនីយ៍​ឯក ឡោ សុខ​ឡេង អគ្គ​ស្នងការរង​នគរបាលជាតិ ជា​ប្រធាន និង​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុន​ប៉ា ម៉ា​រី​លុច ជា​អនុប្រធាន ព្រមទាំង​សមាជិក​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​៤​រូប​ទៀត​។ អគ្គស្នងការ​បាន​ចង្អុល​ភារកិច្ច​ឱ្យ​ក្រុមការងារ​នេះ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន ដែល​កំពុង​ឈរជើង​ប្រចាំ​ទិស​ភូមិភាគ​ទាំង​៣ ដឹកនាំ​ដោយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​ទទួល​ដឹកនាំ ការងារ​របស់​នាយក​ដ្ឋា​ន​កណ្តាល​នគរបាល​ព្រំដែន​។

​បើតាម​លិខិត​បង្គាប់ការ​ដដែល ក្រុមការងារ​នេះ ត្រូវ​សហការ​ជាមួយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ដើម្បី​សិក្សា​អំពី​តម្រូវ​ការចាំបាច់​នានា មានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈ​បច្ចេកទេស អាវុធ គ្រាប់ ការកសាង និង​/​ឬ​ស្តារ ជួសជុល​លេណដ្ឋាន នៅ​សមរភូមិ​ជួរមុខ ព្រមទាំង​ផ្តើម​ស្នើសុំ​គោលការណ៍​ដោះស្រាយ ផ្គត់ផ្គង់ និង​បំពាក់​ឱ្យបាន​ទាន់ពេលវេលា និង​ទំនាក់ទំនង​ជាមួយ​ក្រសួង ស្ថាប័ន អង្គភាព វិស័យ​ឯកជន និង​សប្បុរសជន​នានា ដើម្បី​កៀរគរ​មធ្យោបាយ ឧបករណ៍ សម្ភារៈ ថវិកា ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ និង​ថ្នាំសង្កូវ សម្រាប់​ផ្តល់ជូន កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​។

​លោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យដឹង​នា​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២៥​នេះ​ថា ទន្ទឹមនឹង​ការឯកភាព​ផ្ដល់​គោលការណ៍​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ បញ្ជូន​ថ្នាក់ដឹកនាំ​នគរបាល​ជាន់ខ្ពស់ ចេញទៅ​គាំទ្រ​ដល់​កម្លាំង​នគរបាល​ការពារ​ព្រំដែន ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បាន​ផ្ដល់នូវ​ជំនួយ​គាំទ្រ​ចាំបាច់​ជាច្រើន​ទៀត​ដល់​នគរបាល​ការពារ​ព្រំដែន ដែល​បាននិងកំពុង​ឈរជើង​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ រួចរាល់​ហើយ ខណៈ​ជំនួយ​ចាំបាច់​មួយចំនួនទៀត​ក៏​នឹងត្រូវ​ផ្ដល់​ជា​បន្តបន្ទាប់​ដែរ​។

​បើតាម​លោក ទូច សុ​ឃៈ ជំនួយ​ដែល​ប្រមុខ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ទៅកាន់​តំបន់​ព្រំដែន​នោះ រួមមាន​សម្ភារៈ​បំពាក់​បម្រើឱ្យ​ការប្រយុទ្ធ​របស់​នគរ​បាល​ការពារ​ព្រំដែន ស្បៀងអាហារ​និង​ឱសថ អាវ​ភ្លៀង មធ្យោបាយ​ទំនាក់ទំនង ព្រមទាំង​ថវិកា​មួយចំនួនទៀត​។ អ្នកនាំពាក្យ​ដដែល​ក៏​បង្ហើប​អំពី​ការត្រៀម​ដាក់ចេញ​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​បន្ថែមទៀត​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ដើម្បី​គាំទ្រ​បេសកកម្ម​នគរបាល​ការពារ​ព្រំដែន ដែល​បាននិងកំពុង​ឈរជើង​ប្រកៀក​ស្មា​ជាមួយ​កម្លាំង​កងយោធពល​ខេមរភូមិន្ទ អនុវត្ត​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​និង​ប្រតិភាណ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕(​ប្រភព​ហ្វេ​ប៊ុ​ក​ឯកឧត្តម​ស​សុខា​)a kheng samet 
​