» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10569 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700740 នាក់

យោធា​បាញ់សម្លាប់​ប្រពន្ធ​ខ្លួន​និង​ប្រពន្ធ​អ្នកដទៃ​ស្លាប់​បាន​ស្លាប់​តាម​គ្នា​ហើយ​!

 

​ឧត្ដរមានជ័យ​៖ មន្ដ្រី​យោធា​ម្នាក់​នៅ​កងពលតូច​លេខ​៤​ខេត្តឧត្ដរមានជ័យ ដែល​បាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន និង​សម្លាប់​ស្ដ្រី​ម្នាក់ទៀត​ដែលជា​ប្រពន្ធ​យោធា នៅក្នុង​អង្គភាព​ជាមួយគ្នា​កាលពី​ថ្ងៃទី​១១​ឧសភា ហើយ​រត់គេចខ្លួន​ជាមួយ​កាំភ្លើង​AK47 ចំនួន ១​ដើម​លេខ ៥៧៧១៧៦​មាន គ្រាប់​ចំនួន ១២០​គ្រាប់ បាន​ស្លាប់ ហើយ ។​a army die1 

​លោក ឃុ​ល ភិន អធិការនគរបាល​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០​នេះ កម្លាំងយោធា និង​សមត្ថកិច្ច​ជាច្រើន​នាក់ បាន​តាម​ឡោមព័ទ្ធ​មន្ដ្រី​យោធា សឿន កាន់ នៅ​វរ​សេនា​តូច​អន្ដរាគមន៍​លេខ​២៤៣ នៃ​កងពលតូច​អន្ដរាគមន៍​លេខ​៤ ដើម្បី​ចាប់ខ្លួន ប៉ុន្ដែ​ជន​ដៃ​មិន​ព្រមស្ដាប់​តាម​សមត្ថកិច្ច រហូត​បាញ់​ត​មក​សមត្ថកិច្ច​ទៀតផង តែ​មិន​បណ្ដាល​ឲ្យ​នរណាម្នាក់​រងរបួស​នោះទេ​។​
​ចុងក្រោយ​ជនដៃដល់​ក៏បាន​សម្រេច​បាញ់សម្លាប់​ខ្លួនឯង​ស្លាប់​ភ្លាមៗ​តែម្ដង​។​

​លោក​អធិការ​បន្ដថា មូលហេតុ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​ខាងលើនេះ ដោយសារតែ​ជនដៃដល់ និង​ភរិយា បាន​ឈ្លោះប្រកែក​គ្នា រួចហើយ​បាន​ទាញ​កាំបិត កាប់​ភរិយា ៣​កាំបិត ពេលនោះ​ស្ដ្រី ជា​ភរិយា​យោធា​នៅក្នុង​អង្គ​ភាពជា​មួយពេល​កំពុង​ហូបបាយ​ជាមួយគ្នា ក៏​ជួយ​ឃាត់​នៅ​ក្នុងផ្ទះ​របស់ខ្លួន ស្រាប់តែ​ជនដៃដល់​មិន​ស្ដាប់ ក៏​ទាញ​កាំភ្លើង​បាញ់​សម្លាប់ចោល​ទាំងពីរ​នាក់​តែម្ដង រួច​រត់គេចខ្លួន​នៅផ្ទះ​មួយកន្លែង លក់​គ្រឿងសំណង់​ក្បែរ​នោះ​។​

​កម្លាំងយោធា​នៅក្នុង​អង្គភាព ក៏​តាម​ទៅ​ឡោមព័ទ្ធ ហើយ​នៅ​ក្បាល​ព្រលប់​ជនដៃដល់​ក៏បាន​បាញ់​រំដោះខ្លួន គេច​ចេញពី​កន្លែង​ពួន​តែម្ដង​។ លោក​អធិការ​បន្ដថា ពេល​ពួន​នៅ​នឹង​ផ្ទះ​អ្នកជិតខាង​នោះ ជនដៃដល់​បាន​ភ្ជង់​ស្ដ្រី​ចំណាស់​ម្នាក់ អាយុ​ជាង​៧០​ឆ្នាំ និង​ចៅ​២​នាក់​ទៀត ដោយ​គំរាម​បាញ់​សម្លាប់ចោល និង​ដុត​ផ្ទះ តែ​ដោយ​ការ​អង្វរក​ពី​ជនរងគ្រោះ ទើប​រូបគេ​មិន​ធ្វើ​សកម្មភាព​។​​មន្ត្រី​យោធា​សម្លាប់​ប្រពន្ធ​ខ្លួន​និង​អ្នកដទៃ​ដោយ​កំហឹង​នោះ​ឈ្មោះ សឿន កាន់ អាយុ​៥៥​ឆ្នាំ ឋានៈ​នាយចំណង់ អត្តលេខ​០៧០៤៦២ បម្រើការ​នៅ​អង្គភាព វរ​សេនា​តូច​អន្តរាគមន៍​លេខ​២៤៣ កងពលតូច​អន្តរាគមន៍​លេខ​៤ ។​
​ជនរងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ ង៉ែត រ៉េ​ន អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ​គ្រួសារ​កងទ័ព​ម្នាក់ទៀត ឈ្មោះ ឡា​ច តាំង​ស្ម័គ្រ អាយុ​៣០​ឆ្នាំ​។a army die a army die2 a army die3 a army die4 

​