» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10524 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700695 នាក់

ប្ដី​ដើម​ដើរ​ចូលទៅ​ចាក់​ប្ដី​ក្រោយ​ស្លាប់ រួច​ចាក់​ទាំង​ប្រពន្ធ និង​ម្ដាយក្មេក​ជាច្រើន​កាំបិត​រងរបួស​ធ្ងន់ ផ្អើល​ហាង​ស៊ុប Family BBQ

 


​ភ្នំពេញ​៖ ហាង​ស៊ុប​Family BBQ មួយកន្លែង ត្រង់ចំណុច​ផ្ទះ​លេខ​៧៩៣ (​ហាង Family BBQ Buffet) ផ្លូវ​១០១ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ក្លាយ​ជាំ​ទីលាន​បង្ហូ​ឈាម​ដោយសារ​បុរស​ជា​ប្តី​ដើម​ចូលមក​ចាក់​ស្ត្រី​ជា​ប្រពន្ធ​និង​ប្ដី​ក្រោយ​ដែលជា​ជនជាតិ​ចិន​និង​កូន​២​នាក់ ព្រមទាំង​ស្ត្រី​ម្នាក់ទៀត​ជា​ម្ដាយ បណ្តាល​ឲ្យ​ប្ដី​ក្រោយ​ស្លាប់​និង​ស្ត្រី​ជា​ប្រពន្ធ​ព្រមទាំង​ម្ដាយក្មេក​រងរបួស​ធ្ងន់​ផងដែរ ហើយ​ជនបង្ក​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​កាលពី​វេលា​ម៉ោង​០៧:២០​នាទី​យប់ ថ្ងៃ​ចន្ទ ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ។​a china kill 

​មន្ត្រី​អាវុធហត្ថ​ខណ្ឌចំការមន បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​ចិន ដែលជា​ប្ដី​ក្រោយ​នោះ បាន​ស្លាប់​ហើយ ក្រោយពី​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្ស៊ីចំណែក​ប្រពន្ធក្រោយ និង​ម្ដាយក្មេក​រងរបួស​ធ្ងន់​កំពុង​សម្រាក់​នៅឯ​មន្ទី​ពេទ្យ ។​

​លោក ហៀ​ង ណា​រ៉េត អធិការរង​នគរបាល​ខណ្ឌចំការមន បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា បុរស​ដៃដល់​ដែល​ធ្វើ​សកម្មភាព​ចាក់ទៅលើ​មនុស្ស​៣​នាក់ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ខា​ង​លើ​នោះ គឺជា​អតីត​ប្ដី​របស់​នារី​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​ជាម​ន្ត្រី​យោធា ។​

បើ​តាម​ការរៀបរាប់​ពី​សន្តិសុខ​យាម​ម៉ូតូ​មុខ​ហាង​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​នារី​រងគ្រោះ​(​ជា​ប្រពន្ធ​)​និង​ក្រុមគ្រួសារ (​មានកូន​២​នាក់ និង​ស្ត្រី​ម្នាក់ទៀត​ជា​ម្ដាយ​) បាន​ជិះ​រថយន្ត Highlander មួយគ្រឿង​មក​ហាង​កើតហេតុ​ខាងលើ ទើប​មួយសន្ទុះ​ក្រោយមក មាន​ជនជាតិ​ចិន​ដែលជា​ប្ដី​ក្រោយ ជិះ​កង់​មួយគ្រឿង​មក​តាម​ក្រោយ ទើប​នាំគ្នា​ហៅ​ស៊ុប​ញាំ​ជុំគ្នា មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​លេចមុខ​ជនដៃដល់​ជិះ​ម៉ូតូ​ស​មួយគ្រឿង ម៉ាក PCX មិន​ចាំ​ស្លាក​លេខ កាត់មុខ​ហាង​មួយ រួច​ទើប​ជិះ​យក​ម៉ូតូ​ទៅ​ទុក​នៅ​ខាងក្រោយ​រថយន្ត​ដែល​គេ​ចត​ចោល​នៅក្បែរ​ហាង​ខាងលើ រួច​ដើរចូល​ទៅក្នុង​ហាង ។​

ក្រុម​នារី​រត់​តុ​ក៏បាន សួរថា អញ្ជើញពិសារ​អ្វី​ដែរ តែ​បុរស​ដៃដល់ មិន​ឆ្លើយតប​នោះទេ បែរជា​ប្រ​ញ៉ាប់​ដើរ​សម្ដៅ​ទៅរក​បុរស​ជន​ជាតិចិន​រងគ្រោះ ដែល​កំពុង​អង្គុយ​ហូប​ស៊ុប​ជាមួយ​ប្រពន្ធ​និង​កូន​រួមទាំង​ម្ដាយក្មេក រួច​ធ្វើ​សកម្មភាព​ដក​កាំបិត​ដែល​ទុក​នៅក្នុង​កាបូបស្ពាយ​នោះ ចាក់ទៅលើ​ជនជាតិ​ចិន​នោះ ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ហូរឈាម​ពេញ​ហាង ចំណែកឯ​នារី​ជា​ប្រពន្ធ​និង​ស្ត្រី​ជា​ម្ដាយ​ក៏ត្រូវ​បាន​បុរស​ជា​ប្ដី​នោះ ចាក់​ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​២​នាក់​ដែរ ។​

​ក្រោយពី​ធ្វើ​សកម្មភាព​ចាក់ទៅលើ​មនុស្ស​៣​នាក់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ហើយ ជនដៃដល់​បាន​ដើរ​ចេញពី​ហាង​ខាងលើ ទៅយក​ម៉ូតូ​វិញ ស្របពេល​ជាមួយគ្នា​នោះ​មាន​ភ្ញៀវ​និង​បុគ្គលិក​ក្នុង​ហាង បាន​រត់ចេញ​មកជួយ​ចាប់​ដែរ តែដោយសារ​តែ​ឃើញ​កាំភ្លើង​នៅជាប់​ចង្កេះ​របស់​ជនដៃដល់​នោះ ទើប​មិនមាន​អ្នកណា​ហ៊ាន​ចូលទៅ​ឃាត់​និង​ចាប់​ឡើយ ទើបបាន​បណ្ដោយ​ឲ្យ​ជនដៃដល់​ឡើង​ជិះ​ម៉ូតូ​ចេញទៅ​បាត់ស្រមោល​តែម្ដង​។​

​បន្ទាប់មក​ស្ត្រី​ជា​ប្រពន្ធ​និង​ស្ត្រី​ជា​ម្ដាយ​ដែល​រងរបួស​ត្រូវបាន​គេ​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅឯ​មន្ទី​ពេទ្យ​ឯកជន​ទំនើប​ភ្លាមៗ ចំណែក​បុរស​ជនជាតិ​ចិន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រុស្សី ហើយ​ស្លាប់​ក្នុង​មន្ទី​ពេទ្យ ។​ប្រភពហ្វេសប៊ុកនគរបាលឲ្យដឹងថា៖ជនសង្ស័យ​ឈ្មោះ គង់ កុសល ភេទ​ប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ f៥ បុរី​សាន់​តូ​នី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​យោធា​ជើងគោក វីរ:៩១ ត្រូវជា​ប្ដី​ដើម​របស់​ជនរងគ្រោះ​ឈ្មោះ គង់ សុផារ៉ា ដែល​កំពុង​លែងលះគ្នា​តែ​មិនទាន់ បាន​សាលក្រម ។

ជនរងគ្រោះ​រួមមាន ៖ ១-ឈ្មោះ គង់ សុផារ៉ា ភេទ​ស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ ១៣៥ ផ្លូវ​លេខ ៣៥៧ ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​ទី ២ ខណ្ឌ​ច្បារអំពៅ មុខរបរ​យោធា រងរបួស​ដៃ និង​ជើង​ទាំងសងខាង ។ ២- ឈ្មោះ​ម៉ែន​អេង ភេទ​ស្រី អាយុ ៥៦ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ​ជាមួយ​ជនរងគ្រោះ​ឈ្មោះ​គង់​សុផារ៉ា មុខរបរ លក់​បបរ រងរបួស​ជើងឆ្វេង និង៣-ឈ្មោះ Song Qingjun ភេទ​ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ​ចិន ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ៣១០ សង្កាត់ បឹង​កេងកង​ទី២ ខណ្ឌចំការមន មុខរបរ​ប្រធាន​ក្រុមហ៊ុន កាន់​លិខិតឆ្លងដែន​លេខ EA៩៥១០៧៩៩ (ស្លាប់)។

​ក្រោយពេល​កើតហេតុ គេ​ឃើញ​មាន​កម្លាំង​អាវុធហត្ថ​ខណ្ឌចំការមន និង​កម្លាំង​នគរបាល​ខណ្ឌចំការមន ចុះមក​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​សើ​ប​អង្កេត​តាម​ជំនាញ​រៀងៗ​ខ្លួន​ដើម្បី​តាម​ចាប់​ជនដៃដល់​មក​ផ្ដន្ទាទោស​តាមច្បាប់ ។a china kill w a china kill1 a china kill2 (1) 

​