
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8133 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698304 នាក់
កំពង់ស្ពឺ ៖ ភាពភ័យខ្លាចបាននិងកំពុងបន្តលងបន្លាចប្រជាជនជាង៧ភូមិជាប់ៗគ្នាបន្ទាប់ពីកូនប្រសារប្រុសញៀនថ្នាំម្នាក់ចាក់សាំងដុតផ្ទះឪពុកក្មេកឆេះម៉ដ្ឋ កាលពីពេលកន្លងទៅថ្មីៗនៅភូមិបាយស្រាឃុំទំព័រមាសស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
ការភ័យខ្លាចដូចគ្នានេះកំពុងកើតឡើងលើអ្នកភូមិព្រៃគ្រោះដែលនៅជាប់នឹងភូមិកើតហេតុការណ៍នេះ ដោយឪពុកយុវជនញៀនថ្នាំបានរត់ទៅប្តឹងសមត្ថកិច្វប៉ុស្តិមូលដ្ឋានខាងលើឲ្យជួយអន្តរាគមន៍យកកូនប្រុសរបស់ខ្លួនទៅដាក់មណ្ឌលបន្សាបថ្នាំ ប៉ុន្តែមេប៉ុស្តិ៍តម្រូវឲ្យរូបគាត់ជួយចេញសេវានិងលុយបង់ថ្លៃបាយទៅខាងមណ្ឌល ។ប៉ុន្តែបុរសជាឪពុកមិនមានលទ្ធភាពដោយសារគ្រួសារលោកមានកាតព្វកិច្ចរកលុយបង់សងត្រឡប់ទៅធនាគារក្នុងមួយខែៗជាងបួនរយដុល្លា។
បច្ចុប្បន្នរូបលោកបង្ខំចិត្តឈប់ធ្វើការសម្រាកនៅផ្ទះដោយសារភ័យខ្លាចកូនប្រុសដែលញៀនថ្នាំលួចដុតផ្ទះនិងលួចរបស់របរក្នុងផ្ទះបន្ថែមទៀត។ នថ្នាំបានលួចគាស់ផ្ទះយកស្រូវអង្ករម៉ូតូនិងរបស់ក្នុងផ្ទះលក់យកលុយទិញថ្នាំញៀន និងបានវាយមកលើរូបលោកជាឪពុកស្ទើរស្លាប់រស់បានគេជួយទាន់ពេលវេលាផងដែរ។ ចំណែកយុវជននិងយុវចាស់មានប្រពន្ធកូនរួចហើយច្រើននាក់ផ្សេងទៀតដែលគ្រួសារគ្មានលទ្ធភាពយកដាក់មណ្ឌលកែប្រែបាននិងកំពុងបង្កអុកឡុករំខានដល់ការរស់នៅរបស់អ្នកភូមិយ៉ាងអនាធិបតេយ្យ ។សូមបញ្ជាក់ថាគ្រឿងញៀនអុកឡូកស្រុកខ្មែរយូហើយតែអាជ្ញាធរដូចជាទើបភ្ញាក់រលឹកចេញធ្វើសកកម្មភាពបង្ក្រាបចាប់បានខ្ទង់រយគីឡូដែលពីមុនមកបានត្រឹមអ្នកប្រើកំប៉ិកកំប៉ុកតែប៉ុណ្ណោះ៕