» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12267 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702438 នាក់

ថៃ​បិទ​ច្រករបៀង​មួយចំនួន ជា​បណ្តោះអាសន្ន​ជាមួយ​កម្ពុជា​បន្ទាប់ពី​ក្រសួងការពារជាតិ​ថៃ​ប្រគល់​សិទ្ធ​ឲ្យ​យោធា​ចាត់ការ​


​ប្រទេស​ថៃ​៖​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២៥​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​យោធា​ថៃ ដែល​ប្រចាំការ​នៅ​តំបន់​ព្រំដែន ខេត្ត​ស្រះកែវ​បានចេញ​សេចក្តីជូនដំណឹង​១​ឲ្យ​ដឹងថាៈ​
​ចាប់ពី​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២៥ តទៅ ច្រក​តំបន់ និង​ច្រករបៀង រវាង​ព្រំដែន​ថៃ និង​កម្ពុជា ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន (​ឯកតោភាគី​) ដើម្បី​រង់ចាំ​ការចរចារ ពាក់ព័ន្ធ​ករណី​ជម្លោះ​វិវាទ​ព្រំដែន​គោក​រវាង​ថៃ​-​កម្ពុជា បន្ទាប់ពី​ភាគី​កម្ពុជា​បាន​បដិសេធ មិន​ព្រម​ចរចារ ៤​ចំណុច គឺ​តំបន់​ប្រាសាទតាមាន់តូច តា​មាន់​ធំ តា​ក្របី និង​តំបន់​មុំ​បី នៅ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​(JBC) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយ​ទាមទារ​ឱ្យ​ភាគី​ថៃ​ដោះស្រាយ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។​a thai close gate 

​ទាក់ទង​បញ្ហា​រកាំរកូស​ជាមួយ​កម្ពុជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ លោ​ិ​ភុំ​ថាំ​វ៏​ឆា​យ៉ា​ឆៃ​(Phumtham Wechayachai) អះអាង​នៅក្នុង​សេចក្ដីថ្លែងការណ៍​នា​ព្រឹក​ថ្ងៃទី​៧ មិថុនា​២០២៥​ដែរ​ថា សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​កម្ពុ​ជា មិន​ដូច​អ្វីដែល​ត្រូវបាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ទេ​!​សេចក្តីថ្លែងការណ៍​វាយតម្លៃថា មានការ​កើនឡើង​នៃ​កងកម្លាំង​យោធា​ពី​ភាគី​កម្ពុជា ដែល​ធ្វើឱ្យ​ស្ថានការណ៍​កាន់តែ​តានតឹង​។ ដូច្នេះ ប្រទេស​ថៃ​ត្រូវតែ​បង្កើន​វិធានការ​និង​ពង្រឹង​កងកម្លាំង​ឱ្យ​សមស្រប​។

​លោក​វិ​យ៉ា​ឆៃ​បាន​តម្លើង​សម្លេង​ថា​៖ «​ប្រទេស​ថៃ​នឹងមិន​អត់ឱន​ចំពោះ​ការរំលោភ​អធិបតេយ្យភាព​ដោយហេតុ​ផល​ណាមួយ​ឡើយ ហើយ​ត្រៀមខ្លួន​ការពារ​អធិបតេយ្យភាព​របស់ខ្លួន​ដោយ​កម្លាំង​ពេញលេញ​»​។​​សម្រាប់​យន្តការ​យោធា​លោក​ភុំ​ថាំ​( Phumtham )​ថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ពី​ការគាំទ្រ​របស់ខ្ញុំ​ចំពោះ​កងទ័ព​ក្នុងការ​បំពេញភារកិច្ច​របស់​ពួកគេ​ដោយ​កម្លាំង​ពេញលេញ និង​ផ្តល់​ការលើកទឹកចិត្ត​ដល់​បុគ្គលិក​ទាំងអស់​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​ទឹកដី​ថៃ​។ ខ្ញុំ​សង្កត់ធ្ងន់ថា ប្រតិបត្តិការ​ទាំងអស់​របស់​ថៃ​នឹង​ផ្តល់​អាទិភាព​ដល់​ជីវិត សុវត្ថិភាព និង​សន្តិភាព​របស់​ប្រជាជន​នៅ​តំបន់​ព្រំដែន ក៏ដូចជា​បុគ្គលិក​ដែល​កំពុង​បំពេញភារកិច្ច​ដោយ​ក្លាហាន​»​។

(​ការប្រកាស​បែបនេះ​មានន័យថា​រដ្ឋាភិបាល​ថៃ​បើកដៃ​ឲ្យ​ទា​ហ៊ាន​ធ្វើ​សកម្មភាព​ហើយ​!ជ។​តាមការផ្សាយរបស់កាសែតថៃទាហ៊ានថៃបានចេញការចោទប្រកាន់យោធាកម្ពុជាថាបានចូលកាន់កាប់ទឹកដីរបស់គេ។ការចោទបែបនេះវាបង្ហាញពីការបង្កហេតុនិងអាចនាំទៅរកការប៉ះទង្គិះគ្នាយ៉ាងពិតប្រាកដ)។

​លោកវិឆៃ​បន្តថា រដ្ឋាភិបាល​ថៃ​រំលឹក​ឡើងវិញ​ថា ថៃ​មិនបាន​ទទួលយក​យុត្តាធិការ​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) តាំងពី​ឆ្នាំ​១៩៦០ មក ហើយ​បញ្ជាក់​ពី​ការប្រើប្រាស់​ការចរចា​ទ្វេភាគី​ក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​សន្តិភាព​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​ថៃ​បន្ត​ស្នើ​ឲ្យ​មាន​ការដក​កម្លាំង​ពី​កន្លែង​ជម្លោះ​នៅ​មុំ​បី ដែល​កម្ពុជា​បញ្ជាក់ថា​ជា​ទឹកដី​កម្ពុជា​និង​មាន​កម្លាំង​កម្ពុជា​ឈរជើង​នៅ​ទីនោះ​តាំងពី​យូរ​មកហើយ​។​(​ករណី​សុំ​ឲ្យ​ដក​កង​ទ​ព័​ពី​ភាគី​ថៃ​កម្ពុជា​បា​នវ​ដិ​សេធ​ហើយ​)​។​

​លោក​បញ្ជាក់ថា​៖ «​សរុបសេចក្តី ខ្ញុំ​សូមបញ្ជាក់​យ៉ាង​មុតមាំ​ថា ខ្ញុំ​មិនដែល​យល់ស្រប​ជាមួយ​សកម្មភាព​ណាមួយ​របស់​នរណាម្នាក់​ដែល​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​ថៃ​ឡើយ​។ រដ្ឋាភិបាល និង​កងទ័ព​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ការពារ និង​រក្សា​អធិបតេយ្យភាព​ជាតិ​ឱ្យ​អស់ពី​សមត្ថភាព​។​​បើតាម​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​គេ​ជឿថា​កិច្ចប្រជុំ​JBC​នៅ​ភ្នំពេញ​ថ្ងៃទី​១៤​មិថុនា​អាច​មិនកើត​ឡើង​ឡើយ​តែ​នឹង​ជំនួស​មកវិញ​នូវ​ព្រិ​ត្តិ​ការណ៍​ផ្សេង​ដើម្បី​តថ្លៃ​លើ​តុ​ចរចារ​?​។​កម្ពុជា​ប្រុង​!​។​a thai close1 a thai close2 a thai close3 a thai close4 


​