» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1650 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746985 នាក់

ទីបំផុតនគរបាលចាប់ខ្លួន​អគ្គនាយកក្រុមហ៊ុនស៊ីអាយស៊ីពីបទ​ឆបោក​ប្រាក់​រាប់លាន​ដុល្លារ​

​ភ្នំពេញ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឃាត់ខ្លួន​លោក គុយ វ៉ាត​ដែល​គេ​ដឹងថា​ជា​ថៅ​កែង​ហាង​ផាក​កាហ្វេ​និង​ជា​ក្បាលម៉ាស៊ីន​នៃ​ក្រុមហ៊ុន​ស៊ី​អាយ​ស៊ី​( CIC)​ពីបទ ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ប្រាក់​រាប់លាន​ដុល្លារ និង​ការចេញ​សែក​ស្អុយ ។ នេះ​តាម​ប្រភពពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បានឱ្យដឹង​នៅ​ថ្ងៃ​ទៅ​២៥​សីហា​។​​ការចាប់ខ្លួន​បុគ្គល​ម្នាក់​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២៤​កន្លងទៅ បន្ទាប់ពី​ជនរងគ្រោះ​ជាច្រើន​នាក់​បានដាក់​ពាក្យ​ប្ដឹង​បុគ្គល ។​a kuy vat  

​លោក គុយ វ៉ាត ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា ថៅកែ​ហាង​ផាក​កាហ្វេ និង​ជា​អគ្គនាយក​ក្រុមហ៊ុន VTrust Group ដែល​ចាប់ផ្តើម​អាជីវកម្ម​នៅ​ឆ្នាំ​២០០៣ ។ លោក​បា​គុយ​វ៉ាត​បាន​ដំណើរការ​ក្រុមហ៊ុន​ជាច្រើន​រួមមាន​ក្រុមហ៊ុន Atech IT Solutions ក្រុមហ៊ុន​អចលនទ្រព្យ VTrust Property Co., Ltd, រោង​ម៉ាស៊ីន​កិន​ថ្ម​នៅ​ខេត្តកំពង់ស្ពឺ Kamhwa Stone Crushing និង​ក្រុមហ៊ុន Vtrust Appraisal Co., Ltd ។

​ថ្មីៗ​នេះ លោក គុយ វ៉ាត ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន CIC ក៏​រង​នូវ​ការចោទប្រកាន់ថា បាន​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ​ជាច្រើន​នាក់ ក្នុង​ទំហំ​ទឹកប្រាក់​រាប់សិប​លាន​ដុល្លារ​អាមេរិក ។ បន្ទាប់ពី​មានការ​ចាប់ខ្លួន​ដែលថា​លោក គុយ វ៉ាត ជា​ឧកញ៉ា​នោះដែរ សមាគម​ឧកញ៉ា​កម្ពុជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២៤ ស្តីពី​ការចាប់ខ្លួន​លោក គុយ វ៉ាត ថៅកែ​ហាង ផាក​កាហ្វេ​(Park Coffee) ពាក់ព័ន្ធ​នឹង​បទល្មើស​ចេញ​សែក​ស្អុយ​អត់​ទឹកប្រាក់ និង​បទ​ឆបោក​ប្រាក់​រាប់លាន​ដុល្លារ​អាមេរិក​នេះ ផងដែរ​ដោយ​បដិសេធថា​ម្សៀ​រូបនេះ​មិនមែនជា​ឧកញ៉ា​ឧកញ៉ា​ច់​អី​ទេ​។

​តាមរយៈ​ប្រកាស​ពត៍​មាន​នោះ សមាគម​ឧកញ៉ា​កម្ពុជា បាន​សង្កេតឃើញថា មាន​អង្គភាព​សារព័ត៌មាន និង​សាធារណជន​មួយចំនួន​បាន​សរសេរ​និង​ហៅ​លោក គុយ វ៉ាត ថា​ជា «​ឧកញ៉ា​» ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍ និង​មានបំណង​ផ្សេង ដែលនាំឱ្យ​មានការ​បញ្ចេញ​មតិយោបល់​ផ្សេងៗ​ធ្វើឱ្យមាន​ការភ័ន្តច្រឡំ និង​យល់​ខុស​ជា​សាធារណៈ និង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស កេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ គុណ​តម្លៃ​នៃ​គោរម​វន្ត​ឧកញ៉ា​ដទៃ ។​សមាគម​ឧកញ៉ា​កម្ពុជា​បានប្រកាសថា លោក គុយ វ៉ាត មិនមែន​មាន​គោរព​ងារ​ជា «​ឧកញ៉ា​»​ដូច​ការផ្សព្វផ្សាយ​នៅតាម​បណ្តាញសារព័ត៌មាន​
​មួយចំនួន​នោះឡើយ ។ ក្នុងនាម​ជា​ស្ថាប័ន​តំណាងឱ្យ​គោរម​វន្ត​ឧកញ៉ា​ទាំងអស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សមាគម​ឧកញ៉ា​កម្ពុជា សូម​ស្វាគមន៍​ចំពោះ​ការផ្សព្វផ្សាយ ប៉ុន្តែ​គួរតែ​ស្ថិតក្នុង​ក្រមសីលធម៌ វិជ្ជាជីវៈ ឈរលើ​សុចរិត​ភាព និង​ស្មារតី​ទទួលខុសត្រូវ .។

​សូមបញ្ជាក់ថា លោក គុយ វ៉ាត បាន​រង​ការចោទប្រកាន់ថា បាន​លួច​លុយ​ពី​ក្រុមហ៊ុន​ស៊ី​អាយ​ស៊ី ប្រមាណ​ជាង​៨០​លាន​ដុល្លា និង​បង្វិល​ចូលក្នុង​ក្រុមហ៊ុន​របស់លោក​ផ្ទាល់​។ នៅពេល​ក្រុមហ៊ុន​របស់លោក​មានប​ញ្ហា ទើប​លោក​មិនអាច​បង្វិល​លុយ​ចូល​ក្រុមហ៊ុន​ស៊ី​អាយ​ស៊ី​វិញ​បាន​។ ចាប់តាំងពី​មាន​ព័ត៌មាន​លេច​ធ្លាយ​ពី​ការបាត់​ទុនវិនិយោគ​រាប់សិប​លាន​ដុល្លារ កាលពី​ពាក់កណ្តាល​ឆ្នាំ ២០២៣ ក្រុម​អ្នក​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុមហ៊ុន Cambodian Investors Corporation Plc ហៅ​កាត់​ថា​CIC Plc ដែលមាន​អ្នកឧកញ៉ា​គួច ម៉េង​លី ដែរ បាននាំគ្នា​តវ៉ា​ខ្លាំង តាម​បណ្តាញ​សង្គម នៅ​ខែមីនា​ឆ្នាំនេះ បន្ទាប់ពី​ពួកគេ​មិន​ទទួលបាន​ដំណោះស្រាយ ពី​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ចំនួន​១៣​នាក់ របស់​ក្រុមហ៊ុន CIC Plc៕a kuy vata