» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10701 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700872 នាក់

បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់

 

ព្រៃវែង៖កាលពីវេលា​រំលង​អធ្រាត្រ​ថ្ងៃ​ទី១៣  ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ១៤ មេ​សា ដែល​ជា​ថ្ងៃ​ទី ១ នៃ​ពិធី បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ នៅ​ឃុំ​កន្សោម​អក ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មានករណី​បុរស​ម្នាក់​បាន​ត​ទាន់​ប្រពន្ធ​កំពុង​លួច​ជួប​ជាមួយ​ប្រុស​ស្នេហ៍​នៅ​ក្បែរ​គុ​ម្ភ​ឬ​ស្សី ​ទប់​កំហឹង​មិន​បាន ក៏​យក​កូនកាំបិត​ចាក់​ប្រុស​​ស្នេហ៍​ស្លាប់​ក្នុង​ថ្លុកឈាម និង​ចាក់​ប្រពន្ធ​ជា​ច្រើន​កាំបិត​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ​ ​។a hus ban 

ប្រភពពីសមត្តកិច្ចបានឲ្យដឹងថាបុរស​ជា​ជន​ដៃដល់​មានឈ្មោះ មឿ​ន ចិត្ត អាយុ៤៥  ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ​ក្រោយ​ពី​បង្កហេតុ ។ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ស្បោង គុយ​គី អាយុ៤១  ឆ្នាំ រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ភ្លាម​ៗ​ដើម្បី​ជួយ​សង្គ្រោះ។ រីឯ​បុរស​ជា​សាហា​យ​មានឈ្មោះ អេ​ង លន់ អាយុ៤១​ឆ្នាំ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

តាម​ចម្លើយ​សារភាព​របស់​បុរស​ជា​ប្ដី​បាន​ឲ្យ​ដឹង​ថា​រូបគេ​បាន​សង្ស័យ​ថា​ប្រពន្ធ​ក្បត់​លួច​មាន​សាហា​យ​ជា​យូរ​មក​ហើយ តែ​មិន​ទាន់​ចាប់​បាន​ភស្តុ​តាង គឺ​រហូត​មក​ដល់​វេលា​ម៉ោង ២និង ៥០ នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី ១៤ មេ​សា ពេល​ខ្លួន​ភ្ញាក់ពីដេក​បំណង​ឡើង​ទៅ​បត់ជើងតូច ស្រាប់តែ​បាត់​ប្រពន្ធ​មិនឃើញ​នៅ​ក្នុង​បន្ទប់ ទើប​ចេញ​ដើរ​រក​ខាងក្រៅ​ផ្ទះ ស្រាប់តែ​ឃើញនាង​​កំពុង​នៅ​នែបនិត្យ​ជាមួយ​ប្រុស​សាហា​យ នៅ​ក្បែរ​​គុ​ម្ភ​ឬ​ស្សី​ខាងក្រោយ​ផ្ទះ ទើប​កើត​ចិត្ត​ក្តៅក្រហាយ ហើយ​ក៏​យក​កូនកាំបិត​ចាក់​សម្លាប់​ទាំង​ពីរ​នាក់​តែ​ម្ដង​ទៅ​។

បុរស​ជា​ប្ដី​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចាក់​សម្លាប់​ប្រុស​សាហា​យ​រួច រូបគេ​បាន​ចាក់​ប្រពន្ធ​ជា​ច្រើន​កាំបិត​រហូត​ដេក​ដូ​ល​លើ​ដី ដោយ​គិត​ថា​ប្រពន្ធ​ស្លាប់​ហើយ ទើប​រូបគេ​ស្រែក​ប្រាប់​បងប្អូន​សាច់ញាតិ ធ្វើ​ឲ្យ​ផ្អើល​ឆោឡោ​ឡើង និង​មាន​សមត្ថកិច្ច​ចុះ​មក​ចាប់​ឃាត់​រូបគេ​ភ្លាម​ៗ​តែ​ម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពុងត្របែក ដើម្បី​បន្ត​នីតិវិធី ចំណែក​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ហើយ​សាកសព​ប្រុស​សាហា​យ ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕a hus ban1