
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 11807 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701978 នាក់
កណ្តាល៖ បុរសម្នាក់ ត្រូវបានម្តាយខាងស្រីប្តឹងសមត្ថកិច្ចឲ្យចាប់ឃាត់ខ្លួន ករណីគម្រាមចែកចាយរូបភាពអាសអាភាសមានស្ថានទម្ងន់ទោស ក្រោយខឹងនឹងម្តាយខាងស្រីដែលជាអតីតិជនហាមទាក់ទងគ្នា។បុរសខាងលើផ្ញើសារតាមបណ្តាញសង្គមទៅគំរាមម្តាយខាងស្រីបង្ហោះរូបភាពដែលខ្លួនរួមរ័ក្សជាមួយកូនស្រីលើបណ្តាញសង្គឱ្យខ្មាស់គេ កាលពីវេលាម៉ោង ៨:៥០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ.ទ.ណ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកជនសង្ស័យដែលសមត្តកិច្ចឃាត់ខ្លួនមានឈ្មោះ មៀន ឆែមសុឃាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានដកហូតវត្ថុតាងទូរស័ព្ទដៃចំនួន១គ្រឿង។
សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០២២មក ជនសង្ស័យ និងជនរងគ្រោះត្រូវជាសង្សានឹងគ្នា ហើយធ្លាប់បានរួមភេទជាមួយគ្នាជាញឹកញ៉ាប់ នៅផ្ទះសំណាក់ ដោយនៅពេលដេករួមភេទម្តងៗ ជនសង្ស័យតែងតែលួចថតវីដេអូឃ្លីបទុកមើលទៀតផង។ លុះក្រោយមករឿងនេះក៏បានដឹងដល់ម្តាយជនរងគ្រោះ គាត់បានហាមអ្នកទាំង២ មិនឲ្យជួបគ្នានោះទេ។ លុះមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៨:៥០នាទីយប់ ជនសង្ស័យក៏បានបាញ់រូបភាពវីដេអូឃ្លីបដែលធ្លាប់រួមភេទកន្លងមក តាមតេឡេក្រាមចូលទៅក្នុងទូរស័ព្ទរបស់ម្តាយជនរងគ្រោះ ហើយបាននិយាយគម្រាមទៅម្តាយជនរងគ្រោះថា «បើសិនជាម្តាយជនរងគ្រោះបំបែកបំបាក់ជនរងគ្រោះមិនឲ្យជួបនឹងជនសង្ស័យ នោះទេជនសង្ស័យនឹងបង្ហោះវីដេអូឃ្លីបដែលធ្លាប់រួមភេទជាមួយជនរងគ្រោះចូលក្នុងបណ្តាញសង្គមfeacebook ឲ្យផ្អើលខ្មាសគេម្តង»។ដោយទ្រាំទ្រនឹងទង្វើរបស់ជនសង្ស័យមិនបាន ម្តាយខាងស្រីក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឲ្យសមត្ថកិច្ចចុះឃាត់ខ្លួនសង្ស័យ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានបញ្ជាក់ថា គាត់ពិតជាបានរួមភេទជាមួយជនរងគ្រោះហើយយកទូរស័ព្ទលួចថតវីដេអូឃ្លីបទុកមើល និងបានផ្ញើរវីដេអូនោះតាមតេឡេក្រាមទៅម្តាយជនរងគ្រោះ ហើយបាននិយាយគំរាមទៅម្តាយជនរងគ្រោះដូចរៀបរាប់ខាងលើប្រាកដមែន។តែប៉ុណ្ណឹងជាប់គុកបាត់!៕