» គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2235 នាក់

ម្សិលមិញ 4292 នាក់

សរុប 14111934 នាក់

យូ​តារា​វុ​ធ​អ្នកកាសែត​ក្រោយ​៧​មករា​ដែល​តស៊ូ​ក្នុង​អាជីព​តែ​បែ​ជា​អាយុ​ខ្លី​!

 

​ភ្នំពេញ​៖​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អតីត​និពន្ធ​នាយក​កាសែត​កងទ័ព បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ សរសេរ​សារ​ដ៏​រំជួលចិត្ត​មួយ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា រៀបរាប់​អំពី​មិត្ត​រួម​អាជីព​ក្នុង​កាសែត​កងទ័ព ដែល​ទើប​ទទួលមរណភាព ដោយ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។ ”​ម្សិលមិញ យូ តារា​វុ​ធ ជាស​ហការី និង​ជា​មិត្ត​ម្នា​ក់នៅ​អតីត​អង្គភាព​កាសែត​កងទ័ព​បានទទួល​មរណៈភាព បន្ទាប់ពី​ធ្លាក់ខ្លួន​ពិកា​ដោយសារ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​បី​ឆ្នាំ​កន្លងទៅ​”​។ a you taravut3 

​លោក​រដ្ឋមន្ត្រី​បានចាត់ទុក​តារា​វុ​ធ ជា​នាយទាហាន ជា​អ្នកនិពន្ធ និង​ជា​អ្នក​ថតរូប​ដ៏​ចំណាន​ម្នាក់ ។ យើង​បានធ្វើការ​ជាមួយគ្នា​រយៈពេល​ជាង​១០​ឆ្នាំ ។ កាលនោះ តារា​វុ​ធ ជា​យុវជន​ពោរពេញ​ដោយ​កំលាំង ឋា​ម​ពល រួសរាយ ថែមទាំង​សង្ហា​ទៀតផង ។ ការផ្លាស់ប្តូរ​របស់​ប្រទេសជាតិ​បាន​នាំ​ឲ្យ​ផ្លូវ​ជីវិត​របស់​មិត្ត​រួម​អាវុធ​និង​ស្លាបប៉ាកកា​ក្នុង​អង្គភាព​នេះ បែក​គ្នា​តាម​វាសនា​រៀងៗ​ខ្លួន ប៉ុន្តែ​ខ្ញុំ​នៅចាំ​សំណើច​ក្អាកក្អាយ​របស់​មិត្ត​រូបនេះ​ជាប់​ក្នុង​អារ​ម្ម​ណ៏​របស់ខ្ញុំ ដូច​កាល​យើង​ទាំងពីរ​នាក់​នៅ​ប្រកៀក​ស្មា​គ្នា​យ៉ាង​ដូច្នោះ​។

ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ​និង​ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ និង​សូម​បួងសួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់ តារា​វុ​ធ បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​a you taravutt 

សូម​បញ្ជាក់ដែរថា​គេហទំព័រ​កាសែត​មាតុភូមិ​កាលពី​ខែសីហា​ឆ្នាំ​២០១៨​ធ្លាប់បាន​រំលឹក​ពី​លោក​យូ​តារា​វុ​ធ​ផងដែរ​ក្រោម​ចំណងជើង​ថា​៖​លោ យូ តារា​វុ​ធ អ្នកកាសែត ជំនាន់​ក្រោយ​ថ្ងៃ ៧​មករា​១៩៧៩ ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ដង្ហោយ​រក​ការជួយ សង្គ្រោះ​ជីវិតចុងក្រោយ​!

លោក យូ តារា​វុ​ធ ជា​អ្នកកាសែត​ជំនា​ន់ទី​១ ក្រោយ​ថ្ងៃ​រំដោះ​៧ មករា ១៩៧៩ បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ នឹង​កំពុង​សំរាក​នៅលើ​កន្ទេល​អស់រ​យៈ​ពេល​២​ឆ្នាំ​កន្លង​ហើយ ។ លោក​បាន​លាក់ខ្លួន​ពួន​សម្ងំ រស់នៅ​ក្នុងផ្ទះ​កូនស្រី​យ៉ាង​ស្ងៀមស្ងាត់​ជាមួយនឹង​ភរិយា ។ ឥឡូវនេះ​ជម្ងឺ​របស់លោក​ហាក់​មិនអាច​ថយក្រោយ​ដូច​ធម្មតា​បានទេ មានតែ​ដំណក់ទឹកភ្នែក​ហូរ​កាត់​ថ្ពាល់​ធ្លាក់​ទៅ​គុម​ត្រចៀក នៅពេល​លោក​បានឃើញ មិត្ត​ភ​ក្ត​បងប្អូន ទៅសួរសុខទុក្ខ ដោយ​មិនអាច​និយាយ​រួច ( និយាយ​លែងកើត ) ។

អ្នកកាសែត​ជើងចាស់​ភាគច្រើន ច្បាស់​ជា​ស្គាល់ឈ្មោះ យូ តារា​វុ​ធ  ។ ព្រោះ​លោក​ជា​ធនធានមនុស្ស​ដែល​សេសសល់​ពី​ការកាប់សម្លាប់ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ។ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ លោក​បាន​ចូលមក​ទីក្រុង​ភ្នំពេញ ហើយ​លោក​ក៏​ចាប់យក​អាជីព​ជា​អ្នកសារព័ត៌មាន​ជាមួយ​អ្នកសារព័ត៌មាន​ជើង ចាស់​មួយចំនួនទៀត​នៅ​កាសែត​កង​ទ​ព័ ហើយ​នៅក្នុង​ក្របខណ្ឌ​កាសែត​ប្រជាជន ច្បាស់​ជា​គេ​ស្គាល់​លោក​យូ តារ​វុ​ធ ច្បាស់​ណាស់​។ សូម្បីតែ​អង្គភាព​សារព័ត៌មាន មាតុភូមិ ក៏​លោក យូ តារា​វុ​ធ ធ្លាប់​សរសេរ​បទ​អត្ថាធិប្បាយ ឬ វិចារណកថា​អោយ​កាសែត មាតុភូមិ ជាច្រើន​លេខ​ផងដែរ ។

ក្រៅពី​ឯ​.​ឧ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន ខៀវ កាញារិទ្ធ ដែលជា​អតីត​អ្នកកាសែត​ជើងចាស់ ស្គាល់​ច្បាស់​លោក យូ តារា​រុធ ក៏​ត្រូវបាន​លោកជំទាវ​ឧបនាយក រដ្ឋមន្ត្រី ម៉ែន សំអន ស្គាល់​ច្បាស់​ផងដែរ ព្រោះ លោក យូ តារា​វុ​ធ តែងតែ​ចុះ​ជាប់ និង​ផ្សព្វផ្សាយ​ពី​សកម្មភាព ការងារ​បំរើ​សង្គម និង​ពលរដ្ឋ​របស់លោក​ជំទាវ ម៉ែន សំអន សឹង​គ្រប់​ទីកន្លែង ។​a you taravut4 

-​លោក យូ តារា​វុ​ធ បាន​ទៅ​សិក្សា អាជីព​សារព័ត៌មាន​ជំនា​ន់ទី​១ នៅ​ប្រទេស​វៀតណាម នៅ​ចុងឆ្នាំ​១៩៧៩ ។​
-​ឆ្នាំ​១៩៨១ លោក យូ តារា​វុ​ធ លោក​ចូល​បំរើ​ជា​អ្នកកាសែត និង​ទស្សនា​វ​ដ្តី កងទ័ព ចំណុះ​ឲ្យ​អគ្គស្នងការ​នយោបាយ ក្រសួងការពារជាតិ ។ -​លោក យូ តារា​វុ​ធ ជា​អ្នកនិពន្ធ​ប្រលោមលោក ( ល្ខោននិយាយ ) ដ៏​ល្បីឈ្មោះ​មួយរូប​ក្នុងចំណោម​អ្នកនិពន្ធ​មួយចំនួនទៀត ។ អ្នក​និយម​ស្តាប់​ល្ខោននិយាយ នៅក្នុង​សម័យ​ក្រោយ​រំដោះ ប្រហែលជា​ចាំ​ច្បាស់ ព្រោះ​ស្នាដៃ​របស់លោក ត្រូវបាន​គេ​ចាក់ផ្សាយ នៅ​វិទ្យុ​សម្លេង​ប្រជាជន​កម្ពុជា ( បច្ចុប្បន្ន វិទ្យុជាតិ​កម្ពុជា ) និង​វិទ្យុ ក្រុង​ភ្នំ ពេញ ( AM ) ។​

-​ឆ្នាំ​១៩៩២ លោក យូ តារា​វុ​ធ បាន​ផ្ទេរ​ពី​កាសែត​កងទ័ព មក​ធ្វើជា​អ្នកនិពន្ធ​នៅ​កាសែត​ប្រជាជន ដោយ​ផ្តាច់​ចេញពី​ក្របខណ្ឌ​កងទ័ព ។ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ លោក យូ តារា​វុ​ធ ក៏បាន​ត្រឡប់​ចូល​ក្របខណ្ឌ​កងយោធពល​ខេមរៈភូមិន្ទ​វិញ នៅ​ឆ្នាំ​២០០៤ រហូតមកដល់​បច្ចុប្បន្ន ក្នុង​ឋានន្តរ​ស័ក វរសេនីយ៍ឯក ។​

​នៅ​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ គណៈប្រតិភូ​កាសែត​ប្រជាជន ដឹកនាំ ដោយ លោក អ៊ឹម សុន្ទ​រៈ ប្រធាន​ក្រុមប្រឹក្សា​និពន្ធ បាន​អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក យូ តារា​វុ​ធ ដែល​បានទទួល​មរណៈភាព កាលពី វេលា​ម៉ោង ១២ និង​១៥ យប់ ថ្ងៃ​ទិ​៣ ឆ្លង​ចូល​ថ្ងៃទី​៤ កុម្ភៈ ២០១៩ ដោយ​រោគាពាធ ក្នុង​ជ​ន្នា​យុ ៦១ ឆ្នាំ ។​

​សព​លោក យូ តារា​វុ​ធ ត្រូវបាន​តម្កល់ទុក​នៅ​គេហដ្ឋាន លោក ឡាយ ចាន់​ផល ផ្ទះ​លេខ ៩២ ផ្លូវ​លេខ​១០ ក្នុង​បូរី ប៉េង​ហួត ឌឺ​ស្តា​នេ​ត​ឆឺ​រ៉​ល នៅ​ភូមិ​ព្រែក​តា​គង់ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ទល់មុខ ផ្សារ ប៉េសេ ផ្លូវ ៣៧១ ។​a you taravut a you taravut1 a you taravut2