វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3293 នាក់
ម្សិលមិញ 2432 នាក់
សរុប 13407891 នាក់
ស្វាយរៀង៖ នារីម្នាក់ជាបុគ្គលបម្រើការងារនៅស៊ីណូ DYNASTY ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានគេសម្លាប់ដោយកាត់ក្បាលចេញពីខ្លួន។ឃាតកម្មសាហាវឃោឃៅមួយនេះបានកើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ស្ថ្ថិតចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ត្រូវវបានគេឃើញស្លាប់ទាំងអាក្រាតកាយក្នុងបន្ទាប់ទឹកនៃផ្ទះជួលរបស់នាងដែលសមត្តកិច្ចវាយតម្លៃថាស្លាប់ក្នុងរង្វង់ម៉ោង២៤យប់។ករណីឃាតកម្មនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ឃាត់យកមកផ្តន្ទាទោសតាមច្បាប់៕